ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ល្អ​ចំពោះ​សុខភាព?

8 ឆ្នាំ មុន

ទឹក​ត្រជាក់​ដាក់​ទឹកកក​មួយ​កែវ​ពេញ​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការងារ​ដ៏​ហត់នឿយ​មួយ ។ ទឹក​ត្រជាក់ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា វា​អាច​ជួយ​អោយ​រាង​កាយ​មាន​ថាមពល​ល្អ នៅ​ក្នុង​ពេល​ព្រឹក

ទឹក​ត្រជាក់​ដាក់​ទឹកកក​មួយ​កែវ​ពេញ​ល្អ​បំផុត សម្រាប់​អ្នក​ក្នុង​រដូវក្តៅ ឬ​បន្ទាប់​ពី​ការ​ធ្វើ​ការងារ​ដ៏​ហត់នឿយ​មួយ ។ ទឹក​ត្រជាក់ ក៏​ត្រូវ​បាន​គេ​និយាយ​ផង​ដែរ​ថា វា​អាច​ជួយ​អោយ​រាង​កាយ​មាន​ថាមពល​ល្អ នៅ​ក្នុង​ពេល​ព្រឹក ។ តែ​ទោះជា​យ៉ាងណា​ក្តី ការ ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ គឺ​ពិតជា​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ។

មិន​ថា ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ ឬ​ត្រជាក់​ក៏​ដោយរ កា​រក្សា​អោយ​រាង​កាយ​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ គឺជា​វិធី​ដ៏​វិសេស​មួយ ក្នុង​ការ​រក្សា​សុខភាព និង​អារម្មណ៍​របស់​អ្នក​អោយ​បាន​ស្រស់ថ្លា ។ តែ​អ្នក​គួរ​ធ្វើការ​ពិចារណា​ឡើង​វិញ អំពី​ការ​ជ្រើសរើស​យក ទឹក ក្តៅ​ឧ​ណ្ណ​ៗ​មក​ផឹក​អោយ​បាន​ប៉ុន្មាន​កែវ​ជា​រៀងរាល់ថ្ងៃ ។

ខាងក្រោម នេះ គឺ គុណសម្បត្តិ នៃ ការ ផឹកទឹក ក្តៅ​ឧ​ណ្ណ​ៗ ៖

  1. ជួយ ធ្វើ​អោយ មុខងារ របស់ ដ​ណើ​ការ របស់ ការ​រំលាយ អាហារ និង ពោះវៀន ល្អ​ប្រសើរ ជាង មុន
    • ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ក្នុង​អំ​ឡង​ពេល​នៃ​ការ​ទទួលទាន​អាហារ អាច​ជំនួយ​ដល់​ដំណើរការ​នៃ​ការ​រំលាយ​អាហារ ។ វា​ជួយ​ក្នុង​ការ​បំបែក​អាហារ នៅ​ក្នុង​ក្រពះ​នេះ បើ​យោង​តាម​សម្តី​របស់​គ្រូពេទ្យ​ជំនាញ ផ្នែក ក្រពះ ពោះវៀន លោក វេជ្ជបណ្ឌិត Michael F.Picco ។ ទឹក​ក្តៅ ក៏​អាច​ជួយ​ផង​ដែរ ក្នុង​ការ​រំលាយ អាហារ​ចាស់​ៗ ដែល​នៅ​សល់​ជាប់​នៅ​ក្នុង​បំពង់​រំលាយ​អាហារ , ជួយ​សម្អាត​ពោះវៀន ដោយ​ការ​លាង ជំ​រះ បំពង់​អាហារ​ផ្នែក​ខាងក្នុង ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​នេះ ។ ម្យ៉ាងវិញទៀត ការ​ផឹក​វា​ជា​ប្រចាំ​ក៏​អាច​ជួយ​ផង​ដែរ ក្នុង​ការ​យក​ចេញ​នូវ​ការ​កើនឡើង​នូវ​កាក​សំណល់ នៅ​ក្នុង​បំពង់​អាហារ  ។ ការ​ផឹក​ទឹ​ក្តៅ​ឧ​ណ្ឌ​ៗ ដែល​លាយ​ជាមួយ នឹង​ទឹកក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្អាត កាក​សំណល់ នៅ​ក្នុង​រាង​កាយ​បាន​ផង​ដែរ ហើយ​ជា​លទ្ធផល​នោះ វា​នឹង​ធ្វើ​អោយ​មុខងារ​របស់​ពោះវៀន​មានដំណើរ​ការ​ទៅ​បាន​រលូន​ជាង​មុន ។ ជម្ងឺរាក និង​បញ្ហា​ទល់លាមក ក៏​អាច​នឹង​ត្រូវ​បង្ការ​បាន​ផង​ដែរ ។
  2. ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ចិត្ត និង​រាង​កាយ
    • ការ​ផឹកទឹក​ក្តៅ​ឧ​ណ្ឌ​ៗ អោយ​បាន​ពីរ​បី​ដង​នៅ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​ផ្តល់​គុណ​ស​ម្ប​តិ្ត ក្នុង​ការ​បន្សាប​ជាតិពុល​នេះ បើ​តាម​សម្តី​របស់​ប្លុក​មួយ​ដែល​និយាយ​អំពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​ផឹកទឹក ។ នៅ​ពេល​ដែល​អ្នក​ផឹកទឹក​ក្តៅ ឬ​ក្តៅ​ឧ​ណ្ណ​ៗ​នោះ កម្តៅ​រាង​កាយ​របស់​អ្នក​នឹង​កើនឡើង ។ ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើ​អោយ​បែកញើស ដែល​ជា​ដំណើរការ​ធម្មជាតិ​មួយ ក្នុង​ការ​ជួយ​អោយ​រាង​កាយ​ត្រជាក់​ស្រួល និង​បន្ថែម​នូវ​សារ​ប្រយោជន៍​មួយទៀត គឺ​ជួយ​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន ។ វិធី​នេះ គឺ​អាច​ជួយ ក្នុង​ការ​សម្អាត​ចរន្តឈាម ។  វា​ប្រៀប​ដូច​ជា​ការ​ចូល​ទៅ​ក្នុង​បន្ទប់​សូ​ណា ដូច្នោះ​ដែរ ។ ដោយសារ​តែ ជាតិពុល​ត្រូវ​បាន​យក​ចេញពី​ក្នុង​រាង​កាយ​បាន​នោះ មាន​អ្នក​ថែរក្សា​សុខភាព​តាម​បែប​ធម្មជាតិ​ជា​ច្រើន បាន​ជឿ​ថា ការ​ផឹ​ទឹក​ក្តៅ​ឧ​ណ្ណ​ៗ ក៏​អាច​ជួយ​ធ្វើ​អោយ​អារម្មណ៍​ផ្លូវចិត្ត​ស្រស់ស្រាយ​បាន​ដែរ ។
  3. ជួយ​សម្អាត​ច្រមុះ និង​បំពង់ក
    • ការ​ផឹកទឹក​ក្តៅ ឬ​ក្តៅ​ឧ​ណ្ឌ​ៗ អាច​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ ក្នុង​ការ​ជួយ​សម្អាត និង​សម្រាល​ដល់​អាកា​រៈ​នៃ​ការ តឹង​ច្រមុះ ដោយសារ​តែ​ជម្ងឺ​ផ្តាសាយ , អា​លែ​ហ្សី ឬ​គ្រុនផ្តាសាយ​ជាដើម ។ ការ​ផឹកទឹក​នេះ ក៏ អាច​ជួយ​បន្ថយ​នូវ​ការ​ប្រមូលផ្តុំ​ឡើង​នៃ​ស្លេស្ម​នៅ​ក្នុង​រន្ធ​ច្រមុះ ។ ភាព​ជាក់ស្តែង​នៃ​ការ​ផឹក​ទឹកតែ​ម្យ៉ាង​គត់​នោះ គឺ​វា​ជួយ​យក​ចេញ​នូវ​ឥទ្ធិពល​របស់​កាហ្វេ​អ៊ី​ន​នៃ​ការ​ធ្វើ​អោយ​បាត់បង់​ជាតិ​ទឹក​ដែល​មាននៅ​ក្នុង ប្រភេទ​ភេ​ស​ជ្ជះ​ក្តៅ​ៗ​ដទៃ​ទៀត មាន​ដូច​ជា​ទឹកតែ និង​កាហ្វេ​ដែល​អ្នក​គួរតែ​ធ្វើការ ចៀសវាង​នៅ​ពេល​ដែល​អ្នកមាន​ជម្ងឺ ។ លើស​ពី​នេះ​ទៅ​ទៀត ទឹក​ក្តៅ​ឧ​ណ្ណ​ៗ អាច​ជួយ​ប្រឆាំង​នឹង​ការ​ក្អក​ដោយ​ការ​យក​ចេញ នូវ​កំហាក ឬ​ស្លេស្ម​ចេញពី​ក្នុង​ផ្លូវដង្ហើម ៕

ប្រភព​: www.health.com.kh