ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រាន់​តែជា​ការ​សន្យា​ តែ​គ្មាន​ន័យ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេច​ក្តីរាយការណ៍​ឱ្យ​​ដឹង​ថា ​​​កម្ម​ករ​-​​កម្មការិនី​​រោង​ចក្រ «​ដេ​​ហ្វា​ង ហ្គា​មិន​» ចំនួន​ជាង​​១០០​​​​នាក់ តំណាង​ឱ្យ​៤០០​នាក់ កាលពី​​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ២០១៦ នេះ បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខក្រសួង​ការងារ ដើម្បី​តវ៉ា​ទាមទារ​​ឱ្យ​ជួយ​អន្ត​រាគមន៍ ពាក់ព័ន្ធ​ថៅកែ​រោងចក្រ​បាន​វេច​បង្វិច​រត់ចោលស្រុក មិន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់ ។

គួរ​បញ្ជាក់​ថា កម្មករ​ទាំងអស់​ ធ្លាប់​បាន​​ផ្ទុះ​ការ​តវ៉ា​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ទី​០៩ និង​១០ មេ​សា ស្ថិត​នៅ​មុខ​រោងចក្រតែម្តង បន្ទាប់​​ថៅ​កែ​មិនគោរពតាមការសន្យា​ ក្នុង​ការបើក​​ខែ​ជូនពួកគាត់ ​តែ​ទីបំផុត​បាន​រត់​គេច​ខ្លួនទៅវិញ​ ។ ថៅកែ​រោងចក្រ​ខាងលើនោះ​ ត្រូវ​​គេ​ដឹងថា ​ជា​ជនជាតិ​កូរ៉េ បាន​រត់​ចោល​រោងចក្រ​ ដោយ​បន្សល់​ទុក​ឥ​វ៉ា​ន់​ជា​ច្រើន​ក្នុង​រោងចក្រ ។

ក្នុង​ការ​លើក​គ្នា​​មក​ក្រសួង​ការងារ​នៅ​ព្រឹក​​នេះ គឺ​ក្រុម​កម្មករ​ចង់ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​យក​អីវ៉ាន់​ទៅ​លក់ ដើម្បី​ទូទាត់​​ប្រាក់ខែ​​បើក​​​​ឱ្យ​​ពួក​គាត់ ។ តែ​មក​ដល់​វេលា​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​បែប​ណា​​នៅឡើយ​​ទេ ។