ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រដក់​មួយ​ក្បាល​ដើរទៅ​មុខ​លែង​រួច ទំនង​អត់​អាហារ និង​ក្តៅ

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នា​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែមេសា​នេះ ស្ថិត​នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។

ខេត្តកំពង់ស្ពឺ ៖ នា​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែមេសា​នេះ ស្ថិត​នៅ​ភូមិ​តា​កោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ។ កសិករ​ម្នាក់​ឈ្មោះ ផែ រ៉ែ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​ប្រទះ​ឃើញ​សត្វ​ត្រដក់​មួយ​ក្បាល​នៅ​វាលស្រែ មាន​សភាព​ទន់​ជើង​អស់កម្លាំង​ដើរទៅ​មុខ​លែង​រួច ទំនងជា​ដូច​អត់​អាហារ និង​ដោយ​អាកាសធាតុ​ខ្លាំង​ផង​ក៏​មិនដឹង ។ ឃើញ​សភាព​បែប​នេះ បុរស​ខាងលើ​ក៏​បាន​បី​សត្វ​ត្រដក់​យក​ទៅ​ផ្ទះ ហើយ​បាន​ដាក់​ចំណី​ឲ្យ​ស៊ី និង​ទឹក​ផឹក​ផង​ដែរ ។ ហើយ​គាត់​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ជំនាញ​ដែល​ពាក់​ព​ន្ធ័​មេត្តា​ជួ​យក​សត្វ​ត្រដក់​នេះ​ទៅ ថែរក្សា​ទុក ឬ​ព្យាបាល ដើម្បី​ឲ្យ​មានជីវិត​រស់​កុំ​ឲ្យ​ដាច់​ពូជ ខ្លាច​ក្រែ​ក្មេង​ជំនាន់​ក្រោយ​លែង​បាន​ស្គាល់ ៕