ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​លិង្គ​តាំងពី​ក្មេង​វេជ្ជបណ្ឌិត​កែ​ច្នៃ​ដាក់​ឱ្យរួម​ភេទ​លើក​ដំបូង​នឹង​ស្ត្រី​ពេស្យា​បាន​ជោគជ័យ

8 ឆ្នាំ មុន

បុរស​ម្នាក់​ដែល​មាន​លិង្គ​កើត​ពី​ការ​វះកាត់​កែ​ច្នៃ​របស់​វេជ្ជបណ្ឌិត ដោយសារ​លិង្គ​កំណើត​បាត់បង់​ក្នុង​គ្រោះថ្នាក់​នោះ បាន​សាកល្បង​រួម​ភេទ​លើក​ដំបូង​ប្រកបដោយ​ជោគជ័យ។ ម៉ូ​ហា​ម៉េ​ត អា​បាត នៅ​ទីក្រុង Edinburgh

បុរស​ម្នាក់​ដែល​មាន​លិង្គ​កើត​ពី​ការ​វះកាត់​កែ​ច្នៃ​របស់​វេជ្ជបណ្ឌិត ដោយសារ​លិង្គ​កំណើត​បាត់បង់​ក្នុង​គ្រោះថ្នាក់​នោះ បាន​សាកល្បង​រួម​ភេទ​លើក​ដំបូង​ប្រកបដោយ​ជោគជ័យ។ ម៉ូ​ហា​ម៉េ​ត អា​បាត នៅ​ទីក្រុង Edinburgh ប្រទេស​ស្កុ​តលែ​ន​ត្រូវ​រថយន្ត​ប៉ះទង្គិច​កាលពី​អាយុ​៦​ឆ្នាំ ហើយ​ទាញ​អូស​រយៈ​ចម្ងាយ​ជាង​៥០០​ម៉ែត្រ បណ្តាល​ឱ្យ​របួស​ខូច​បង់​អវយវៈ​ភេទ ។

កាលពី​ឆ្នាំ​២០១២ អា​បាត បាន​ចំណាយ​ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​វះកាត់​នៅ​សាកលវិទ្យាល័យ University College London ដោយ​ប្រើ​ស្បែ​កដៃ​របស់​គេ​បង្កើត​ជា​លិង្គ​ថ្មី ។ បន្ទាប់​ពី​វះកាត់​រួច ម៉ូ​ហា​ម៉េ​ត អា​បាត អាយុ ៤៤​ឆ្នាំ បាន​រួម​ភេទ​ជា​លើក​ដំបូង​ប្រកបដោយ​ជោគជ័យ​ជាមួយ​ស្រីពេស្យា​នាង​ឆា​ឡូត រ៉ូ​ស​។ ម៉ូ​ហា​ម៉េ​ត អា​បាត និយាយ​ប្រាប់​គេហទំព័រ The Mirror ថា «​ការ​រួម​ភេទ​ពិតជា​សុខ​ស្រួល​គ្មាន​អ្វី​ប្រៀបប្រដូច​បាន​ទេ ។ ខ្ញុំ​បាន​រង់ចាំ​ថ្ងៃនេះ​តាំងពី​អាយុ​១៨​ឆ្នាំ​មក​ម៉្លេះ» ។

ម៉ូ​ហា​ម៉េ​ត អា​បាត និង​នាង​ឆា​ឡូត រ៉ូ​ស បាន​ចំណាយពេល​ពីរ​បី​ថ្ងៃ​ស្គាល់គ្នា​មុន​ពេល​ចូល​សណ្ឋាគារ​ក្នុង​ក្រុង​ឡុ​ង​ដ៍ ដើម្បី​រួមរ័ក​ជាមួយ​គ្នា ។

នាង​រ៉ូ​ស ដែល​តែងតែ​បម្រើ​ផ្លូវភេទ​ក្នុង​១​ម៉ោង​យក​ថ្លៃ​២២៦,១៣​ដុល្លារ​នោះ ពី​ដំបូង​បដិសេធ​នឹង​អា​ម៉េ​ត ដោយ​លើក​ហេតុផល​ថា «​ការ​រួម​ភេទ​គឺជា​កិត្តិយស​ពិតប្រាកដ​មួយ​ត្រូវ​តែ​សម្រេច​ឱ្យ​ច្បាស់​ព្រោះតែ​ការ​រួម​ភេទ​ជា​លើក​ដំបូង​គឺជា​ការ​ចង​ចាំ​ពិសេស​ក្នុង​ជីវិត​របស់​អ្នក​ដែល​មិន​អាច​បំភ្លេច​បាន​» ។

ការ​វះកាត់​លិង្គ​តែងតែ​ធ្វើ​ឡើង​សម្រាប់​បុរស​ដែល​មាន​បញ្ហា​លិង្គ​មិន​ប្រក្រតី រួម​ទាំង​បុរស​វះកាត់​យក​ក្រពេញ​ប្រូ​ស្តា​តរបស់​ពួក​គេ​ចេញ​បន្ទាប់​ពី​មហារីក និង​បុរស​មួយ​ចំនួន​ទៀត​មាន​ជំងឺ​ប៉ះពាល់​ដល់​ត្រគាក និង​លិង្គ ។ ការ​វះកាត់​អនុញ្ញាត​ឱ្យ​រួម​ភេទ​បាន តែ​ការ​បន្ត​ពូជ​ជា​រឿង​ពិបាក គឺ​ស្ថិត​ក្នុង​អត្រា​ទាប​បំផុត​។ ទោះ​ជាយ៉ា​ង​ណា​ក្តី អា​បាត​និយាយ​ថា ការ​សាកល្បង​លើ​មេជី​វិត​ឈ្មោល គឺ​រូបគេ​អាច​មាន​លទ្ធភាព​ផ្តល់​កំណើត​ឱ្យ​កូន​បាន ៕