ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​តា​ស៊ី​ក្លូ

7 ឆ្នាំ មុន

ទំនាក់ទំនង​ស្នេហ៍​ដ៏​ជ្រាលជ្រៅ​របស់​តា​ស៊ី​ក្លូនិង​ស្រី​មុំ ធ្វើ​ឱ្យ​ល្បី​រន្ទឺ​នូវ​ភាព​អៀនខ្មាស​ដូច​ហែកកេរ្តិ៍​ចោល​កណ្តាលវាល​…​។​ កន្លង​មក​ស្រី​មុំ​បាន​បដិសេធ​រាល់​ការ​ទំនាក់ទំនង​…​បដិសេធ​សំឡេង​ក្នុង​ខ្សែអាត់​…​បដិសេធ​ហើយ​បដិសេធ​ទៀត​…​

ទំនាក់ទំនង​ស្នេហ៍​ដ៏​ជ្រាលជ្រៅ​របស់​តា​ស៊ី​ក្លូនិង​ស្រី​មុំ ធ្វើ​ឱ្យ​ល្បី​រន្ទឺ​នូវ​ភាព​អៀនខ្មាស​ដូច​ហែកកេរ្តិ៍​ចោល​កណ្តាលវាល​…​។​ កន្លង​មក​ស្រី​មុំ​បាន​បដិសេធ​រាល់​ការ​ទំនាក់ទំនង​…​បដិសេធ​សំឡេង​ក្នុង​ខ្សែអាត់​…​បដិសេធ​ហើយ​បដិសេធ​ទៀត​…​។

ទំនង​នាង​ជឿ​…​ឬ​ធ្វើ​តាម​អ្វី​ដែល​តា​ស៊ី​ក្លូបាន​ប្រាប់​…​អង្គុយ​លើ​ស៊ី​ក្លូជាប់​ទៅ​ហើយ​…​ពឹង​លើ​តា​សី​ុ​ក្លូ​ទាំងស្រុង​ទៅ​ហើយ​…​លុះ​ងាក​មើល​ក្រោយ ស្រាប់តែ​បាត់​តា​ស៊ី​ក្លូ…​បាត់​ឈឹង !

មើលទៅ​បើ​នៅ​តែ​កុហក​ទៀត​…​បើ​នៅ​តែ​ខំ​បដិសេធ​ទៀត​…​ឬ​នៅ​តែ​ជួយ​គាត់​ទៀត​…​បាយ​កាន់តែ​លែង​បាន​..​ដេក​កាន់តែ​លែង​លក់​…​ចត់​មាត់​រាប់​ខែ​ហើយ​…​មនសិការ​ស្តីបន្ទោស​ក្នុង​អារម្មណ៍​មិន​ឈប់​សោះ​…​ទីបំផុត​សារភាព​ចំពោះ​មុខ​ច្បាប់​តែ​ម្តង​…​ស៊ី​ក្លូនេះ​ពិតជា​របស់​គាត់​មែន !!

បាន​សារភាព​ដោយ​ត្រង់​ប៉ុណ្ណេះ​…​ដូច​លោត​ចេញ​ផុត​ពីស៊ី​ក្លូដ៏​កំសត់​នេះ​ហើយ​…ពេល​នេះ​ប្រសិនបើ​ស្រី​មុំ​មិន​សារភាព​ទេ​…​មិន​ខុស​ពី​តា​រុញ​ស៊ី​ក្លូចូល
ឡាន​…​កំសត់​ម្នាក់ឯង អត់​មាន​អ្នក​ណា​ជួយ​អាណិត​ឡើយ​…

ឱ ! តា​ស៊ី​ក្លូ​អើយ​…​ចាប់ផ្តើម​ដល់ក​ហើយ មែន​ទេ ?​…​ហេ ! ហេ ! ស្រី​មុំ​ចេះ​ឆាប់​ដឹងខ្លួន​គ្រាន់បើ​…​មិន​ទុក​ពេល​ឱ្យ​តា​ស៊ី​ក្លូរុញ​ស៊ី​ក្លូចូល​ឡាន​ឡើយ​…
                   អា​ឡេវ