ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតកម្ពុជា ចូលរួមផ្សព្វផ្សាយច្បាប់ ស្ដីពី វិនិយោគ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជា

1 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ក្រសួងការបរទេស និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានរៀបចំ​សិក្ខាសាលា តាម​ប្រព័ន្ធ​វិ​ដេ​អូ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ភ្នំពេញ​៖ ក្រសួងការបរទេស និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានរៀបចំ​សិក្ខាសាលា តាម​ប្រព័ន្ធ​វិ​ដេ​អូ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បី​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ថ្ន​កា់​ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រីការទូត​កម្ពុជា នៅតាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​ទាំងអស់​។ សិក្ខាសាលា​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ដោយ​មានការ​ចូលធ្វើ​បទ​អន្តរាគមន៍​ដោយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

​តាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជឿជាក់​យ៉ាង​មុតមាំ​ថា ការដាក់​ឲ្យ​ប្រើ​នូវ​ច្បាប់​វិនិយោគ​ថ្មី​នេះ ត្រូវបាន​ធ្វើឡើង​ចំពេល​វេលា ដែល​កម្ពុជា ត្រូវការ​ស្តារឡើងវិញ​នូវ​សង្គម​-​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​១៩ និង​ធ្វើ​ឲ្យ​កម្ពុជា ក្លាយជា​ទិសដៅ​ដ៏​ទាក់ទាញ​មួយ សម្រាប់​និ​យោគ​។ ការដាក់​ឲ្យ​ប្រើ​ច្បាប់​ថ្មី​នេះ ក៏​ស្រប​ពេលដែល​រាជរដ្ឋាភិបាល សម្រេច​ឲ្យ​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​ប្រទេស​ឡើងវិញ​ជា​បណ្តើរៗ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​បរទេស ពិសេស​ទេសចរណ៍​ចាក់​វ៉ាក់សាំង និង​ការកំណត់​គោលនយោបាយ​តំបន់​ទេសចរណ៍​សុវត្ថិភាព​៕​

Picture
Picture
Picture
Picture