ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF U16 Championship 2016

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំ​ៗ​ជា​បន្តបន្ទាប់ ដូច​ជា​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ និង​ឡាវ នា​ពេល​កន្លង​មក​នោះ នៅ​ខែកក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ធំ​ៗ​ជា​បន្តបន្ទាប់ ដូច​ជា​ព្រឹត្តិការណ៍​បាល់ទាត់​មិត្តភាព​កម្ពុជា​-​ថៃ និង​ឡាវ នា​ពេល​កន្លង​មក​នោះ នៅ​ខែកក្កដា ឆ្នាំ​២០១៦ ខាង​មុខ​នេះ កម្ពុជា​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​រើស​ជើងឯក​យុវជន​AFF U16 Championship 2016 ជា​បន្ត​ទៀត។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថា ព្រឹត្តិការណ៍​នេះ​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៦ ដោយ​មាន​ប្រទេស​ចំនួន​១១​ចូលរួម​ប្រកួត និង​ត្រូវ​បែងចែក​ជា​២​ពូ​ល ។ ពូ​ល​A​មាន ប្រទេសមី​យ៉ា​ន់​ម៉ា​, អូស្ត្រាលី​, ហ្វី​លី​ពី​ន​, ម៉ា​ឡេ​ស៊ី​, វៀតណាម និង​សិង្ហ​បុរី និង​ពូ​ល​B​មាន កម្ពុជា​, ថៃ​, ឡាវ​, ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។

គួរ​រំលឹក​ថា តាម​ធម្មតា​ម្ចាស់ផ្ទះ​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ពូ​ល​ប្រកួត​មុនគេ ដូច្នេះ​សម្រាប់​កម្ពុជា​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​B នឹង​មានឱកាស​ឈ្នះ​ច្រើន​ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល ព្រោះ​ក្នុង​ពូ​ល​នេះ​មាន​តែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ ដែល​កម្ពុជា​ត្រូវ​ប្រយ័ត្ន​ជាងគេ ខណៈ​នៅ​ក្នុង​ពូ​ល​A​សម្បូរ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ​ស្ទើរ​ទាំងអស់ ។

មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​ដដែល​បានឱ្យ​ដឹង​ថា ការ​ប្រកួត​លើក​នេះ​យើង​ប្រើប្រាស់​ទីលាន​ចំនួន​២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ និង​ស្តា​ត​ចាស់ ។ តាម​ការ​កត់សម្គាល់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​រហូត​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​ខ្មែរ​យ៉ាងច្រើន​កុះករ​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​លើក​នេះ​សង្ឃឹមថា នឹង​មាន​អ្នកចូលរួម​ទស្សនា​មិន​តិច​ម៉ឺន​នាក់​ឡើយ ។ យោង​តាម​កម្មវិធី​ប្រកួត កម្ពុជា​ត្រូវ​ជួប​ឡាវ និង​ទី​ម័​រ​ខាងកើត ត្រូវ​ជួប​ព្រុយ​ណេ នា​ថ្ងៃ​ទី​១១ ខែកក្កដា នៅ​លើ​ពហុ​កីឡដ្ឋាន​ជាតិ​៕