ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃ​ចំណាស់​ឆាន់​ស្រា​បៀរ​អស់​២​កំប៉ុង​អនិច្ចធម្ម​លើ​រថយន្ដ​តាក់ស៊ី

14 ឆ្នាំ មុន

ខេត្ដកំពង់ស្ពឺ ៖ សង្ឃ​វ័យ​ចំណាស់​មួយអង្គ​បាន​ទទួលអនិច្ចកម្ម​នៅ​លើ​រថយន្ដ​រត់ឈ្នួល​មួយ​ គ្រឿង​ពេល​ទៅ​ដល់​មុខ​វត្ដ​ពេជ្រនិល ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ក្រោយ​ពេល​ដែល​សង្ឃ​អង្គ​នោះ​បាន​ឆាន់​អស់​ស្រា​បៀរ​ក្រោ​ន​ចំនួន​ពីរ​ កំប៉ុង​រួច​មក ។ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ មន្ដ្រីប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​បានឱ្យដឹង​ថា សង្ឃ​វ័យ​ចំណាស់​មាន​ជន្មាយុ​៨០​ឆ្នាំ នេះពុំ​មាន​វត្ដ​គង់នៅ​ពិតប្រាកដ​ទេ បាន​និមន្ដមក​ពី​វត្ដ​ប្រាក់​សំបូរនៅ​ជិត​ភ្នំ​ព្រាបអ៊ិ​ន ក្នុង​ឃុំ

ខេត្ដកំពង់ស្ពឺ ៖ សង្ឃ​វ័យ​ចំណាស់​មួយអង្គ​បាន​ទទួលអនិច្ចកម្ម​នៅ​លើ​រថយន្ដ​រត់ឈ្នួល​មួយ​គ្រឿង​ពេល​ទៅ​ដល់​មុខ​វត្ដ​ពេជ្រនិល ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ក្រោយ​ពេល​ដែល​សង្ឃ​អង្គ​នោះ​បាន​ឆាន់​អស់​ស្រា​បៀរ​ក្រោ​ន​ចំនួន​ពីរ​កំប៉ុង​រួច​មក ។ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ មន្ដ្រីប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​បានឱ្យដឹង​ថា សង្ឃ​វ័យ​ចំណាស់​មាន​ជន្មាយុ​៨០​ឆ្នាំ នេះពុំ​មាន​វត្ដ​គង់នៅ​ពិតប្រាកដ​ទេ បាន​និមន្ដមក​ពី​វត្ដ​ប្រាក់​សំបូរនៅ​ជិត​ភ្នំ​ព្រាបអ៊ិ​ន ក្នុង​ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ដែល​គេ​បានស្គាល់​ព្រះ​នាម​ថា លោកតា​កែវ ភួង ក្នុងគោលបំណង​និមន្ដ​ទៅ​វត្ដ​ពេជ្រនិល ក្នុង​ឃុំត្រែង​ត្រ​យឹ​ង ។ ប៉ុន្ដែ​មុន​ពេល​និមន្ដ​ឡើងតាក់ស៊ី លោកតា​កែវ ភួង បាន​ទិញ​ស្រា​បៀរក្រោ​ន​ចំនួន​២​កំប៉ុង​ដែល​គេ​ដាក់​លក់​នៅក្បែរ​វត្ដ​ប្រាក់​សំបូរ​នោះ ។ ពេល​ឆាន់​ស្រាបៀរ​ក្រោ​ន​អស់​២​កំប៉ុង​ហើយ លោកតា​ក៏ឡើង​រថយន្ដ​ឈ្នួ្ទ​ល​ជិះ​សំដៅ​ទៅ​វត្ដ​ពេជ្រនិលតែ​ម្ដង ។

លុះ​ទៅ​ដល់​ចំណុច​មុខ​វត្ដ​ពេជ្រនិល អ្នកបើកបរ​ក៏​បញ្ឈប់រថយន្ដ ហើយសួរ​ទៅ​លោកតា តែ​លោកតា​កែវ ភួង បានលាចាក​លោក​ទៅ​ហើយដោយ​ពុំ​ដឹង​ជា​ទទួលអនិច្ចធម្ម​តាំងពី​ពេល​ណា​មក​ទេ ។ ពេលដឹង​ថា លោកតា​កែវ ភួង បាន​អនិច្ចធម្មហើយ អ្នកបើកប​រថយន្ដឈ្នួល​បាន​ដឹក​យកសព​លោកតា​ត្រឡប់​មក​វត្ដ​ប្រាក់​សំបូរ​ហៅ​ភ្នំព្រាប​អ៊ិ​ន​វិញ​ដែល​មាន​សាច់សាលោហិតរបស់​លោក​មក​នាំ​សព​បន្ដ​ទៅ​វត្ដ​គិរី​អណ្ដែត​ក្នុង​ឃុំ​ធម្ម​.​តា​អរ ស្រុក​សំរោង​ទង​វិញ ដើម្បី ធ្វើបុណ្យ​នៅ​ស្រុក​កំណើត ។មន្ដ្រី​ប៉ូលិស​បាន​និយាយ​ថា ក្រោយ​ពី​បានធ្វើការ​ត្រួតពិនិត្យ​សព​លោកតា​រួចរាល់​ហើយ​ឃើញ​ថា គ្មាន​របួស​ស្នាម​អ្វី​ដែល​ពាក់ព័ន្ធ​នឹងអំពើ​ឃាតកម្ម​ឡើយតែ​នេះ​ពិតជា​បណ្ដាលមក​ពី​ការ​សេព​ស្រា​បៀរ​អស់​២​កំប៉ុង​ទើបសន្លប់ហើយ​ទទួល​អនិច្ចធម្ម​យ៉ាង​ស្ងៀមស្ងាត់​លើ​រថយន្ដ​តែ​ម្ដង ។