ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​អន្តរជាតិ​ចូលរួម​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​ល្បីល្បាញ​ចំនួន​ពីរ​ដួង​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ

រាជធានី​ភ្នំពេញ ៖ តារា​ល្បីល្បាញ​ចំនួន​ពីរ​ដួង​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​សាទរ​ពី​ក្រុម​អ្នកគាំទ្រ​កីឡា​យ៉ាងច្រើន​កុះករ ។

ម្ចាស់​ជើងឯក​បាល់ទះ​អន្តរជាតិ Cha Cruz  និង Katreeya English ដែល​ជា​តារា​សម្តែង តារាចម្រៀង និង​តារា​ដើរ​ម៉ូ​ដ​ដ៏​ល្បីឈ្មោះ​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​ស្រា​បៀរ​Anchor បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជា​ភ្ញៀវ ពិសេស​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ២០១៦ ជា​ពិសេស​ម្ចាស់​ជើងឯក​បាល់ទះ​អន្តរជាតិ Cha Cruz បាន​ចែករំលែក​បទ​ពិសោធន៍​មួយ​ចំនួន​ជាមួយ​កីឡាករ​បាល់ទះ​កម្ពុជា​អំពី​របៀប​ទទួល​បាល់ របៀប​ថែ​បាល់ និង​របៀប​លេង​បាល់​លើ​ឆ្នេរ​ខ្សាច់ និង​បច្ចេកទេស​មួយ​ចំនួន​ទៀត​ក្នុង​ការ​លេង​បាល់ទះ​លើ​ខ្សាច់​យ៉ាង​ស្ទាត់ជំនាញ​ដើម្បី​យក​ប្រៀប និង​យកឈ្នះ​លើ​គូប្រកួត ។

នេះ​ជា​កាដូ​ពិសេស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​អញ្ជើញ​តារា​ទាំង​ពីរ​ដួង​មក​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​បង្កើត​បរិយាកាស​សប្បាយ​រីករាយ​អស្ចារ្យ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​នេះ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​បុណ្យប្រពៃណី​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៥ ខែមេសា នៅ​ឆ្នេរ​អូរ​ឈើទាល អា​រី​ស្តុ​ន ក្រុងព្រះសីហនុ ។  

កីឡាការិនី​បាល់ទះ​សញ្ជាតិ​ហ្វ៊ី​លី​ពី​ន​ល្បីឈ្មោះ Cha Cruz គឺ​កីឡាការិនី​អាជីព និង​ជា​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ​ក្របខ័ណ្ឌ​លី​ក Super Liga នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ កីឡាការិនី​បាន​ជាប់​ឈ្មោះ​ជា «​កីឡាការិនី​ដែល​មាន​តម្លៃ​បំផុត​» ចំនួន​ពីរ​ដងដោយ​សមាគម​បាល់ទះ UAAP និង​ទទួល​ជ័យ​លា​ភី​ជើងឯក​បាល់ទះ UAAP ក្នុង​ឆ្នាំ ២០១១ និង​ឆ្នាំ​២០១២ ។

ចំណែកឯ​កញ្ញា Katreeya English គឺជា​តារា​សម្តែង តារាចម្រៀង និង​ជាតា​រា​ដើរ​ម៉ូ​ដ​ដ៏​ល្បីល្បាញ​ដែល​បាន​កើត​នៅ​ប្រទេស​អង់គ្លេស និង​មាន​ប្រជាប្រិយភាព​នៅ​អាស៊ី ។ នាង​បាន​ថត​ចម្រៀង​ជា​ច្រើន​បទ​ជាមួយ​ផលិតកម្ម GMM Grammy និង​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ចំនួន​៥ ដោយ​ទទួល​បានការ​គាំទ្រ និង​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​ជា​ពិសេស​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត និង​រឿង​ភាគ​ជា​ច្រើន ។

ការ​ប្រកួត​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ដំបូង​នៅ​ឆ្នាំ​២០១៤ និង​បាន​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ទាក់ទាញ​ទស្សនិកជន​ជា​ច្រើន​រាប់​ពាន់​នាក់​ចូលរួម​ក្នុង​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្តកំពង់ចាម នៅ​ឆ្នាំ​នេះ ។

តារា​ល្បី Cha Cruz និង Katreeya English មាន​ក្តី​រំភើប​ខ្លាំង​ណាស់​ដែល​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្ហាញ​ទេព​កោសល្យ និង​សម្តែង ពិសេស​ដើម្បី​ពាំនាំ​នូវ​ភាព​សប្បាយ​រីករាយ​សម្រាប់​ទស្សនិកជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ និង​លើកទឹកចិត្ត​ក្រុម​បាល់ទះ​ទាំងអស់​ឱ្យ​រួបរួម​គ្នា​ដើម្បី​ប្រកួតប្រជែង​យក​តំណែង​ជើងឯក​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ ៕