ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​តៃវ៉ាន់​នឹង​នាំ​ចូល​ផ្លែ​ស្រកានាគពី​ប្រទេស​វៀតណាម​ជា​ថ្មី​ម្តងទៀត

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តៃវ៉ាន់​នឹង​នាំ​ចូល​ផ្លែ​ស្រកានាគ​ជា​ថ្មី​ម្តងទៀត​ពី​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១ មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ផ្អាក​ការ​នាំ​ចូល​អស់​រយៈពេល​៨​ឆ្នាំ​មក ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ពី​ក្រសួងកសិកម្ម

ប្រទេស​វៀតណាម ៖ តៃវ៉ាន់​នឹង​នាំ​ចូល​ផ្លែ​ស្រកានាគ​ជា​ថ្មី​ម្តងទៀត​ពី​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១ មិថុនា ខាង​មុខ​នេះ បន្ទាប់​ពី​បាន​ផ្អាក​ការ​នាំ​ចូល​អស់​រយៈពេល​៨​ឆ្នាំ​មក ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ពី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​របស់​អគ្គនាយកដ្ឋាន​ការពារ​ដំណាំ ។

ការ​សម្រេច​នាំ​ចូល​ផ្លែ​ស្រកានាគ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​អស់​រយៈពេល​ដ៏​វែង​ដើម្បី​លុប​បំបាត់​ឧបសគ្គ​បច្ចេកទេស​រវាង​នាយកដ្ឋាន​ការពារ​រុក្ខជាតិ និង​នាយកដ្ឋាន​សម​ភាគី​តៃវ៉ាន់ នៃ​ការិយាល័យ​ការពារ​សត្វ និង​រុក្ខជាតិ ហៅ​កាត់​ថា BAPHIQ ។

កាលពី​ខែមីនា ឆ្នាំ​២០០៩ កន្លង​មក ការ​នាំ​ចេញ​ផ្លែ​ស្រកានាគ​របស់​វៀតណាម​ទៅ​កាន់​តៃវ៉ាន់​ត្រូវ​បាន​ផ្អាក​ទាំងស្រុង ខណៈ​ដែល​ប្រទេស​ទាំង​៨​ទៀត​ដូច​ជា ថៃ ហ្វ៊ី​លី​ពី​ន ឥណ្ឌា ចិន មី​យ៉ា​ន់​ម៉ា នេ​ប៉ា​ល់ ប៉ា​គី​ស្ថាន និង​ស្រី​លង្កា ត្រូវ​បាន​ឆ្លង​ជំងឺ​ដែល​មាន​ក្នុង​សត្វ​រុយ​។ ពេល​នោះ​វៀតណាម​បាន​នាំ​ចេញ​ផ្លែ​ស្រកានាគ​ប្រមាណ​១០.០០០​តោន​ប្រចាំ​ឆ្នាំទៅ​កាន់​តៃវ៉ាន់​។ នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដាំ​ផ្លែ​ស្រកានាគ​នៅ​ក្នុងស្រុក និង​អ្នក​ធ្វើ​អាជីវកម្ម​លើ​ផ្លែ​ស្រកានាគ​នេះ​ផង​ដែរ ពីព្រោះ​តៃវ៉ាន់​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់ផ្លែ​ស្រកានាគ​នេះ ។

នាយកដ្ឋាន​ឲ្យ​ដឹង​ទៀត​ថា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​លើ​បទ​ប្បញ្ញត្តិ​សម្រាប់​ការ​នាំ​ចូល ក៏​ដូច​ជា​គុណភាព​ស្តង់ដា​នៃ​ផ្លែ​ស្រកានាគ​។ ជាមួយ​គ្នា​នេះ តៃវ៉ាន់​តម្រូវ​ឲ្យ​ក្រៀវ​ផ្លែ​ស្រកានាគ​ទាំងនោះ​ជាមួយនឹង​ទឹក​ក្តៅ​សិន​មុន​ពេល​នាំ​ចេញ ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៥ ប្រទេសវៀតណាម​បាន​នាំ​ចេញ​ផ្លែ​ស្រកានាគ​ចំនួន​១​លាន​តោន​ទៅ​កាន់​ទីផ្សារ​បរទេស ៕