ក្បាល​កញ្ចាស់​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​រំលង​បាន​៣​ថ្ងៃ​ត្រូវ​បូ​លិ​ស​ចាប់ខ្លួន


រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​លីសែង​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ប៉ុស្ដិ៍​ស្វាយប៉ាកធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​ថ្ងៃ ត្រង់​ថ្ងៃ​ទី​២៨ មីនា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្ដឹង​ចោទប្រកាន់​ថា បុរស​រូប​នេះ​បានរំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ តាំងពី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា នៅ​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ សមត្ថកិច្ច​ប៉ូលិស​បានឱ្យ​ដឹង​ថា ឈ្មោះ​ប៉ុន ម៉ុ​ន ភេទប្រុស អាយុ​៤៨​ឆ្នាំ ជា​កម្មករ​លី​សែង ស្នាក់ នៅផ្ទះ​ជួល ក្នុង​ក្រុម​ទី​២ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ក្មេងស្រី​រង​គ្រោះ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២៥ មីនា ក្មេង​ស្រី​រង​គ្រោះ​អាយុ​៩ ឆ្នាំ រួម​ទាំង​មិត្ដភក្ដិ​ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ ជា​ជនជាតិ​វៀតណាមបាន​បបួល​គ្នា​ដើរ​លេងហើយ​បាន​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​ស្វាយប៉ាក ទៅ​លេង​នៅ​ម្ដុំ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​ពួក​គេ​ធ្លាប់​ស្នាក់​នៅស្ថិត​នៅ​ក្បែរ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​ដែរ ។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​ប៉ុន ម៉ុ​ន បានឱ្យ​នំ​ដល់​ក្មេង​ស្រីទាំង​២ ម្នាក់​មួយ​កញ្ចប់ ហើយ​ជនសង្ស័យបានឱ្យ​ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ នៅ​សល់​តែ​ក្មេង​ស្រី​រង​គ្រោះ​អាយុ៩​ឆ្នាំ ត្រូវ​ជនសង្ស័យ​ហៅ​ចូល​ទៅ​ក្នុងផ្ទះ​ឱ្យដេក​ផ្ងារ​នៅ​លើ​ឥដ្ឋ រួច​បាន​ចាប់​ស្រាតខោ ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​នោះ​រហូត​ដល់​បាន​សំរេច ព្រមទាំង​ដាច់​រលាត់​រហូតដល់​ធ្លាក់ឈាម​ទៀត​ផង​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ