ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំងទស្សនីយភាព​អង្គរ​សង្ក្រាន្ត នៅ​លើ​ទឹកដី​អង្គរ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ រូប​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​ដែល​ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តជាតិ​នោះ ត្រូវ​បាន​អ្នក​ទស្សនា​ចាប់អារម្មណ៍

ខេត្តសៀមរាប ៖ រូប​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​ដែល​ជា​ចំណី​ចក្ខុ​របស់​ភ្ញៀវ​ទេសច​ណ៍​ជាតិ និង​អន្តជាតិ​នោះ ត្រូវ​បាន​អ្នក​ទស្សនា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ នៃ​អង្គរ​សង្ក្រាន្ត​នា​ពេល​ខាង​មុខ​នេះ​នៅ​លើ​ទឹកដី​អង្គរ​នៃ​ខេត្តសៀមរាប​។​ប្រជាពលរដ្ឋ ដែល​បាន​ចូល​មក​ទស្សនា​នៅ​ក្នុង​ខេត្តសៀមរាប​បាន​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​មិន​ដាច់​ពី​មាត់​ថា  រូប​ទាំង​អស់នេះ ដែល​ខាង​ជំនាញ​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នេះ ត្រូវ​បាន​ពួក​គាត់​នាំ​គ្នា​ផ្តិត​យក​រូបភាព ដើម្បី​យក​ទៅ​វិញ​ប្រាប់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​គាត់ ដែល​មិន​បាន​មក​លេង​ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​នេះ និង​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ទស្សនា​នូវ​រូបភាព​ដ៏​ទាក់ទាញ ដ៏​អស្ចារ្យ​យ៉ាង​ត្រជាក់​ភ្នែក​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​អង្គរ​សង្ក្រាន្ត​ខាង​មុខ​នេះ​នឹង​មាន​រូបភាព​ប្លែក​ៗ សម្រាប់​ប្រជាពលរដ្ឋ ទាំង​នៅ​ក្នុង​ក្រុង​សៀមរាប និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​នាំ​មក​ពី​តាម​បណ្តា​ក្រុង ខេត្ត នានា​ជា​ច្រើន​ទៀត សម្រាប់​ចូល​ទស្សនា​ទៀត​ផង​ដែរ​៕