ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! ស៊េរីទំនើប​បុករះខ្ទេចនៅ​មុខ​បុរី​មួយកន្លែង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះមកដល់​ត្រង់​ចំណុច​ផ្លូវ​កោង ក៏​​ជ្រុល​ចង្កូត​

រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​មួយ​គ្រឿង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះមកដល់​ត្រង់​ចំណុច​ផ្លូវ​កោង ក៏​​ជ្រុល​ចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុ.ក​ដើម​ស្វាយ​ជា​បន្តបន្ទាប់​ចំនួន​២​ដើម និង​បុក​បង្គោល​សសរ​សំយាប​មុខ​ផ្ទះ​ បណ្តាលឱ្យ​​រង​ការ​ខូចខាត​ហើយ​រថយន្តទៅ​មុខ​លែង​រួច​ និង​បណ្តាល​​ឱ្យ​​យុវជន២នាក់ដែលជិះក្នុងរថយន្តនោះ​​រងរបួសធ្ងន់ ។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១០​នាទី ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣ នៅ​ចំណុច​មុខ​បុរី​អង្គរ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

រថយន្តបង្ក​គ្រោះថ្នាក់​មួយគ្រឿង​ខាងលើ​​ម៉ាក Lexus Nx200t​ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2BG-2425 បើកបរ​ដោយ​យុវជន​ម្នាក់ មិនស្គាល់អត្តសញ្ញាណ ​និង​រួម​ដំណើរ​ដោយ​យុវជន​ម្នាក់​ទៀត មិនស្គាល់អត្តសញ្ញាណ​ បាន​រង​របួស​ធ្ងន់ទាំង​​២នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​យុវជន​២​នាក់​​ជិះ​ក្នុង​​រថយន្ត​១​គ្រឿង​ខាងលើ​ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០០៣ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ (​ពីរ​ង្វ​ង​មូល​កាំ​កូ ទៅ​ជើង​) ក្នុង​ល្បឿន​លឿន​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ ដែល​ជា​ផ្លូវ​កោង រថយន្តក៏​បាន​ជ្រុល​ចង្កូត​ត្រង់​ឡើង​ចិញ្ចើម​ផ្លូវ​បុ.ក​រះ​ដើម​ស្វាយ​១​ដើម ​បា.ក់​ដាច់​ត្រឹម​គល់​ និង​ជ្រុល​ទៅ​បុក​ដើម​ស្វាយ​ធំ​មួយ​ដើម​ទៀត ​និង​បង្គោល​សំ​យ៉ាប​ផ្ទះ​យ៉ាង​ពេញទំហឹង​ បណ្តាល​អោយ​រថយន្ត​ខ្ទេច​មុខ​និង​បែក​កង់​ជាប់​ទៅ​មុខ​លែង​រួច​ ។

​នៅ​ក្នុង​គ្រោះថ្នាក់​​ខាងលើ​នោះ​ដែរ​ បណ្តាល​អោយ​យុវជន​២​នាក់​បាន​រង​របួសធ្ងន់ ​ត្រូវ​ប​ញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។​

​ក្រោយពេលកើតហេតុ នគរបាល​មូលដ្ឋានក៏បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​តំណាង​ភាគី​ខាង​រថយន្ត ក៍បាន​ធ្វើការ​សម្របសម្រួល​ដោះស្រាយ ដោយ​សងការ​ខូចខាត​ដើម​ស្វាយ និង​បង្គោល​សំយាប​ព្រមទាំង​ផើងផ្កា​ចំនួន​៨០០​ដុល្លារ​ទៅ​ម្ចាស់ ផ្ទះ​ដើម្បី​បញ្ចប់រឿង រួច​ក៍បាន​ហៅ​រថយន្ត មក​ស្ទួ​ច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ