ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro កាន់​ថ្ម​បាន​រហូត​4000​អំពែ​ម៉ោង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro ដែល​មាន​ថាមពល​ថ្ម រហូត​ដល់ 4000 mAh ដើម្បី​ចូលខ្លួន​ប្រជែង​ទីផ្សារ និង​តម្រូវ​ចិត្ត​អតិថិជន​ដែល​ចង់បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន Huawei ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei Y6 Pro ដែល​មាន​ថាមពល​ថ្ម រហូត​ដល់ 4000 mAh ដើម្បី​ចូលខ្លួន​ប្រជែង​ទីផ្សារ និង​តម្រូវ​ចិត្ត​អតិថិជន​ដែល​ចង់បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មាន​ថាមពល​ថ្ម​ខ្លាំង​។ Huawei Y6 Pro ត្រូវ​បាន​ក្រុមហ៊ុន​រចនា​ឡើង​ប្រណីត​ជាមួយ​ម៉ូត​រលក​ទឹក​ដ៏​ស្រស់​ស្អាត ដែល​វា​ពិតជា​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ មិនតែប៉ុណ្ណោះ Huawei Y6 Pro អាច​ប្រើ​បាន​ស៊ី​ម​ដល់​ទៅ​ពីរ​ទ្រទ្រង់​បច្ចេកវិជ្ជា 4GLTE និង​អាច​បន្ថែម​ម៉េ​មូ​រី​ក្រៅ​ផង​ដែរ​។ ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បន្ថែម​សមត្ថភាព​ថាមពល​ថ្ម 4000 mAh ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​រីករាយ មើល​វី​ដេ​អូ និយាយ​ទូរស័ព្ទ ឬ​លេង​ហ្គេ​ម រហូត​ដល់​អស់កម្លាំង​តែ​មិន​អស់​ថ្ម ពោល​គឺ​ពុំ​ចាំបាច់​ព្រួយបារម្ភ​ពី​បញ្ហា​អស់​ថ្ម​។

លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei មាន​ប្រភេទ​ស្មា​ត​ហ្វូ​ន​ច្រើន​ម៉ូ​ឌែ​ល​ចាប់ពី​តម្លៃ​ទាប​រហូត​ដល់​ខ្ពស់ ប៉ុន្តែ​សម្រាប់​ការ​ដាក់​ចេញ​នូវ​ទូរស័ព្ទ​ប្រភេទ​Y6 Pro នេះ ក្រុមហ៊ុន​មាន​បំណង​ចង់​ផ្ដល់​ជូន​អតិថិជន​នូវ​ស្មា​ត​ហ្វូ​ន​មួយ​ដែល​មាន​សមត្ថភាព​ខ្លាំង​តម្លៃ​សមរម្យ និង​មាន​ថាមពល​ថ្ម​កាន់​បាន​យូរ​។

លោក យុ​ទ្ធូ បាន​ថ្លែង​ថា «​យើង​ចង់​ផ្ដល់​ជូន​នូវ​ទូរស័ព្ទ​មួយ​ដែល​មានគុណ​ភាពល្អ​។ ជាមួយ Huawei Y6 Pro អតិថិជន​ពិតជា​ពេញចិត្ត​លើ​សមត្ថភាព​ថ្ម​ទំហំ 4000 mAh ជា​ពិសេស​អ្នក​និយម​ប្រើ​ទូរស័ព្ទ​មាន​ថាមពល​ខ្លាំង​»​។ Huawei Y6 Pro បំពាក់​កាមេរ៉ា​ក្រោយ​ទំហំ 13Mp កា​ម៉េ​រា​មុខ​ទំហំ 5Mp ដែល​បង្ក​ភាព​ងាយស្រួល យ៉ាង​ខ្លាំង​សម្រាប់​ផ្តិត​យក​រូបភាព​នានា ក៏​ដូច​ជា​ការ​ថតរូប Selfie បាន​យ៉ាង​ស្រស់​ស្អាត​ជាមួយនឹង​មុខងារ Beauty Mode​។ ចំពោះ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ Huawei Y6 Pro ត្រូវ​បាន​បង្កើត​ឡើងជា​មួយ CPU MT6735P 4×1.3GHz, Andriod Lollipop 5.1, Ram 2GB និង Rom 16GB ហើយ​អាច​ថែម Memory ខាងក្រៅ​រហូត​ដល់ 64GB​។

លោក យុ​ទ្ធូ ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បន្ថែម​ថា «​ឥឡូវនេះ មហាជន​អាច​ជាវ Huawei Y6 Pro នៅ​គ្រប់​សាខា​ទូ​ទាំង​ប្រទេស ជាមួយនឹង​តម្លៃ​មិន​គួរ​ឱ្យ​ជឿ គឺ​ត្រឹមតែ​១៧៤ $ ប៉ុណ្ណោះ ជាមួយនឹង​កាដូ និង​រង្វាន់​ពិសេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់​»​។