ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លីប៊ី​៖ ពួកឧទ្ទាម​ពឹងផ្អែក​លើ​ការ​វាយប្រហារ​តាម​អាកាស​​របស់ពួកលោក​ខាង​លិច​​ដើម្បី​រុលទៅមុខ

15 ឆ្នាំ មុន

ពួក​បះបោរ​​លី​ប៊ី​ពេលនេះ​ស្ថិត​នៅ​ចម្ងាយ​​យ៉ាង​តិច​១២០គ.ម ពីទីក្រុង​ SYRTE ​ដែល​រង​ការ​ទម្លាក់​គ្រាប់បែក​របស់កង​កម្លាំង​ចម្រុះ ។​បន្ទាប់​ពី​ទទួល​បានជ័យជំនះ​ជាច្រើន​មក ពួកបះ​បោរ​ត្រូវ​បាន​បញ្ឈប់​ដោយ​កង​ទ័ព​លីប៊ី​​នៅ​ត្រង់កន្លែង​​​មួយចម្ងាយ​១២០គ.ម ពីទីក្រុង​SYRTE ជា​ទីក្រុង​កំណើត​​របស់​លោក​មូអាម៉ា​កា​ដាហ្វី ។​ ពួក​គេ​រង់​ចាំ​ជំនួយ​ថ្មី​ពីអាកាស​​ ដើម្បី​អាច​រុលទៅមុខទៀត ។ ការ​វាយ​ដណ្តើម​យកទី​ក្រុង​នេះ​នឹង​ជាទិស​ដៅ​សំខាន់មួយ​ ព្រោះវា​ជា​​តំបន់​និមិត្ត​​រូបមួយ ។
ក្រុម​«​ប្រា​ស្រ័យទាក់​ទង» ដែល​រួម​មាន​ប្រទេស​៣៥ និងអង្គ​ការ​អន្តរ​ជាតិ​ជា​ច្រើន​នឹង​រួមប្រជុំ​​គ្នា​នា​ថ្ងៃ​ទី២៩ មីនា ​នៅទីក្រុង​ឡុងដ៍ ​។ កិច្ច​ប្រជុំនេះ​នឹង​អាច​បំភ្លឺ​ពីទិដ្ឋ​ភាព​នយោ​បាយ​
នៃ​បញ្ជាការ​យោ​ធា​ប្រតិបត្តិ​ការ​នៅលីប៊ី ​ដែល​ប្រគល់ជាផ្លូវ​ការ​ទៅឱ្យ​អង្គការ​អូតង់ ។​
នាយករដ្ឋ​មន្ត្រីអង់គ្លេស​លោកកាមឺរ៉ូន​និង​ប្រធានាធិបតី​បារាំង​លោកសាកូហ្ស៊ី ​បានអំពាវ​នាវ​​ដល់ក្រុមប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​ដែល​តំណាង​ឱ្យ​ពួកប្រឆាំង​ឱ្យ​រៀបចំ​ការឆ្លង​កាត់​មួយ។ ​បន្ទាប់ពី​បារាំង​ប្រទេសកាតាបានទទួលស្គាល់​ក្រុម​ប្រឹក្សា​ជាតិ​នេះ ។​ អ.ស.ប​បានសម្តែង​ការ ព្រួយបារម្ភ​​ចំពោះ​លទ្ធភាព​នៃវិបត្តិ​មនុស្សធម៌ ជាពិសេស​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​ត្រួតត្រា ​ដោយ​រដ្ឋាភិបាល ។
លោកសាកូហ្ស៊ី និង​លោក​កាមឺរ៉ូន បាន​អំពាវ​នាវ​កាលពីថ្ងៃទី២៨ មីនា ដល់ពួកអ្នក​គាំទ្រ​មេដឹក​នាំ​លីប៊ី ឱ្យចាកចេញ​ដើម្បីកុំ​ឱ្យ​យឺត​ពេល​ទាន់ ។ នៅលើទីលាន​ពួកបះបោរ​បានបង្អាក់​កា​រ​រុល​ទៅមុខ​តាមផ្លូវ​ទៅ​កាន់ទីក្រុង​ SYRTE ។ ការ​រុល​ទៅ​មុខ​របស់ពួកបះបោរ​ទៅ​កាន់ទីក្រុង​នេះ​កាលពីថ្ងៃទី២៨ មីនា​ បានប៉ះទង្គិចគ្នា​យ៉ាង​ខ្លាំង ជាមួយ​កងកម្លាំង​រដ្ឋាភិបាល ។​ ពួកប្រឆាំង មុននេះអះអាង​ខុសថា ​ពួកគេ​វាយ​ដណ្តើម​យក​បានទីក្រុង​កំណើត​​នេះ​របស់លោកកាដាហ្វី​ហើយ ក៏ប៉ុន្តែ​បណ្តាអ្នកកាសែតនៅទីក្រុង​ SYRTE ​បានបដិសេធ​ដោយគូសបញ្ជាក់ថា របបលោក​កាដាហ្វី​ពុំមែន​ជា​អ្នកបំផ្លើស​ព័ត៌​មាន​ឡើយ៕