ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei P9 និង​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ Leica បង្កើត​ឲ្យ​នូវ​បទ​ពិសោធន៍​នៃ​ការ​ថតរូប​ដ៏​ថ្មី​សន្លាង​

7 ឆ្នាំ មុន

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei (Huawei Consumer Business Group) បាន​ធ្វើការ​សម្ភោ​ធ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន គឺ P9 និង P9 Plus ដ៏​ធំ​អស្ចារ្យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស ក្រោម​កិច្ចសហការ​ជាមួយ Leica

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei (Huawei Consumer Business Group) បាន​ធ្វើការ​សម្ភោ​ធ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន គឺ P9 និង P9 Plus ដ៏​ធំ​អស្ចារ្យ​នៅ​ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​អង់គ្លេស ក្រោម​កិច្ចសហការ​ជាមួយ Leica កាមេរ៉ា​ភ្លោះ​នៅ​លើ P9 នឹង​នាំ​យក​នូវ​បទ​ពិសោធន៍​នៃ​ការ​ថតរូប​លើ​ស្មា​ត​ហ្វូ​ន​ដ៏​ថ្មី​សន្លាង​ទៅ​កាន់​ឆាក​អន្តរជាតិ ។

P9 ជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​កាមេរ៉ា​ដ៏​ល្បីឈ្មោះ​ទូ​ទាំង​ពិភពលោក គឺ Leica Camera AG ។ កាមេរ៉ា​ភ្លោះ​របស់ P9 នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​នៃ ការ​ថតរូប​បែប​ថ្មី​សន្លាង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ពោល​គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន អាច​ផ្តិត​យក​ពណ៌​រូបភាព និង​ពណ៌​ស​-​ខ្មៅ ក្នុង​កម្រិត​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក និង​មាន​ភាព​លេចធ្លោ​តែ​ម្តង​។

លោក Richard Yu អគ្គនាយក​ជាន់ខ្ពស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei ( Huawei Consumer Business Group ) បាន​ថ្លែង​ថា «Huawei មាន​ក្តី​រំភើប​រីករាយ​ឥត​ឧបមា​ក្នុង​ឱកាស​ដាក់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល P9 របស់​ខ្លួន តាម​រយៈ​បទ​ពិសោធន៍​នៃ​ការ​ថតរូប​ដ៏​វិសេសវិសាល និង​ល្អ​ដាច់​គេ​ជាមួយនឹង​បច្ចេកវិទ្យា​កាមេរ៉ា Leica  ដែល​ជា​ក្រុម ហ៊ុន​នាំមុខ​គេ​ផ្នែក​ផលិត​កាមេរ៉ា​ទាំង analogue និង Digital មាន​អាយុកាល​ច្រើន​ជាង​១០០​ឆ្នាំ​មក​ហើយ​។ ឥឡូវនេះ អ្នក​អាច​ប្រើ P9 ដើម្បី​ថតរូប​ដែល​មាន​កម្រិត​រូបភាព​ច្បាស់​គ្មាន​គូ​ប្រៀប​ខុស​ប្លែក​ពី​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ដទៃ ជាមួយនឹង​រូបរាង​ទូរស័ព្ទ​ដ៏​ប្រណីត​ទាក់ភ្នែក ព្រមទាំង​មាន​សមត្ថភាព​ខ្លាំង​ទៀត​ផង ។

ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Leica Camera AG ស្មា​ត​ហ្វូ​ន P9 នាំ​មក​ជូន​អ្នកគាំទ្រ Huawei នូវ​គុណភាព​ខ្ពស់​មិន​អាច​ប្រកែក​បាន ទាំង​ផ្នែក Hardware និង​ប្រព័ន្ធ​ដំណើរការ ព្រមទាំង​កម្មវិធី​ទូរស័ព្ទ ចាប់តាំងពី​ស្រទាប់​កែវ​របស់​កាមេរ៉ា (Optical Lenses) រហូត​ដល់​អង្គ​ញាណ (sensors) និង​សមត្ថភាព​នៃ​ការ​ចាប់​រូបភាព ដែល​ចំណុច​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ភ្ញាក់ផ្អើល​នឹង​គុណភាព​រូប​ដែល​ចាប់ពី​កាមេរ៉ា​របស់ P9 ជាក់​ជា​មិន​ខាន​។

គ្រប់​រូបភាព​ទាំងអស់​ដែល​ចាប់​ដោយ​កាមេរ៉ា P9 សុទ្ធតែ​ផ្សា​ភ្ជាប់​នូវ​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន និង​ពណ៌​មើលទៅ​ត្រជាក់​ភ្នែក ដែល​ជា​លក្ខណៈ​ពិសេស​ធ្វើ​ឲ្យ Leica លេចធ្លោ​។ អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ស្ទា​យ៍​ហ្វីល​៣​ប្រភេទ (Film Modes) គឺ​ស្តង់ដា ពណ៌​ច្បាស់​បែប​ធម្មជាតិ (Vivid Colors) និង​ពណ៌​រលោង (Smooth Colors) ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​។ ប្រសិនបើ​អ្នក​ជ្រើសរើស​ស្ទា​យ៍​ពណ៌​ស និង​ខ្មៅ (monochrome) ដើម្បី​ចាប់​យក​រូបភាព​បែប​ស និង​ខ្មៅ​ដ៏​ភ្លឺ​ច្បាស់ មាន​កម្រិត​ជម្រៅ​រូបភាព​ធ្ងន់ និង​មានគុណ​ភាព​រូប​ធំ និង​ច្បាស់​ថែម​ទៀត​ផង​។

លោក Oliver Kaltner អគ្គនាយក​ក្រុមហ៊ុន Leica Camera AG ថ្លែង​ថា យើង​បាន​និង​កំពុង​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ Huawei ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ថតរូប​លើ​ស្មា​ត​ហ្វូ​ន ដែល​មិន​អាច​បំភ្លេច​បាន​ដល់​អតិថិជន​ទាំងអស់​របស់​យើង ។

P9 ដែល​មាន​ទំហំ​ផ្ទុក 64GB មាន​ពណ៌​មាស​ដ៏​ភ្លឺ​រលោង ដែល​ជា​ស្តង់ដា​ពណ៌​តួ​ទូរស័ព្ទ​លេចធ្លោ​មួយ​ជាមួយនឹង​តួ​ផ្នែក​ខាងក្រោយ​ធ្វើ​ពី​ដែក​ពណ៌​មាស​ភ្លឺ​រលោង​ឆ្នូត​តូច​ៗ​ទាក់ភ្នែក​បំផុត ។ លើស​ពី​នេះ​ទៅ​ទៀត បើ​ក្រឡេក​ទៅ​មើល P9 ពណ៌​សរ​លោង​វិញ គឺ​រលោង​ជាង​ថ្នាំ​ឡាន​តម្លៃ​ថ្លៃ​ៗ​កប់​ពពក​ទៅ​ទៀត ដែល​វា​ចាំង​រំលេច​រាល់​ពន្លឺ​ទាំងអស់​ដែល​ចាំង​ជះ​មក​លើ​ទូរស័ព្ទ​នេះ តែ​ឆ្នូត​នីមួយ​ៗ​នៃ​ចំណាំងផ្លាត​ដែល​ជះ​ពី​តួ​ស្មា​ត​ហ្វូ​ន​នេះ​ទៅ​វិញ​នោះ ធ្វើ​ឲ្យ​ពណ៌​នៅ​លើ​ទូរស័ព្ទ​នេះ​កាន់តែ​អស្ចារ្យ​ថែម​ទៀត​។

P9 ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​សមត្ថភាព​ដំណើរការ​ខ្ពស់ និង​មាន​ល្បឿន​លឿន​បំផុត​ទាំង​ដំណើរការ និង​ការ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត ដែល​ជា​ចំណុច​ធ្វើ​ឲ្យ Huawei ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​កាន់តែ​ច្រើន​។ ជាមួយនឹង​អេ​ក្រង់​ទំហំ 5.2 អ៊ី​ញ និង​កម្រិត​ភាព​ច្បាស់​ដល់​ទៅ 1080 ភិ​ក​ស៊ែ​ល (Pixels) ស្មា​ត​ហ្វូ​ន P9 ដំណើរការ​លើ​អង្គ​ចង​ចាំ​ជំនាន់​ថ្មី​ប្រភេទ Kirin 955 2.5GHz 64-bit ARM-based Processor ដែល​ជា​ធ្វើ​ឲ្យ P9 ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​សមត្ថភាព​ដំណើរការ​លឿន​បំផុត​នាំមុខ​គេ ហើយ​ប្រើ​ថ្ម​ទំហំ 3,000mAh កាន់​ជាប់​បាន​យូរ​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ​ជា​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​បំផុត​ទាំង​ផ្នែក​សមត្ថភាព និង​ថាមពល​ថ្ម​។ ទន្ទឹម​នឹង​នេះ បើ​យើង​ងាក​មក​មើល P9 Plus ឯណេះ​វិញ គឺ​មាន​ទំហំ​អេ​ក្រង់​ដល់​ទៅ 5.5 អ៊ី​ញ ប្រភេទ 3D Touch និង​ទំហំ​ថ្ម​ធំ​ជាង P9 ចំនួន 400mAh គឺ 3,400mAh​។ P9 Plus មាននូវ​ជម្រើស​ប្រភេទ​សាក​ថ្ម​ល្បឿន​លឿន គឺ dual-IC ដែល​អាច​ប្រើ​បាន​ដល់​ទៅ​៦​ម៉ោង​សម្រាប់​ការ​សាក​ថ្ម​រៀង​រាល់​១០​នាទី​ម្តង​។

ស្មា​ត​ហ្វូ​ន​ទាំង​២​ស៊េរី​នេះ ផ្តល់​នូវ​មុខងារ​អស្ចារ្យ​គ្មាន​គូ​ប្រៀប​ដូច​គ្នា ដោយ​រួម​មាន​ទាំង​អង់​តែ​ន​បង្កប់​ចំនួន​៣ ដែល​ជា​ប្រភេទ virtual-triple-antenna ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ដែល​ចង់បាន​កា​រត​ភ្ជាប់​ល្បឿន​លឿន​ទាំង​អ៊ី​ន​ធើ​រ​ណេ​ត​ពី​ស៊ី​មកា​ត និង Wi-Fi ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​លើ​ស្មា​ត​ហ្វូ​ត​ដែល​មាន​ល្បឿន​លឿន​បំផុត​មិន​ថា អ្នក​នៅ​ទីណា​នោះ​ទេ​។ P9 និង P9 Plus ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ឯកសារ​សំខាន់​ៗ​ដែល​ផ្ទុក​លើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​ផង​ដែរ តាម​រយៈ​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នាំមុខ​គេ​របស់ Huawei ផង​ដែរ​។ អង្គ​ញាណ​សម្គាល់​ក្រ​យ៉ៅ​ដៃ​នេះ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើ ការ​កែប្រែ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន និង​ធ្វើការ​ការពារ​ស្មា​ត​ហ្វូ​ន​នេះ​បាន​យ៉ាង​ល្អ​ប្រសើរ ដោយ​កាត់​បន្ថយ​ការ​លួច​បន្លំ ឬ​ការ​ព្យាយាម​ជ្រែកចូល​ឆែកឆេរ​ទូរស័ព្ទ​ដោយ​ប្រការ​ណាមួយ​ផង​ដែរ ខណៈ​ដែល​បច្ចេកវិទ្យា​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​នេះ​ធានា​ថា អ្នក​ប្រើប្រាស់​អាច​ធ្វើការ​ការពារ P9 ឬ P9 Plus បាន​ដោយ​សុវត្ថិភាព​គួរ​ជាទី​ទុកចិត្ត និង​រហ័ស​បំផុត ៕