ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ដ្រី​កម្ពុជា និង​ថៃ​ពិ​ភា​ក្សាប​ញ្ហា​ដោះដូរ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​២

13 ឆ្នាំ មុន

ខេត្ដឧត្ដរមានជ័យ ៖ ប្រតិភូ​ថៃ លោក ណា​ក់រុង​សាក់ ភុង​សាក់ អភិបាលស្រុក​ភូសិង្ហ លោក​ក្រឺ​ឆៃ ផង​ផែ​វ អភិបាលស្រុកឃុន​ហាន ក្នុង​ខេត្ដ​ស៊ី​សាកេ​ត លោក​សាវ៉ា​ត់ ឆៃ មេបញ្ជាការ​កង​វរ​លេខ​២៣ ទាហានឈត​ខ្មៅ​បាន​ដឹកនាំ​គណៈប្រតិភូ​ប្រមាណ ១០០​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ដ​ចូល​តាម ច្រក​ទ្វារ​អន្ដរជាតិ​ជាំ​សា​ង៉ាំ មក​ជួប​អាជ្ញាធរកម្ពុជា​ដែល​មាន​លោក​វណ្ណ កុសល អភិបាល ស្រុក​ត្រ​ញំ​ង​ប្រាសាទ លោក​យឹ​ម ផា​ន់​ណា អភិបាលស្រុក​អន្លង់​វែង ដើម្បី​ទំនាក់ទំនង គ្នា​លើ​បញ្ហា​ផ្នែក​សេដ្ឋកិច្ច និង​មុខទំនិញ ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ។

ខេត្ដឧត្ដរមានជ័យ ៖ ប្រតិភូ​ថៃ លោក ណា​ក់រុង​សាក់ ភុង​សាក់ អភិបាលស្រុក​ភូសិង្ហ លោក​ក្រឺ​ឆៃ ផង​ផែ​វ អភិបាលស្រុកឃុន​ហាន ក្នុង​ខេត្ដ​ស៊ី​សាកេ​ត លោក​សាវ៉ា​ត់ ឆៃ មេបញ្ជាការ​កង​វរ​លេខ​២៣ ទាហានឈត​ខ្មៅ​បាន​ដឹកនាំ​គណៈប្រតិភូ​ប្រមាណ ១០០​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ដ​ចូល​តាម ច្រក​ទ្វារ​អន្ដរជាតិ​ជាំ​សា​ង៉ាំ មក​ជួប​អាជ្ញាធរកម្ពុជា​ដែល​មាន​លោក​វណ្ណ កុសល អភិបាល ស្រុក​ត្រ​ញំ​ង​ប្រាសាទ លោក​យឹ​ម ផា​ន់​ណា អភិបាលស្រុក​អន្លង់​វែង ដើម្បី​ទំនាក់ទំនង គ្នា​លើ​បញ្ហា​ផ្នែក​សេដ្ឋកិច្ច និង​មុខទំនិញ ផ្សេង​ៗ​របស់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ។ ពិធី​នោះ​មានការ​ចូលរួម​ពី​មន្ដ្រីរាជការ ថ្នាក់មេបញ្ជាការ មេបញ្ជាការ​រង កងកំលាំង​ទាំង សងខាង​យ៉ាងច្រើន​កុះករ​នៅ​ក្នុង​បិ​រវេ​ណសាលាស្រុក​អន្លង់​វែង​កាលពី​ថ្ងៃ​ទី​១៨ ឧសភា  កន្លង​ទៅ ។

លោក​វណ្ណ កុសល អភិបាលស្រុក​ត្រ​ញំ​ង ប្រាសាទ​ឱ្យ​កោះសន្ដិភាព​ដឹង​ថា បន្ទាប់​ពីមានការ​ផ្ទុះអាវុធ​ជា​ច្រើន​កន្លែង​នៅ​តាម​ខ្សែ បន្ទាត់​ព្រំដែន​រវាង​កងកំលាំងប្រដាប់អាវុធ កម្ពុជានិង​ទាហាន​សៀម​មក​គេ​សង្កេត ឃើញ​ក្រុម​ទាហាន​សៀម​ថ្នាក់​មេបញ្ជាការ  បាន​ទាក់ទង​ជាមួយ​ថ្នាក់​មេបញ្ជាការ​កងទ័ព​កម្ពុជា​ជា​ញឹកញាប់​ធ្វើ​យ៉ាងណា​មិន​ឱ្យ កើត​មាន​បញ្ហា​ជា​ថ្មី​ទៀត​។ រីឯ​អាជ្ញាធរ​ស្រុក ខេត្ដ​ខាង​ភាគី​សៀម​តែងតែ​ចូល​មក​ទាក់ទង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ជា​ញឹកញាប់ ដោយមាន​គោលបំណង​លើក​ស្ទួយ​ការ​ដោះ​ដូរ​ផ្នែក សេដ្ឋកិច្ច​រវាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ជា​ពិសេស​រឹតចំណង​សាមគ្គីភាព​រវាង ប្រទេស​ទាំង​២​ដែល​ជា​ប្រទេស​នៅ​ភូមិ​ផង របង​ជាមួយ​គ្នា​ឱ្យ​មាន​សុខ សន្ដិភាព ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា ។

លោក​អភិបាលស្រុក​ត្រ​ញំ​ង​ប្រាសាទ​បន្ដ ទៀត​ថា លោក​អភិបាលស្រុក​ភូ​សិង្ហ និង លោក​អភិបាលស្រុក​ឃុន​ហាន បាន​ដឹកនាំ គណៈប្រតិភូ ក្នុង​នោះ​មាន​មន្ដ្រីរាជការ​គ្រប់ស្ថាប័ន​ព្រមទាំង​ថ្នាក់​មេបញ្ជាការ​កងកំលាំង ប្រដាប់​អាវុធ និង​កីឡាករ​បាល់ទះ កីឡាករបាល់ទាត់​មក​ប្រកួត​គ្នា​ជា​មិត្ដភាព​រវាង ប្រទេស​ទាំង​ពីរ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ ក្នុង​ការ​ប្រកួត​កីឡា​នោះគឺ​ខាង​កម្ពុជា​ទទួលបាន​ជ័យ​ជំនះ ។ ទោះជា​យ៉ាងណា​ក្ដី ការ​ឈ្នះ ឬ​ចាញ់​វា​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​នោះ គឺ ចង់បាន​សុខ​សន្ដិភាព​រវាង​ប្រទេស​ទាំង​សងខាង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រកប​មុខរបរ​ដោះ​ដូរ​ផ្នែក​សេដ្ឋកិច្ច​ទៅ​វិញ​ទៅ​មក ។នា​ឱកាស​នោះ​ភាគី​កម្ពុជា និង​ភាគី​សៀម បាន​ជូន​កាដូ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទុកជា​អនុស្សាវ​រី​យ៍​ផង​ដែរ