ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជម្រើសជាតិ​ប៉េតង់​នារី រំពឹង​លើកមុខ​មាត់​កម្ពុជា នៅ​អេ​ស្ប៉ា​ញ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ ក្រុម​ប្រតិភូ គ្រូបង្វឹក កីឡាការិនី​ជម្រើសជាតិ​ប៉េតង់​សរុប​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ ក្រុម​ប្រតិភូ គ្រូបង្វឹក កីឡាការិនី​ជម្រើសជាតិ​ប៉េតង់​សរុប​ចំនួន​៤​នាក់ បាន​បង្ហាញ​អោយ​ឃើញ​ពី​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង សម្រាប់​ការ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​លើក​នេះ​។ អ្នក​ទាំង​៤ បាន​ចេញដំណើរ​ពី​មាតុភូមិ​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ឆ្ពោះទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ដែល​កម្មវិធី​នេះ ចាប់ពី​ថ្ងៃ​ទី​១២-​ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​។

កញ្ញា គី​ន សំណាង អគ្គលេខាធិការ​រង សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​គូសបញ្ជាក់​ថា ​លោក​ សុខ សប្បាយ​ណា អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​លោក អ៊ឹ​ង គឹ​ម​ស្រ៊ុ​ន ទីប្រឹក្សា​សហព័ន្ធ ទទួល​បន្ទុក​ជា​ប្រតិភូ​ដឹកនាំ និង​គ្រូបង្វឹក លោក សុខ ម៉ុង សម្រាប់​ព្រឹត្តិការណ៍​នេះ​។ រីឯ​កីឡាការិនី​៤​នាក់ រួម​មាន​៖ កីឡាការិនី អ៊ុ​ក ស្រី​មុំ អ៊ុ​ន ស្រី​យ៉ា ស្រ៊ា​ង សុ​រ៉ា​ឃី​ម និង​កីឡាការិនី ឃួ​ន យ៉ា​រី​។ មន្ត្រី​ដឹកនាំ​រូប​នេះ បញ្ជាក់​ថា​ដំណើរ​ចេញ​ប្រកួត​លើក​នេះ គឺ​ដ្បិតថា​មិន​ទាន់​មាន​ជំនឿ​ចិត្ត​១០០​ភាគរយ លើ​ការ​ដណ្ដើម​ម​ដាយ តែ​កីឡាការិនី​កម្ពុជា ពិតជា​នឹង​អាច​លើកមុខ​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​ដ៏​ធំ​នោះ ពោល​គឺ​នឹង​ធ្វើ​អោយ​កីឡាករ​កីឡាការិនី អន្តរជាតិ​ចាប់អារម្មណ៍ ដោយ​យោង​លើ​ការ​ប្រឹងប្រែង​យ៉ាង​សកម្ម​មុន​ពេល​ចាកចេញ​។

អគ្គលេខាធិការ​រង​រូប​នេះ​បាន​បង្ហាញ​នូវ​ស្នាដៃ​របស់​កីឡាការិនី​ទាំង​៤​នាក់ នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក កន្លង​មក រួម​មាន​៖ កីឡាការិនី អ៊ុ​ក ស្រី​មុំ ជា​ម្ចាស់​មេដាយមាស​១ និង​មេដាយ​សំរឹទ្ធ ៣​គ្រឿង​។ កីឡាការិនី អ៊ុ​ន ស្រី​យ៉ា ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ ៣​គ្រឿង កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម មេដាយ​ប្រាក់​១ និង​មេដាយ​សំរឹទ្ធ​១ ខណៈ​កីឡាការិនី ឃួ​ន យ៉ា​រី មិន​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​ពិភពលោក​នេះ​ទេ​។

ចំពោះ​ក្រុម​ជម្រើសជាតិ​ប៉េតង់​ផ្នែក​បុរស​ក៏​ត្រៀម​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ​នេះ​ផង​ដែរ ដោយ​គ្រោង​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-២១ ខែវិច្ឆិកា ឆ្នាំ​២០២១​។

បេក្ខភាព​ក្រុម​ជម្រើសជាតិ​ទាំង​៤​នាក់​នេះ គឺជា​ម្ចាស់​ជ័យ​លា​ភី ដែល​ឆ្លងកាត់​ការ​ប្រកួត​កីឡា​ប៊ូល និង ប៉េតង់​ផ្ទៃក្នុង​នៃ​ក្រុម​ជម្រើសជាតិ​តាម​ជំនាញ នៅ​ថ្ងៃ​ទី​៤-៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីលាន​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​សម្រិតសម្រាំង​រក​កីឡាករ កីឡាការិនី​ជ័យ​លា​ភី​ទៅ​ចូលរួម​ប្រកួតប្រជែង​មេដាយ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​នេះ​មានការ​រៀបចំ​ឡើង​ចំនួន​៣​ជើងឯក​ពិភពលោក​ចូល​គ្នា​តែ​ម្តង នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ ដូច​ជា​ការ​ប្រកួត​ជើងឯក​ពិភពលោក ផ្នែក​នារី ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ជើងឯក​ពិភពលោក​ផ្នែក​បុរស ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩-២១ ខែវិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ជើងឯក​ពិភពលោក​យុវជន ចាប់ពី​ថ្ងៃ​ទី​១២-១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ប៉ុន្តែ​ក្រុម​ឈុត​យុវជន​កម្ពុជា​មិន​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ចូលរួម​ប្រកួត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ