ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រហូត​ប្រើ​ហិ.ង្សា ចុង​ក្រោយ​ទើប​ដឹង​ថា ជា​មនុស្ស​ឆ្កួត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវគេ​ស្គាល់ថា ជា​អនុប្រធាន​ផ្នែក​វះកាត់​​ ត្រូវ​​បុរស​វិកល​ច​រិ​ក​វាយ​បែក​មាត់ និង​ឈាម​ច្រមុះ ខណៈ​កំពុង​ផឹក​ស៊ី ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ មេ​សា ២០១៦ ស្ថិត​នៅ​ភូមិ​ពោងពាយ ផ្លូវ​លំ ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​តូ រិ​ទ្ធី ជា​អនុប្រធាន​ផ្នែក​វះកាត់​​ ចំណែកឯ​ជន​បង្ក​ជា ជា​មនុស្ស​វិកលច​រិ​ក មិន​ស្គាល់​អត្ត​សញ្ញាណ ។

តាម​ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​តែ​មានកម្ម​វិធី​ផឹកស៊ី​នៅផ្ទះ​មិត្តភក្ដិ​នៅ​កន្លែង​កើតហេតុ​ខាងលើ ខណៈ​នោះ ស្រាប់តែ​មាន​បុរស​វិកល​ច​រិ​ក​ម្នាក់ ដើរ​ចូល​មក ហើយ​បាន​ដើរ​អុកឡុក បង្ក​ឱ្យ​ឈ្លោះប្រកែក​ជាមួយ​និង​ជន​រង​គ្រោះ តែ​ពេល​នោះ ជន​រង​គ្រោះ​មិន​បានដឹង​ថា បុរស​ខាងលើ​ជា​មនុស្ស​វិកល​ច​រិ​ក​ទេ ហើយ​ក៏​ទៅ​ឈ្លោះប្រកែក​គ្នា​ជាមួយ និង​បុរស​វិក​ច​រិ​ក​នោះ​វិញ រហូត​បង្ក​ទៅ​ជា​ហិង្សា​កើតឡើង ហើយ​ខាង​បុរស​វិកល​ច​រិ​ក​នោះ បាន​វាយ​ជន​រង​គ្រោះ​មួយ​ដៃ បណ្ដាល​ឱ្យ​បែក​មាត់​ហូរ​ឈាម​ច្រមុះ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មួល​ដ្ឋា​ន​ចុះ​មក​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ជន​បង្ក ដើម្បី​ដាក់​ពាក្យ​បណ្តឹង ទើប​សមត្ថកិច្ច​ប្រាប់​ថា ជន​បង្ក​នោះ​ជា​មនុស្ស​វិកល​ច​រិ​ក ហើយ​កន្លង​មក ជន​បង្ក​តែងតែ​ដើរ​វាយ​គេឯង បាន​ចាប់​យក​ទៅ​ដាក់​នៅ​មន្ទីរ​សង្គមកិច្ច​ជា​ច្រើន​ដង​មក​ហើយ ។

ពេល​ដែល​ដឹង​ថា ជន​បង្ក​ជា​មនុស្ស​វិកល​ច​រិ​ក ទើប​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ បាន​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង។