ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំហូរ​នៃ​ផលិតផល​ម៉ាក​ល្បី​ៗ​មក​កាន់​ប្រទេស​កម្ពុជា

8 ឆ្នាំ មុន

រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​មានការ​យល់​ដឹង​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល ហើយ​មាន​ចំណូលចិត្ត​ទៅ​លើ​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ​កាន់តែ​ច្រើន​។

រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ យើង​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​មានការ​យល់​ដឹង​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល ហើយ​មាន​ចំណូលចិត្ត​ទៅ​លើ​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ​កាន់តែ​ច្រើន​។ ដូចនេះ​ហើយ​ទើប​មាន​ផលិតផល​ច្រើន​ម៉ាក​មានឱកាស​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា​។ ប្រជាជន​ខែ្ម​រដែ​ល​មាន​ជីវភាព​ពី​មធ្យម​ឡើង​ទៅ មួយ​ចំនួន​ធំ​ចូល​ចិត្ត​ទិញ​ផលិតផល​ដែល​មាន​ម៉ាក​យីហោ​ល្បី​ៗ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​លំបាក​របស់​ពួក​គាត់ គឺ​មិនសូវ​មាន​ទំនុកចិត្ត​ថា ផលិតផល​ដែល​ពួក​គាត់​ទិញ​មក​ជា​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ​ឬ​អត់​។

វា​ជា​ការ​ពិត​ណាស់ បើសិនជា​អ្នកទិញ​ប៉ះ​ចំ​ផ​លិ​ផល​ដែល​គ្មាន​ស្លាក​សញ្ញា​ពិតប្រាកដ វា​ធ្វើ​ឱ្យ​អ្នក​ខាតបង់​ថវិកា និង​បាត់បង់​ទំនុកចិត្ត​។ ដោយ​ព្រោះតែ​មិន​ចង់​ជួប​បញ្ហា​បែប​នេះ ទើប​ប្រជាជន​មួយ​ចំនួន​ដែល​មាន​សមត្ថភាព​ធូរធា​បាន​ចាប់​យក​ឱកាស​ថ្ងៃ​ឈប់​សំរាក ដើម្បី​ទៅ​កម្សាន្ត និង​ដើរ​ទិញ​ទំនិញ​ពី​ក្រៅប្រទេស​។ យ៉ាងណាមិញ​វា​នៅ​តែ​ជា​ផល​លំបាក​សម្រាប់​ប្រជាជន​មួយ​ចំនួន​ដែល​មាន​កិច្ចការ​រវល់​ខ្លាំង ការ​ទៅ​ទិញ​ទំនិញ​នៅ​ក្រៅប្រទេស​នៅ​តែ​ជា​ឱកាស​កម្រ​។

ថ្ងៃនេះ​កោះសន្តិភាព​សូម​ណែនាំ​អ្នក​ឱ្យ​ស្គាល់​ហាង​មួយ​ដែល​មាន​លក់​តែ​ទំនិញ​មាន​ស្លាក​យីហោ​ពិតប្រាកដ និង​ជា​ទំនិញ​ដែល​មានគុណ​ភាព ពិសេស​ជាង​នេះ​ទៀត​ទំនិញ​ដែល​លោក​អ្នក​បាន​ទិញ​ភាគច្រើន​តែង​ផ្តល់​នូវ​សេវា​ធានា​តាម​ការ​កំណត់​របស់​ផលិតផល​។ ហាង​ដែល​យើងខ្ញុំ​កំពុង​តែ​ណែនាំ​នេះ លោក​អ្នកមួយ​ចំនួន​ប្រាកដជា​បាន​ស្គាល់​រួច​មក​ហើយ គឺ​ហាង​Central Mall – Phnom Penh ដែល​មាន​ទីតាំង​ស្ថិត​នៅ​កាច់ជ្រុង​ខាងលិច​ផ្សារ​ធំ​ថ្មី​។

ហាង Central Mall – Phnom Penh មាន​ដាក់​តាំង​លក់ទំនិញ​ម៉ាក​មានគុណ​ភាព​មួយ​ចំនួន​ដូច​ជា Samsonite  American Tourister  Tactical 5.11  The North Face និង​ម៉ាក Victorinox ។ ផលិតផល​ទាំងនោះ​ជា​ប្រភេទ​វ៉ា​លី​ស កាបូបស្ពាយ សម្លៀក​បំពាក់ ស្បែកជើង សម្រាប់​អតិថិជន​ប្រើប្រាស់​ជា​លក្ខណៈ​បែប​ធ្វើ​ដំណើរ បំពេញ​ភារកិច្ច​ការងារ ដំណើរ​កម្សាន្ត ផ្សងព្រេង និង​បែប​ទាហាន ប៉ូ​លី​ស​ជាដើម​។

បច្ចុប្បន្ន​នេះ​ហាង Central Mall – Phnom PenhCentral មានកម្ម​វិធី​ពិសេស​ទិញ​មួយ​ថែម​មួយ​សម្រាប់​អតិថិជន​ដែល​មក​ទិញ​វា​លី​ស លើស​ពី​នេះ​ទៀត​ក៏​មាន​ជា​កម្មវិធី​លក់​បញ្ចុះតម្លៃ​លើ​មុខទំនិញ​មួយ​ចំនួន​ផង​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៣០០​។