ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហ្វ៊ី​លី​ពី​ន​៣​នាក់ ឆ្លាត​ហួស

8 ឆ្នាំ មុន

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនជាតិ​ហ្វ៊ី​លី​ពី​ន​ប្រុស​-​ស្រី​៣​នាក់ ត្រូវ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី សហ​​ការ​ជា​មួយ​​នគរបាល​គ្រប់គ្រង​ជនបរទេស​ខេត្ត​កែប បាន​ធ្វើការ​ឃាត់ខ្លួន​​ ខណៈ​កំពុង​ដើរ​រៃ​អង្គាសប្រាក់​តាម​ដងផ្លូវ​សា​ធា​

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនជាតិ​ហ្វ៊ី​លី​ពី​ន​ប្រុស​-​ស្រី​៣​នាក់ ត្រូវ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី សហ​​ការ​ជា​មួយ​​នគរបាល​គ្រប់គ្រង​ជនបរទេស​ខេត្ត​កែប បាន​ធ្វើការ​ឃាត់ខ្លួន​​ ខណៈ​កំពុង​ដើរ​រៃ​អង្គាសប្រាក់​តាម​ដងផ្លូវ​សា​ធា​រណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ២០១៦ ស្ថិត​ក្នុង​ក្រុងកែប បន្ទាប់​ពី​រក​ឃើញ​ថា មាន​លិខិត​ស្នាក់​នៅ​​បាន​ហួស​សុពលភាព និង​គ្មាន​​ឯកសារ​ត្រឹមត្រូវ ។

ជនជាតិ​ហ្វ៊ី​លី​ពី​ន​ទាំង​៣​នាក់ ​មិន​ត្រូវ​ស្គាល់ឈ្មោះ​នោះ​ទេ ខណៈ​កម្លាំង​កំពុង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ។ គួរ​បញ្ជាក់​​ថា ជន​ទាំង​៣​នាក់​ខាងលើ គេ​សង្កេត​​ឃើញ​តែងតែ​ដើរ​អង្គាសប្រាក់​ជា​ញឹកញាប់​ណាស់ ដោយអ្នកខ្លះ​និយាយ​ថា សង្ស័យ​ជា​​មុខរបរ​ចិញ្ចឹមជីវិត​របស់ពួកគាត់​ហើយមើលទៅ ។