ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង សំអាត និង ឡ​ន លឿ​ប សន្យា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ពេល​ជួប​កីឡាករ​ថៃ​នៅ​ថ្ងៃ​សៅរ៍

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឈប់​សម្រាក​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​អស់​រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍​មកនេះ នៅ​ថ្ងៃ​សៅរ៍​ ទី​២៣ មេ​សា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ឈប់​សម្រាក​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​អស់​រយៈពេល​ជិត​មួ​យស​ប្ដា​ហ៍​មកនេះ នៅ​ថ្ងៃ​សៅរ៍​ ទី​២៣ មេ​សា ខាង​មុខ​នេះ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ​បាន​វិល​មក​កំដរ​អារម្មណ៍​ប្រិ​យ​មិត្ត​ទស្សនិកជន​សា​ជា​ថ្មី​ទៀត​ហើយ ។

អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​វី​ហ្គោ ស​.​ដាន​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ខណៈឡ​ន លឿ​ប មក​ពី​ក្លិប​កង​ពល​តូច​​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​អីុ​ន​ស៊ី​ឌែ​ង វិ​រិ​យៈ​ហ្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។

រវាង​អាំង សំអាត និង​វី​ហ្គោ ស​.​ដាន​ឆ័​យ មិន​ធ្លាប់​ជួប​គ្នា​ទេពី​មុន​មក ទោះបី​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​ក្ដី ។ អាំង សំអាត ធ្លាប់​ប្រកួត​បាន​៨៩​ដង ឈ្នះ​៦៨​ដង ចាញ់​១៦​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១០​ដង ។ ចំណែក​វី​ហ្គោ ស​.​ដាន​ឆ័​យ ធ្លាប់​ប្រកួត​បាន​តែ​៤៨​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​៤២​ដង ចាញ់​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៦​ដង ។ ថ្វី​ដ្បិតតែ​គេ​មាន​ប្រវត្តិ​ប្រកួត​មិន​ច្រើន​ដូច​អាំង សំអាត​មែន ប៉ុន្តែ​កុំ​មើល​ស្រាល​ឱ្យ​សោះ ព្រោះ​កីឡា​ករ​ថៃ​រូប​នេះ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ខ្លាំង​ណាស់​និង​មិន​ដែល​ចាញ់​កីឡាករ​ខ្មែរ​ទៀត​ផង ។ ទោះជា​យ៉ាងណា អាំង សំអាត ក៏​មិនមែន​ជា​ជើង​អន់​ដែល​ងាយ​ស្រួល​យកឈ្នះ​នោះ​ឡើយ ដូច្នេះ​ចាំ​មើល​លើក​នេះ តើ​កីឡាករ​ថៃ​រូប​នេះ​មានសំណាង​ដូច​មុន ឬ​អត់​ក្នុង​ពេល​កីឡាករ​កម្ពុជា​ដែល​គេ​ត្រូវ​ជួប​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​ខ្លាំង​បែប​នេះ ?

ឡ​ន លឿ​ប ជួប​កីឡាករ​ថៃ​លើក​នេះ​ក៏​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ ដោយសារ​មួយ​រយៈ​មកនេះ គេ​ប្រកួត​មិនសូវ​ដែល​ចាញ់​ឡើយ ។ ដូច្នេះ​សម្រាប់​កីឡាករ​ថៃ​ដែល​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​នោះ អាច​ពិបាក​បន្តិច​ហើយ ទោះបី​កីឡាករ​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​លើសគេ​ជាង​២០​ដង​ក្ដី ។ ឡ​ន លឿ​ប ធ្លាប់​ប្រកួត​បាន​តែ​៤០​ដង​ប៉ុណ្ណោះ​ក្នុង​នោះ​ឈ្នះ​២៨​ដង ចាញ់​១១​ដង ស្មើ​១​ដង និង​ផ្ដួល​គូប្រកួត​បាន​២១​ដង​។ ចំណែក​កីឡាករ​ថៃ​ឈ្មោះ អីុ​ន​ស៊ី​ឌែ​ង វិ​រិ​យៈ​ហ្វា​ម​វិញ ធ្លាប់​ប្រកួត​បាន​ដល់​ទៅ​៦១​ដង ឈ្នះ​៥០​ដង ចាញ់​១០​ដង និង​ស្មើ​១​ដង ។ ឡ​ន លឿ​ប គេ​មាន​ទំនុកចិត្ត​ត្រង់​មាន​ផ្លែ​កែង ជង្គង់ និង​ជើង​ទាត់​ល្អ គ្រាន់តែ​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​រាង​យឺតយ៉ាវ​បន្តិច​ប៉ុណ្ណោះ ។ រីឯ​កីឡាករ​ថៃ​អត់​មាន​អ្នក​ណា​ដឹង​ពី​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ​ថា​ខ្លាំង​ប៉ុនណា​ទេ ។ ចាំ​មើល ឡ​ន លឿ​ប អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​រូប​នេះ​បាន​ឬ​អត់ ខណៈ​កីឡាករ​រូប​នេះ​អះអាង​ថា នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​ខកចិត្ត​ឡើយ?

គូ​ផ្សេង​ទៀត​មាន កីឡាករ​ព្រំ វី មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ គង់ ហូ​វ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ កីឡាករ​សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​កីឡាករ​ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ យ៉​ន ពិសី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕