ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple បញ្ជា​ទិញ​អេ​ក្រង់ OLED 100​លាន​បន្ទះ​សម្រាប់ iPhone ស៊េរី​ថ្មី

8 ឆ្នាំ មុន

ក្រុមហ៊ុន Apple បាន​បញ្ជា​ទិញ​អេ​ក្រង់ OLED ទំហំ​៥.៥​អីុ​ញ ចំនួន​១០០​លាន​បន្ទះ​សម្រាប់​ការ​ផលិត iPhone ស៊េរី​ថ្មី​នៅ​ឆ្នាំ​២០១៧ គឺ iPhone 7S ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​ក៏​បាន​កំណត់​ខ្សែ​សង្វា​ក់​ផលិតកម្ម ពោល​គឺ​ក្រុមហ៊ុន Asan

ក្រុមហ៊ុន Apple បាន​បញ្ជា​ទិញ​អេ​ក្រង់ OLED ទំហំ​៥.៥​អីុ​ញ ចំនួន​១០០​លាន​បន្ទះ​សម្រាប់​ការ​ផលិត iPhone ស៊េរី​ថ្មី​នៅ​ឆ្នាំ​២០១៧ គឺ iPhone 7S ។ ក្រុមហ៊ុន​សាំ​ស៊ុ​ង​ក៏​បាន​កំណត់​ខ្សែ​សង្វា​ក់​ផលិតកម្ម ពោល​គឺ​ក្រុមហ៊ុន Asan  ជា​អ្នក​ផ្គត់ផ្គង់​ការ​បញ្ជា​ទិញ​នេះ ។

អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន KGI លោក Ming Chi Kuo ជឿជាក់​ថា iPhone 7 Plus នឹង​មាន​ទំហំ​៥.៨​អុ​ី​ញ ។ ហេតុផល​នៅ​ពីក្រោយ​ការ​ជ្រើសរើស​យក​បន្ទះ​អេ​ក្រង់ OLED មក​បំពាក់​លើ​ផលិត​ជំនាន់​ថ្មី​របស់​ខ្លួន​នោះ គឺ​មាន​តម្លៃ​ទាប​ជាង​បន្ទះ​អេ​ក្រង់ LCD ។

នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ក្នុង​ការ​សហការ​លើ​មុខ​ជំនួញ​បន្ទះ​អេ​ក្រង់ ពោល​គឺ​ក្រុមហ៊ុន​បាន​ក្លាយជា​គន្លឹះ​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Apple លើ​ការ​ផលិត​អេ​ក្រង់ iPhone តាំងពី​យូរណាស់​មក​ហើយ ៕