ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថ្លែង​ឆ្ពោះទៅ​កាន់​លោក សម រ​ង្ស៊ី ជុំវិញ​ការ​ចុច Likes តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រិះគន់​អ្នកប្រឆាំង​ដែល​និយាយ​ថា​ខ្លួន Like ឲ្យ​ទៅ​លោក​នេះ​ទេ ប៉ុន្តែ​ចូល​ទៅ Like លោក ហ៊ុន សែន ។ សម្តេច​បាន​សង្កត់ធ្ងន់​លើ​

ខេត្តព្រះវិហារ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រិះគន់​អ្នកប្រឆាំង​ដែល​និយាយ​ថា​ខ្លួន Like ឲ្យ​ទៅ​លោក​នេះ​ទេ ប៉ុន្តែ​ចូល​ទៅ Like លោក ហ៊ុន សែន ។ សម្តេច​បាន​សង្កត់ធ្ងន់​លើ​ចំណុច​នេះ​ដោយ​តប​វិញ​ថា បើ​ល្ងង់​ណាស់​មក​សួរ ហ៊ុន សែន វិញ អធិរាជ ហ្វេ​ស​ប៊ុ​ក ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​រិះគន់​បែប​នេះ នា​រាត្រី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ឃុំ​ម្លូព្រៃ ស្រុក​ឆែប ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស្ករស របស់​ក្រុមហ៊ុន រូ​យ​ហ្វេ​ង ខេ​ម​បូ​ឌា អ៊ិ​ន​ធឺ​ណា​សិន​ណ​ល ខម​ភេ​នី លីមីត​ធី​ត ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​ផលិត​ស្ករស​តាំងពី​ឆ្នាំ​១៩៩៨ នៅ​ប្រទេស​ចិន ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា សម្តេច​មាន​អ្នក Like ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​ជាង​៣,៨​លាន​នាក់ នៅ​តែ​បន្តិចទៀត​ចូល​ដល់​៤​លាន​ហើយ ។
ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង Top៥ ក្នុង​ពិភពលោក និង​មាន​ថ្ងៃ​ខ្លះ​សម្តេច​បាន​លេខ​១​លើ​ពិភពលោក ថ្ងៃ​ខ្លះ​មាននៅ​ក្នុង Top៥ ពិភពលោក ក្នុង​នោះ​មាន​ជាមួយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មាន​គេ Like ច្រើន ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​អត់​យល់​ទេ នេះ​គឺជា​ការ​បង្ក​ហេតុតែ​ប៉ុណ្ណោះ គេ​បង្កហេតុ​មិន​ចេះ​ឈប់ គេ​បង្ខំ​ឲ្យ​ខ្ញុំ​ឆ្លើយ តែ​ខ្ញុំ​គិត​ថា មិន​គួរ​ឆ្លើយ​ជាមួយនឹង​មនុស្ស​ឆ្កួត​ហ្នឹង​ទេ ។ ហ្សែ​ន របៀប​ដូច​ម្តេច គឺ​ដូច្នោះ ។ ពូជ​ស្វាយ​គឺ​ស្វាយ ពូជ​ក្រូច​វា​ក្រូច និយាយ​ប៉ុណ្ណឹង​ដឹង​ហើយ ។ សម្តេច​តេ​ជោ​បន្ត​ថា ខិតខំ​រៀបចំ​នៅ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឲ្យ​សប្បាយ បែរជា​ចូល​ឆ្នាំ​គិតតែ​ពី​ជេរ​រហូត ចំណែក​យើង​អត់​ទៅ​ខ្វល់​ទេ ៕