ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ធ្វើ​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ទី​1

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ផ្ញើ​ជូន​ដល់​ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ មេ​សា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ផ្ញើ​ជូន​ដល់​ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​រាជធានី​-​ខេត្ត កាលពី​ថ្ងៃ​ទី​១៩ មេ​សា បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ដ៏​ធំ​មួយ​ស្ដី​ពី​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ទី​១ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ​ពេញ​គឺ​នៅ​ថ្ងៃ​ទី​២ ឧសភា ខាង​មុខ​នេះ ។ ដូច្នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សំណូមពរ​ដល់​ប្រធាន និង​អនុប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​តាម​បណ្ដា​ខេត្ត​-​រាជធានី សូម​មេត្តា​ចូលរួម​តាម​កាលកំណត់ ។ ចំពោះ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ការ​ចំណាយ​ផ្សេង​ៗ​ក្រសួង​ជា​អ្នករ៉ាប់រង​ទាំងអស់ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ជា​ច្រើន​លើក​រួច​មក​ហើយ​ថា  ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​ជាតិ​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​បាន​ផ្ដល់​មក​វិញ​នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​មន្ត្រី​កីឡា ក៏​ដូច​ជា​តាម​សហព័ន្ធ​កីឡា​ជាតិ​នីមួយ​ៗ​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ខាង​មុខ ។

លោក​បន្ត​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​នៅ​សល់​ពេល​មិនយូរ​ប៉ុន្មាន​នោះ​ទេ គឺ​ប្រហែលជា​៧​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នឹង​មក​ដល់​ហើយ ។ ដូច្នេះ សិក្ខាសាលា​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ​និង​កីឡា និង​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ​និង​កីឡា ឆ្ពោះទៅ​រក​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ ចំពោះ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ថ្នាក់​ជាតិ​នេះ​ផង​ដែរ គឺ​ផ្ដោត​ទៅ​លើ​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​មួយ​ចំនួន ព្រោះ​ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ត្រូវ​តែ​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន ។ ដូច្នេះ​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​នេះ វា​ជា​បទ​ពិសោធន៍​មួយ​យ៉ាង​សំខាន់​សម្រាប់​អត្ត​ព​លិ​ក​គ្រប់​វិញ្ញាសា ក៏​ដូច​ជា​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​គ្រប់​រូប​ផង​ដែរ ដើម្បី​បង្កើន​សមត្ថភាព​ឈាន​ដល់​កម្រិតស្តង់ដារ​អន្តរជាតិ ៕