ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហត្ថា​កសិករ​ប្រារព្ធ​ពិធីសូត្រមន្ត​ទទួល​អំណរ​ទេវតា​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

8 ឆ្នាំ មុន

ក្នុង​ឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ត្រៀម​ទទួល​អំណរ​សាទ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ពុធ ទី​១៣ មេ​សា ២០១៦ ត្រូវ​នឹង​ថ្ងៃ​ទី​៧​កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក

ក្នុង​ឱកាស​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ត្រៀម​ទទួល​អំណរ​សាទ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ពុធ ទី​១៣ មេ​សា ២០១៦  ត្រូវ​នឹង​ថ្ងៃ​ទី​៧​កើត ខែចេត្រ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ វេលា​ម៉ោង​៨៖០០​នាទី​យប់ ។  ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​របស់​គ្រឹះស្ថាន​ឈានមុខ​គេ ហត្ថា​កសិករ លីមីត​ធី​ត នៅ​ថ្ងៃ​ទី​១០ មេ​សា ២០១៦ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត​លើករាសី​ជូន​ដល់​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​របស់​ហត្ថា​កសិករ លីមីត​ធី​ត ទាំងអស់ ព្រមទាំង​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាម​ម​ណ្ឌា​ទេវី ជួយ​ប្រោស​ព្រំ​ពរ​ជ័យ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ គ្រប់​ប្រការ​ចូល​កើត​មាន​ដល់​អតិថិជន និង​សាធារណជន​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ជា​រៀង​រហូត​តទៅ​។

លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ពិធី​នេះ​ថា ឆ្នាំ​ចាស់ នឹង​ត្រូវ​ផ្លាស់​ចេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​បាន​បន្សល់​ទុក​នូវ​ភាព​ជោគជ័យ​គួរ​ឲ្យ​ស្ញប់ស្ញែង​ទាំង​ផលិតភាព និង​ប្រសិទ្ធភាព​គ្រប់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​ដូច​ជា សេវា​ប្រាក់​កម្ចី សេវា​ផ្ទេរ​ប្រាក់ សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត និង​សេវា​បើកប្រាក់​បៀ​វ​វត្សរ៍ សេវា​ទាំងនោះ​សុទ្ធសឹងតែ​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ពី​អតិថិជន និង​សាធារណជន​។ ការ​បន្ត​គាំទ្រ និង​ទុកចិត្ត​ពី​អតិថិ​ជន​បាន​ផ្តល់​លទ្ធភាព​ឲ្យ​ហត្ថា​កសិករ​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ រឹង​មាំ និង​មាន​សុវត្ថិភាព​ខ្ពស់​។ លោក​ឧកញ៉ា​បន្ត​ថា «​ការ​ស្ដាប់​អតិថិជន ដើម្បី​ជ្រើសរើស​វិធី​ល្អ​បំផុត​ក្នុង​ការ​បំពេញតម្រូវការ និង​ចំណង់​ចំណូលចិត្ត​របស់​ពួក​គាត់​»​។    ហេតុ​ដូចនេះ​ហើយ​បានជា​ហត្ថា​កសិករ ប្រសិទ្ធ​នាម​ថា « ឆ្នាំ​២០១៦ រួម​គ្នា​ប្រតិបត្តិ ផ្តល់​សេវា​មធ្យ័ត​កាន់តែ​ចម្រើន​»​។ លោក​បាន​បន្ថែម​ទៀត​ថា ក្រៅពី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន និង​ស្តាប់​អតិថិជន​នោះ ហត្ថា​កសិករ បាន​បង្កើត​កម្មវិធី​ថ្មី​មួយទៀត ដែល​ផ្តល់​ប្រយោជន៍​​ច្រើន​ជូន​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​សន្សំ​មាន​កាលកំណត់​ដែល​មានឈ្មោះ​ថា ដាក់​បាន ដាក់​បាន កម្មវិធី​នេះ អតិថិជន​គ្រាន់តែ​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​​ចាប់ពី​២.០០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​នោះ អតិថិជន​នឹង​បាន​រង្វាន់​ភ្លាម​ៗ ដូច​ជា ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ កង្ហារ​ត្រជាក់ ឆ្នាំង​ដាំបាយ​អគ្គិសនី ព្រមទាំង​ទទួល​បាន​សន្លឹក​ឆ្នោត​ដែល​មានឱកាស​ឈ្នះ​បន្តោង​ខ្សែ​.​ក​មាស​សរុប​២៣​តម្លឹង និង​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​រហូត​ដល់​ទៅ​៩.៨​ភាគរយ​ប្រចាំឆ្នាំ​ទៀត​ផង​។

ឱកាស​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ ក៏​មានការ​សម្ដែង​ជា​របាំ​ត្រុដិ ក្នុង​ន័យ​ដើម្បី​បណ្តេញ​ឧបទ្រពចង្រៃ ឆ្នាំ​ចាស់​ចេញ​ឲ្យ​អស់ ហើយ​ទទួល​មក​វិញ នូវ​សិរី​សួស្តី​មង្គល ជោគ​ជ័យ​​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា  ព្រមទាំង​មានការ​លេងល្បែង​ប្រជាប្រិយ ក្នុង​ន័យ​ដើម្បី​លើកកម្ពស់​វប្បធម៌​ប្រពៃណី​ជាតិ​ឲ្យ​កាន់តែ​រឹង​មាំ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ នៅ​ពេល​ល្ងាច​ក៏​មានការ​ពិសា​អាហា​ជុំ​គ្នា និង​ការ​ប្រគុំ​តន្ត្រី​រាំ​លេង​កម្សាន្ត​បែប​លក្ខណៈ​ប្រពៃណី​ជាតិ ដើម្បី​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​មាន​ភាព​ស្និត​ស្នាល​រវាង​បុគ្គលិក និង​មានការ​ផ្តល់​ជា​រង្វាន់​ផ្សងសំណាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់ សម្រាប់​បុគ្គលិក​ដែល​បាន​ចូលរួម​មាន​ដូច​ជា​ម៉ាស៊ីន បោក​ខោអាវ កង្ហារ​បញ្ឈរ ឆ្នាំង​ដាំបាយ​អគ្គិសនី និង​រង្វាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ខែមីនា ឆ្នាំ​២០១៦ ហត្ថា​កសិករ មាន​សម្ពាធ​ឥណទាន​ក្នុង​ដៃ​អតិថិជន​ជាង​៣៨៦​លាន​ដុល្លារ និង​មាន​ចំនួន​អ្នក​ខ្ចីប្រាក់​សរុប​១១២.៩៣១​នាក់ ព្រមទាំង​មាន​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ជាង​២៦៣​លាន​ដុល្លារ ដោយ​មាន​អ្នក​សន្សំ​ប្រាក់​ចំនួន​២១៩.៦៨១​នាក់ ។ បន្ថែម​ពី​នេះ​ទៀត ហត្ថា​កសិករ មាន​ការិយាល័យ​កំពុង​ប្រតិបត្តិការ​ចំនួន​១៥១ និង​មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម ចំនួន​១១៥​គ្រឿង ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​ទូ​ទាំង​ប្រទេស​កម្ពុជា​។