ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ផ្ទះ​អស់​៥​ខ្នង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមេសា​នេះ ស្ថិត​ក្នុងភូមិ​អូរ ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ។ មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​មួយ

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមេសា​នេះ ស្ថិត​ក្នុងភូមិ​អូរ ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ។ មាន​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​មួយ បាន​បោកបក់​ប៉ះ​លើ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ចំនួន​៥​ខ្នង ក្នុង​នោះ​មួយ​ខ្នង​ត្រូវ​បាន​រលើង​ពី​ជើងតាំង​តែ​ម្តង ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឡុ​ង គី​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​។ ចំណែកឯ​ម្ចាស់ផ្ទះ​ទាំង​៤​ទៀត​ដែល​របើក​ដំបូល​មាន ១.​ឈ្មោះ ថុ​ន លាភ ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ២.​ឈ្មោះ ជិប ចាន់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​៣.​ឈ្មោះ ចិន ចាញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ទី​៤.​ឈ្មោះ ស៊​ត សឿ​ន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ។ តាម​ការ​បញ្ជាក់​របស់​លោក​មេ​បុ​ស្ដិ៍​រដ្ឋបាល​ឃុំ​រស្មី​សង្ហា បាន​បញ្ជាក់​ថា អាកាសធាតុ​ពី​ល្ងាច​មិ​ញ​នេះ​មាន​ភ្លៀងរលឹម​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​មាន​ខ្យល់​ខ្លាំង និង​កន្ត្រាក់​ថែម​ទៀត​ផង ទើប​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​បែប​នេះ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ និង​ផលដំណាំ​ឡើយ ៕