ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ធី អូ គ្រុប ផ្តល់​ជម្រើស​ដល់​អតិថិជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធី​អូ​គ្រុប ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​តាំងពី​ឆ្នាំ​២០០៤ ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​បាន​ត្រៀម​ផលិតផល

រាជធានី​ភ្នំពេញ ៖  ធី​អូ​គ្រុប ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​តាំងពី​ឆ្នាំ​២០០៤ ផ្តល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​បាន​ទទួល​ការ​គាំទ្រ​ពី​អតិថិជន​ជា​ច្រើន​បាន​ត្រៀម​ផលិតផល​ជា​ច្រើន​ប្រភេទ​សម្រាប់​ផ្តល់​ជា​ជម្រើស​ទៅ​ដល់​អតិថិជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​។

តំណាង​ក្រុមហ៊ុន ធី អូ គ្រុប បាន​ឲ្យ​ដឹង​ថា ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រុមហ៊ុន​មានកម្ម​វិធី​ផ្តល់​ជា​ឱកាស ក៏​ដូច​ផ្តល់​ជា​ជម្រើស​ជូន​អតិថិជន​របស់​ក្រុមហ៊ុន​តាម​រយៈ​ការ​លក់​បញ្ចុះតម្លៃ​ទៅ​លើ​ផលិតផល​ជា​ច្រើន​ប្រភេទ សម្រាប់​ការ​លើកទឹកចិត្ត ក៏​ដូច​ជា​រួមចំណែក​ឲ្យ​ដៃគូ​ទទួល​បាន​ផលិតផល​មានគុណ​ភាព ហើយ​មាន​តម្លៃ​សមរម្យ​សម្រាប់​បំពេញ និង​តម្រូវការ​នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។ ការ​ផ្តល់​ជូន​នេះ ក្រុមហ៊ុន​សង្ឃឹមថា អតិថិជន​ទាំងអស់​ពេញចិត្ត​ក្នុង​ការ​ទទួល​បាន​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​។

តំណាង​ក្រុមហ៊ុន​បន្ត​ថា ធី​អូ​គ្រុប ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ព័ត៌មានវិទ្យា និង​រៀប​ដំឡើង​ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​លក់ដូរ​ដូច​ជា ៖

-​ផ្តល់​សេវាកម្ម​គ្រប់គ្រង​អាជីវកម្ម​ជា​ភាសា​ខ្មែរ​ដូច​ជា ភោជនីយដ្ឋាន​, លក់​សម្លៀក​បំពាក់​, គ្រឿង​សង្ហា​រឹម ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏​មាន​បង្កើត​កម្មវិធី​គ្រប់គ្រង​បុគ្គលិក​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ក្រ​យ៉ៅ​ដៃ​ដោយ​ស្វ័យប្រវត្តិ

-​ក្រុមហ៊ុន ធី​អូ គ្រុប ក៏​បាន​ផ្តល់​សេវាកម្ម​គ្រប់គ្រង ទ្វារ​ចេញចូល​របស់​ការិយាល័យ​ដោយ​ប្រើ​ម៉ាស៊ីន​ថត​ក្រ​យ៉ៅ​ដៃ ឬ​ប្រើ​កាត ដោយ​ស្វ័យប្រវត្តិ

-​ប្រព័ន្ធ​កាមេរ៉ា​សុ​វត្តិភាព​ដែល​មានគុណ​ភាពល្អ និង​ថត​បាន​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន

នៅ​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងធ្វើការ​ចែកចាយ​ផលិតផល​ម៉ាក​ល្បី​ៗ​ដូច​ជា EATON, SATO, BIXOLON, Honeywell, LaCie, FOCONO, POSIFLEX, BenQ និង​ZKTeco ជាដើម​៕