ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​អាហារ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ សូម​ប្រយ័ត្ន​កុំឱ្យរាក

7 ឆ្នាំ មុន

ការ​ដែល​មានការរាក ​គឺ​រឿង​ដែល​រំខាន់​មួយ ​។ ​ជា​ពិសេស​ ទារក​ទើបនឹង​កើត​ងាយ​​នឹង​មាន​បញ្ហា​រាកនេះ​ណាស់​ ។​ សំរាប់​​មនុស្ស​ភាគ​ច្រើន​ ដែល​មាន​បញ្ហា​រាក ​គឺ​ច្រើន​តែ​កើត​ក្នុង​រយៈពេល​ខ្លី ​។

ការ​ដែល​មានការរាក ​គឺ​រឿង​ដែល​រំខាន់​មួយ ​។ ​ជា​ពិសេស​ ទារក​ទើបនឹង​កើត​ងាយ​​នឹង​មាន​បញ្ហា​រាកនេះ​ណាស់​ ។​ សំរាប់​​មនុស្ស​ភាគ​ច្រើន​ ដែល​មាន​បញ្ហា​រាក ​គឺ​ច្រើន​តែ​កើត​ក្នុង​រយៈពេល​ខ្លី ​។

ចំណែក​​អ្នកខ្លះ​ទៀត​ បាន​ក្លាយទៅជា​ទម្លាប់ ​ឬ​រាក​រ៉ាំរ៉ៃ​ ហើយ​មិនដឹង​ពី​មូលហេតុ​របស់​វា​ទៀត​ផង​ ។​ ជាមួយ​គ្នា​នេះ​ អ្នក​ធ្វើ​ទេសចរណ៍​​មួយ​ចំនួន​ ត្រូវ​តែ​មានការ​ចៀសវាងឱ្យ​​បាន​នូវ​ទីកន្លែង​ដែល​អ្នក​ទៅ​លេង​កំសាន្ត ​ដើម្បី​កុំឱ្យ​​ឆ្លង​ជំងឺ​ ជា​ពិសេស​ជំងឺ​រាគ​ចំពោះ​​អ្នក​ដើរ​កំសាន្ត​។

ចំពោះ​និយម​ន័យ​ធម្មតា​ៗ ​ជំងឺ​រាក ​គឺជា​ការ​ជុះ​មក​មាន​​លាមក​សុទ្ធតែ​ទឹក​ហើយ​ច្រើន​ដង ​។ ​វា​កើតឡើង​បាន​ដោយសារ​ការ​ថយ​ចុះ​នៃ​ការ​បឺត​ស្រូប​ជាតិ​ទឹក​នៅ​ក្នុង​ពោះវៀន​ការ​កើនឡើង​នូវ​ការ​បញ្ចេញ​ជាតិ​ទឹក​ក្នុង​ពោះវៀន​ ឬ​ទាំង​ពីរ ​។ ​បាក់តេរី​ដូច​ជា​E.Coli ​និង​Staphylococcus ​អាច​បង្ក​អោយ​មាន​ជំងឺ​រាក​បាន​​ដោយសារ​វា​ទៅ​ភ្ញោ​ច​អោយ​ពោះវៀន​បញ្ចេញ​ទឹក​កាន់តែ​ច្រើន​ទៅ​ៗ​ ដែល​ចំណុច​​នេះ​ពន្យល់​អោយ​ដឹង​ថា ​ហេតុ​អ្វី​បានជា​អាហារ​ និង​ទឹក​មាន​មេរោគ​ និង​បង្ក​អោយ​មាន​ជំងឺ​រាក​កើត​ឡើង ជា​ពិសេស​ជំងឺ​រាក​​ចំពោះ​អ្នក​​ដើរ​កម្សាន្ត​ ។

មាន​ថ្នាំ​បន្ទន់​លាមក​មួយ​ចំនួន​ ក៏​ធ្វើ​អោយ​មាន​បញ្ហា​រាកដែរ ​។ ​មូលហេតុ​ដែល​ចម្បង​ជាងគេ​ដែល​ធ្វើ​អោយ​រាក ​គឺ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​វី​រ៉ុ​ស ​និង​ប៉ា​រ៉ា​រា​ស៊ី​ត​នៅ​ក្នុង​ពោះវៀន​មិន​ស៊ាំ​នឹង​អាហារ​ ឬ​អា​ឡែ​រ​ហ្សី​ និង​ជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា​ចង្កោម​រោគ​សញ្ញា​រលាក​ពោះវៀន​ ឬ​ជំងឺ​Coeliac​ ។​ មនុស្ស​ដែល​មាន​បញ្ហា​រាក​រ៉ាំរ៉ៃ​យ៉ាង​ហោច​ណាស់​ ក៏​ពី​ច្រើន​ស​ប្តា​ហ៍​ទៅ​ច្រើន​ខែ​ដែរ ​ហើយ​ងាយ​មាន​បញ្ហា​ជំងឺ​ផ្លូវ​កាយ ​ដ៏​ធ្ងន់ធ្ងរ​​និង​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ។​ តាម​ការ​ពិត​របប​អាហារ​អាច​ធ្វើ​អោយ​រាក​​កាន់តែ​ខ្លាំង​ថែម​ទៀត ​។

អាហារ​ដែល​ធ្វើ​អោយ​រាក​អាច​បង្ក​អោយ​មានការ​រាគ​រុស​បាន​តាម​រយៈ​យន្តការ​មិន​ស៊ាំ​នឹង​អាហារ ​ដ៏​ស្មុ​គ្រ​ស្មាញ​ជា​ច្រើន​ ។​ អាហារ​ដែល​អ្នក​បរិភោគ​អាច​នឹង​ធ្វើ​អោយ​រាក​​ក្នុង​រយៈពេល​យូរ​ ឬ​រយៈពេល​ខ្លី​ ។​ ពិត​ណាស់​ការ​បរិភោគ​អាហារ​ ដែល​ត្រឹមត្រូវ​អ្នក​អាច​កាត់​បន្ថយ​នូវ​ការ​រាក​ ក៏​ដូច​ជា​ធូរស្បើយ​មក​វិញ​ រហូត​ដល់​មួយ​ភាគ​បី​ទៅ​មួយ​ភាគ​ពីរ​ ។

​ការ​ដែល​អោយ​ពោះវៀន​សំរាក​ គឺជា​ប្រការ​មួយ​ខុស​ចំពោះ​អ្នកជំងឺ​រាក​​ចំនុច​ដែល​សំខាន់​មិន​ត្រូវ​បញ្ឈប់​ការ​បរិភោគ​អាហារ​នោះ​ទេ​។ ​សំរាប់​មនុស្ស​គ្រប់​វ័យ​វា​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​បន្ត​នូវ​ការ​ហូប​ចុក​តទៅ​ទៀត​ក្នុង​ពេល​ដែល​អ្នកមាន​ជំងឺ​រាក ។ ​ថ្នាំ​ដែល​បាន​មក​ពី​ធម្មជាតិ​អាច​ជួយ​ព្យាបាល​ជំងឺ​រាកបាន ​។​

ការ​ពិត​ គឺ​អ្នក​នឹង​មានការ​ធូរស្រាល​កាន់តែ​លឿន​ពី​ជំងឺ​រាក​ប្រសិនបើ​អ្នក​នៅ​បន្ត​បរិភោគ​អាហារ​បន្ថែម​ទៀត​ (​ទោះបីជា​អ្នក​មិន​មាន​អារម្មណ៍​ចង់​បរិភោគ​ទៀត​ក៏​ដោយ​)​ ។​ នេះ​ជាស​ម្តី​របស់​ WilliamB.GreenoughIII,M.D.,​ សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ JohnsHopkins ​និង​ជា​ប្រធាន​មូលនិធិ​សុខភាព​កុមារ​អន្តរជាតិ ​(InternationalChildHealthFoundation)​។

គាត់​បាន​ជំរុញ​ថា​“​មិន​ត្រូវ​ឈប់​បរិភោគ​អាហារ​ទេ​។​ជា​ធម្មតា​អាហារ​ដែល​ចូល​ទៅ​ក្នុង​ពោះវៀន​វា​នឹង​ធ្វើ​អោយ​ការ​រាគ​មាន​រយៈពេល​ខ្លី​ដោយសារ​តែ​អាហារ​ទាំងនោះ​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន​ដូច​ជា​អង្ក​ឬ​ស៊ុប​ការ៉ុត​បង្អែម​ដែល​ធ្វើ​អំពី​ផ្សៅ​មី​និង​មិនសូវ​មាន​ស្ករ​ច្រើន​”​។​ ចូរ​បរិភោគ​អោយ​បាន​ច្រើន​ដង​និង​យឿ​ត​ៗ​ព្រោះ​ការ​បរិភោគ​យ៉ាង​តក់ក្រហល់​ពេក​អាច​ធ្វើ​អោយ​ក្អួតចង្អោ​បាន​។​ របប​អាហារ​មួយ​ប្រភេទ​ដែល​មាន​ពាក្យកាត់​ថា​BRAT​មាន​ន័យ​ថា​Banana(​ចេក​)Rice(​បាយ​)stewedApple(​ទឹក​ផ្លែ​ប៉ម​)​និង​Toast(​នំ​បុ័ង​បន្ទះ​)​គឺ​ត្រូវ​បាន​ណែនាំ​ជា​អាហារ​របស់​យុវជន​ដើម្បី​អោយ​មាន​សុខភាព​ល្អ​នេះ​ជា​សំដី​របស់​Dr.Greenough​។

គាត់​បាន​ណែនាំ​ថា​ចូរ​ធ្វើការ​លើកទឹកចិត្ត​កូន​របស់​អ្នក​ដែល​មាន​ជំងឺ​រាគ​អោយ​ខំប្រឹង​បរិភោគ​អាហារ​អោយ​បាន​ច្រើន​ដង​តាមតែ​គេ​ចង់បាន​ប្រហែលជា​៧​ដង​ក្នុង​មួយ​ថ្ងៃ​ឬ​រៀង​រាល់​៣​ទៅ​៤​ម៉ោង​ម្តង​។​ចូរ​ធ្វើការ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ជំងឺ​រាគ​លើ​ទារក​ចំនុច​សំខាន់​៖​ទារក​ម្នាក់​ដែល​មាន​ជំងឺ​រាគ​ត្រូវ​តែ​ធ្វើការ​ព្យាបាល​អោយ​ខុស​ពី​កុមារ​ដែល​ធំ​ហើយ​ឬ​មនុស្ស​ពេញវ័យ​រាគ​។​មហន្តរាយ​នៃ​ជំងឺ​រាគ​ទៅ​លើ​ទារក​ទើបនឹង​កើត​គឺជា​ធំធេង​ណាស់​។​ជា​ធម្មតា​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​និង​មិន​មាន​ផា​សុខភាព​ចំពោះ​មនុស្ស​ពេញវ័យ​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​បើ​កើត​លើ​ទារក​វា​នឹង​ធ្វើ​អោយ​ទារក​នោះ​ស្លាប់​បាន​។​ចំនុច​គ្រោះថ្នាក់​ភ្លាម​ៗ​ទៅ​លើ​ទារក​គឺ​ការ​បាត់បង់​ជាតិ​ទឹក​និង​ធាតុ​រ៉ែ​សំខាន់​ៗ​ច្រើន​ខ្លាំង​ពេក​ហើយនឹង​ធ្វើ​អោយ​ទារក​ទៅ​ជា​ខ្សោះ​ជា​ទឹក​(Dehydration)​។​ដូច្នេះ​ទារក​ដែល​ខ្សោះ​ជាតិ​ទឹក​គឺ​មិនសូវ​មាននៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូច​ប្រទេស​ដែល​ក្រីក្រ​នោះ​ទេ​។

ចំពោះ​ទារក​ការ​ខ្សោះ​ជាតិ​ទឹក​អាច​កើតឡើង​ភ្លាម​ៗ​ក្នុង​រយៈពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​។​ដូច្នេះ​ជំហាន​ដំបូង​ក្នុង​ការ​ព្យាបាល​គឺ​ត្រូវ​បង្គ្រប់​ជាតិ​ទឹក​ដែល​បាន​បាត់បង់​មក​វិញ​ប៉ុន្តែ​ត្រូវ​តែ​ប្រាប់​រឿង​នេះ​ទៅ​គ្រូពេទ្យ​របស់​អ្នក​។​សំរាប់​ចំលើយ​ទៅ​លើ​ការ​បង្គ្រប់​ជាតិ​ទឹក​ដែល​ល្អ​បំផុត​សំរាប់​ទារ​គ​គឺជា​វិទ្យាសាស្ត្រ​មួយ​ដោយ​ប្រើ​ការ​ព្យាបាល​បែប​OralRehydrationTherapy(ORT)​ជាមួយនឹង​សូលុយស្យុង​ដូច​ជា​Dioralyte​ដែល​អាច​រក​ទិញ​បាន​នៅ​តាម​កន្លែង​លក់​ថ្នាំពេទ្យ​។

រូបមន្ត​ទាំងនេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ការ​កំនត់​អោយ​បាន​វិញ​នូវ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ដែល​ត្រូវការ​ដើម្បី​ធ្វើ​អោយ​រាង​កាយ​តែ​តូច​នេះ​មាន​សុវត្ថិភាព​វិញ​ពី​ការ​ខ្សោះ​ជាតិ​ទឹក​ហើយ​ក៏​ជា​ជំរើស​ទី​មួយ​របស់​អ្នកឯកទេស​ក្នុង​ការ​ព្យាបាល​ជំងឺ​រាគ​របស់​ទារក​។​ករណី​ជំងឺ​រាគ​និង​របប​អាហារ​ដែល​ពេញ​និយម​ប្រសិនបើ​នរណា​ម្នាក់​អោយ​យោបល់​ថា​ប្រើ​សារធាតុ​រាវ​សំរាប់​ព្យាបាល​ជំងឺ​រាគ​កូន​របស់​អ្នកមាន​ន័យ​ថា​គេ​ចង់អោយ​កូន​របស់​អ្នក​ធ្វើ​របប​អាហារ​ជា​ទឹក​រាវ​។​លោក​PaulLewis,M.D.,​គ្រូពេទ្យ​ជំងឺ​កូន​ក្មេង​នៅ​សាកល​វិទ្យាល័យ​Washington​និយាយ​ថា​“​មិនមែន​អោយ​តែ​ទឹក​ទាំងអស់​សុទ្ធ​ប្រើ​បាន​ចំពោះ​កុមារ​នោះ​ទេ​ប៉ុន្តែ​អាហារ​ដែល​ជា​ជាតិ​ទឹក​គឺ​មិនល្អ​ទាំងអស់​”​។​លោក​Dr.Lewis​ទើបតែ​បាន​ព្យាបាល​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ដែល​បាន​សំរាក​ក្នុង​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​រាគ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។​លទ្ធផល​នៃ​ការ​ធ្វើ​តេស​ឈាម​បាន​បង្ហាញ​ថា​ក្មេង​នេះ​គឺ​មិន​មានបាន​ទទួលទាន់​អាហារ​អ្វី​ទាំងស្រុង​។

លោក​Dr.Lewis​បាន​ប្រាប់​ទៅ​ឪពុក​ម្តាយ​ថា​វា​ជា​ការ​យល់​ច្រ​លំ​មួយ​ដែល​ពួក​គេ​គិត​ថា​ការ​អោយ​កូន​របស់​គាត់​ដែល​មាន​ជំងឺ​រាគ​ផឹក​តែ​ក្រូចឆ្មា​ជំនួស​អាហារ​រាល់ថ្ងៃ​គឺជា​ទ​ង្វើ​មួយ​ល្អ​។​លោក​Dr.Lewis​ព្រមាន​ថា​របប​អាហារ​ជា​ទឹក​គឺ​មាន​គ្រោះថ្នាក់​ណាស់​ព្រោះ​វា​មិន​មាន​សារធាតុ​អ្វី​ដែល​មានគុណ​តម្លៃ​នោះ​ទេ​ប៉ុន្តែ​វា​គ្រាន់តែ​មាន​ជាតិ​កាឡូរី​ក្នុង​មួយ​ភាគ​តូច​ប៉ុណ្ណោះ​។​ដូច្នេះ​ការ​ដែល​ធ្វើ​អោយ​កូន​របស់​ពួក​គេ​មិន​បាន​បរិភោគ​អាហារ​ក្នុង​ពេល​នេះ​អាច​នឹង​ធ្វើ​អោយ​កូន​នោះ​មិន​អាច​ប្រើប្រាស់​សារធាតុចិញ្ចឹម​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាគ​បាន​ទេ​៕ ប្រភព​:www.health.com.kh