ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​ស្រា​បៀរ​អាន់​ឆ័​រ 2016 បាន​ឈាន​មក​ដល់​មណ្ឌល​ចុង​ក្រោយ​ខេត្ត​ព្រះ​សីហ​នុ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 បាន​ឈាន​មក​ដល់​មណ្ឌល​ចុង​ក្រោយ គឺ​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​កាលពី​ថ្ងៃ​ទី​13-14

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 បាន​ឈាន​មក​ដល់​មណ្ឌល​ចុង​ក្រោយ គឺ​ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​កាលពី​ថ្ងៃ​ទី​13-14 មេ​សា 2016 នៅ​ឆ្នេរសមុទ្រ​អូរ​ឈើទាល អា​រី​ស្តុ​ន​។

នេះ​គឺជា​ខេត្ត​ចុង​ក្រោយ​ហើយ​ដែល​ស្រា​បៀរ អាន់​ឆ័​រ បាន​រៀបចំ​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​។ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​មណ្ឌល​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​កំពង់ចាម​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុម​បាល់ទះ​ជា​ច្រើន​ក្រុម និង​ភ្ញៀវ​ជាតិ  ភ្ញៀវ​អន្តរជាតិ​ដែល​បាន​ចូល​ទស្សនា​កម្មវិធី​នេះ​។ ហើយ​ចំពោះ​មណ្ឌល​ខេត្ត​ព្រះ​សីហ​នុ​នេះ​វិញ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​របា​ន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​កាន់តែ​ច្រើន​កុះករ​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត​។

នៅ​ពេល​ល្ងាច​ពួក​គេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​មានការ​បញ្ចុះតម្លៃ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ខេត្ត​ព្រះ​សីហ​នុ ពីរ​រាត្រី​ជាប់​គ្នា​ជាមួយ​វត្តមាន ខេ​មរះ សិរីមន្ត​, អី​វ៉ា​, សួ​ស វី​សា​, ហេង វិទូ​, ហ្សូ​ណូ​, កែវ វាសនា​, ឆាយ វី​រៈ​យុទ្ធ និង​តារាចម្រៀង​កំពុង​និយម​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​ក្រុងព្រះសីហនុ​។

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​ព្រះ​សីហ​នុ​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយ​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​៣២​ក្រុម ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៥ មេ​សា នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​1 ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ បាន​ទៅ​ក្រុម​វិទ្យាល័យ​ហ៊ុន​សែន​ស្មាច់​ដែង ទទួល​បាន​ទឹកប្រាក់​រង្វាន់​1.000$ និង​មេដាយមាស ជ័យ​លា​ភី​លេខ​2 បាន​ទៅ​ក្រុម Aqua Family Resort ទទួល​បាន​ទឹកប្រាក់​រង្វាន់​500$ និង​មេដាយ​ប្រាក់ ជ័យ​លា​ភី​លេខ​3 បាន​ទៅ​ក្រុម​តារា​បាល់ទះ​ឆ្លង​ដែន ទទួល​បាន​ទឹកប្រាក់​រង្វាន់​300$ និង​មេដាយ​សំរឹទ្ធិ និង​ជ័យ​លា​ភី​លេខ​3 ស្ទួន​បាន​ទៅ​ក្រុម​តារា​បាល់ទះ​ទេសចរណ៍​ទទួល​បាន​ទឹកប្រាក់​រង្វាន់​300$ និង​មេដាយ​សំរឹទ្ធិ ។