ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​ស្រី​ៗ​ប្រាថ្នា ល្បី​ដល់​ម្លឹ​ង​ផង?

8 ឆ្នាំ មុន

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​កន្លែង​ដែល​គេ​ដាំ​ផ្កា​លក់​ប្រែក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​យុវវ័យ ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ មាន​ទាំង​ក្មេង​មាន​ទាំង​ចាស់ មាន​ទាំង​យុវវ័យ​គូរ​ស្នេហ៍ នាំ​គ្នា​ពពាក់ពពូន​ទៅ​លេង ទៅ​ថតរូប យ៉ាង​សប្បាយ​រីករាយ ក្នុង​សួនផ្កា​ដ៏​ស្រស់​ស្អាត នា​អាកាសធាតុក្តៅ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​កន្លែង​ដែល​គេ​ដាំ​ផ្កា​លក់​ប្រែក្លាយ​ជាទី​ចំណាប់អារម្មណ៍​របស់​យុវវ័យ ល្បី​ពី​មាត់​មួយ​ទៅ​មាត់​មួយ មាន​ទាំង​ក្មេង​មាន​ទាំង​ចាស់ មាន​ទាំង​យុវវ័យ​គូរ​ស្នេហ៍ នាំ​គ្នា​ពពាក់ពពូន​ទៅ​លេង ទៅ​ថតរូប យ៉ាង​សប្បាយ​រីករាយ ក្នុង​សួនផ្កា​ដ៏​ស្រស់​ស្អាត នា​អាកាសធាតុក្តៅ ។

ទីតាំង​សួនផ្កា​ដ៏​ស្រស់​ស្អាត​នេះ បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​២ ទៅ​ក្រុង​តា​ខ្មៅ បត់​តាម​ផ្លូវ​មាត់​ទន្លេបាសាក់ ឆ្ពោះទៅ​ដល់​ស្ពាន​ព្រែក​សំរោង ឆ្លង​ទៅ​ប្រហែល​៣​ទៅ​៤​គីឡូម៉ែត្រ​ទៀត មើល​ខាងស្តាំ​ដៃ ស្ថិត​នៅ​ភូមិ​របោះ​អង្កាញ់ ឃុំ​ចុង​ព្រែក ជាយក្រុង​ភ្នំពេញ (​សួនផ្កា​មាន​ជា​ច្រើន​កន្លែង​)​។

សួនផ្កា​ស្រស់​ស្អាត​ដ៏​ល្បី​រយៈពេល​ខ្លី​នេះ ធ្វើ​ឲ្យ​បងប្អូន​ប្រជា​កសិករ​ខិតខំ​ដាំ​ផ្កា​ចម្រុះ​គ្រប់​ប្រភេទ​ជា​ជាង​ទុក​ដី​ទំនេរ​ចោល ទុក​លក់​នា​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​នឹង​ចូល​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​! ហើយ​អ្នក​ចូល​ទស្សនា​ម្ចាស់​ចំការ​យក​ម្នាក់​ៗ​មួយ​ពាន់​រៀល ប្រសិនបើ​ចង់​ទិញ​ផ្កា​ទៀត​នោះ​ក៏​មាន​ដែរ មាន​មួយ​ដើម​មួយ​ពាន់​រៀល​ទៅ​ពីរ​ពាន់​រៀល ។ តោះ​…! ទៅ​ម្តង​សាកមើល ពិតជា​ស្រស់​ស្អាត​ដូច​គេ​និយាយ​មែន​អត់?