ខេត្តព្រះវិហារ ៖ តាមប្រភពព័ត៌មានពីតំបន់ប្រាសាទព្រះវិហារនាថ្ងៃទី២០ មីនា បានឱ្យដឹងថា ពួកទាហានឈុតខ្មៅសៀម៧នាក់កាលពីវេលាម៉ោងជាង៨ព្រឹក បានធ្វើការដាក់ពង្រាយលួសបន្លានៅមុខប៉ុស្តិ៍ប៉ូលិសកម្ពុជា ស្ថិតនៅមាត់ច្រកខ្លោងទ្វារដែកមុខប្រាសាទព្រះវិហារ ។
ប្រភពព័ត៌មានដដែលបន្តថា ការពង្រាយនេះ ខាងកម្ពុជាបានមានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរបស់ទាហានឈុតខ្មៅសៀមនេះដោយតម្រូវឱ្យពួកគេរុះរើចេញវិញ តែពួកទាហានសៀមនេះអត់រុះរើទេ ដោយគ្រាន់តែបានផ្អាកការពង្រាយលួសបន្លានេះតទៅទៀត ខណៈពួកគេពង្រាយបានប្រវែង៦០ម៉ែត្រ ។ នៅវេលាម៉ោង១រសៀល កងទ័ពកម្ពុជាបានប្រកាសថា បើពួកគេមិនបញ្ឈប់ទេ នឹងមានការផ្ទុះអាវុធ ហើយចំពោះមូលហេតុដែលពួកទាហាសៀមឈុតខ្មៅយកលួសបន្លាមកពង្រាយនេះពួកគេបានត្រឹមតែនិយាយថា មេប្រើឱ្យមកពង្រាយ។
យោងតាមប្រភពព័ត៌មាននេះបង្ហាញថា ពួកសៀមនៅមិនសុខនោះទេ ក្នុងការរុកកួនម្តងហើយម្តងទៀតតាមខ្សែបន្ទាត់ព្រំដែន ទោះបីបានសន្យាគ្នាច្រើនដងមកហើយក្តី ខណៈក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅមិនទាន់ត្រូវបានបញ្ជូនមកនោះ ៕
ចែករំលែកព័តមាននេះ