ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស ថេ​ត បញ្ជា​កម្លាំងនគរបាល​ខណ្ឌ​ទាំង​១៤ បង្កើន​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ស្ទូច​យានយន្ត​ឈប់​ចត​ខុសច្បាប់ ផាកពិន័យ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការ​ចេញ​ពង្រឹង​អនុវត្ត…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការ​ចេញ​ពង្រឹង​អនុវត្ត រៀបចំ​សណ្តាប់ធ្នាប់ នៅ​តាម​បណ្តា​ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​មាន​របៀប​រយ​ល្អ ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​នាំ​មក​នូវ​សុវត្ថិភាព​ចរាចរណ៍ ។

ការ​ដាក់​បទបញ្ជា​ជំរុញ​ការ​ចេញ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រចាំ​ខែតុលា និង​លើក​ទិស​ដៅ​ការងារ​បន្ត​សម្រាប់​ខែវិច្ឆិកា តាម​ប្រព័ន្ធ​វី​ដេ​អូ ZOOM MEETNIG នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

តាម​ការ​សង្កេត ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ឲ្យ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ គេ​មើលឃើញ​ថា នៅ​រាជធានី​ភ្នំពេញ នឹង​ចាប់ផ្តើម​មាន​បញ្ហា​ប្រឈម​ការ​កកស្ទះ​ចរាចរណ៍ ដោយ​ការ​ធ្វើ​ដំណើរ​យ៉ាង​កកកុញ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​បំពេញភារកិច្ច​ការងារ ការ​ប្រកប​មុខរបរ​រកស៊ី និង​ការ​ចូល​រៀន​ឡើង​វិញ​របស់​សិស្ស និស្សិត​ជាដើម ។

លោកស្នងការ បាន​ណែនាំ​ឲ្យ​មានការ​អនុវត្ត​ច្បាប់ ចំពោះ​មធ្យោបាយ​ទាំងឡាយ​ណា ដែល​ឈប់​ចត​លើ​ទ្រូងផ្លូវ​ខុសច្បាប់ ត្រូវ​ស្ទូច​នាំ​មក​ផាកពិន័យ​តាម​ច្បាប់ និង​ការ​ចេញ​អនុវត្ត​ជា​ប្រចាំ ដើម្បី​ធានា​ថា គោលដៅ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នោះ វា​ស្អាត​ល្អ​បាន​យូរអង្វែង​ហើយ ពីព្រោះ​នេះ ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ទៅ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ​ឱ្យ​បាន​ល្អ ។

ជុំវិញ​ការ​ចេញ​ដោះស្រាយ​បញ្ហា​សណ្តាប់​ធ្នា​ស់​សាធារណៈ នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី សែ​ម គ​ន្ធា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ បាន​លើក​ឡើង​ថា កន្លង​មក​ការងារ​នេះ កម្លាំង​ការិយាល័យ​នគរបាល​ណ្តា​ប់​ធ្នាប់​បាន​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន ដែល​មិន​រៀបរយ ដូច​ជា​នៅ​ម្តុំ​ផ្សារ​អូរ​ប្ញ​ស្សី ខណ្ឌ​៧​មក​រា មហាវិថី​ម៉ៅ​សេ​ទុង ខណ្ឌទួលគោក ម្តុំ​ផ្សារ​សាំ​ហាន់ ខណ្ឌ​ប្ញ​ស្សី​កែវ និង​បណ្តា​ផ្លូវ​ខ្លះ​ក្នុង​ខណ្ឌដូនពេញ​ផង​ដែរ ។

ដោយ​កន្លង​មក គោលដៅ​មួយ​កម្លាំង​បាន​ចុះ​រៀបចំ​បាន​ល្អ​ហើយ ប៉ុន្តែ​ប្រៀប​បាន​ដូច​វែក​ចក នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ដកថយ​០២ ទៅ​០៣​ថ្ងៃ​ក្រោយមក ក៏​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​លក់ដូរ​ប្រកប​មុខរបរ​នៅ​លើ​ទ្រូងផ្លូវ​នេះ​ឡើង​វិញ ។

ប៉ុន្តែ​ទោះបី​យ៉ាងណា កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ និង​ចុះ​សហការ​ជាមួយ​កម្លាំង​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ បន្ត​ចុះ​អនុវត្ត​ការងារ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព និង​ឲ្យ​ចំ​ទិស​ដៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ