ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ​2016​រក​ឃើញ​ជើង​ខ្លាំង​8​រូប​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ខេត្តសៀមរាប

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ​វគ្គ​ជម្រុះ​ចុង​ក្រោយ​បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិ​ការ​​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ដ​វគ្គ​ជម្រុះ​ចុង​ក្រោយ​បាន​ឈាន​ដល់ទី​បញ្ចប់​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា កន្លង​មកនេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិ​ការ​​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ទីបំផុត​គេ​បាន​រក​ឃើញ​ជើង​ខ្លាំង​ចំនួន​៨​រូប ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឯ​ខេត្តសៀមរាប ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ ។ បេក្ខភាព​ទាំង​៨​រូប​ដែល​មានមុខ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មាន លោក​រៀម វាសនា​, ហូ​យ សុខ​ណា​, នូ​ច័ន្ទ ផានិត​, សៅ ម៉ិច​សុភា​, សេង សុធា​, ហេង សៅ​ឌី​, រស់ រិ​ទ្ធី​យ៉ា និង ម៉េ​ង សេរី​សម្បត្តិ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​កីឡាករ​ទាំងអស់​ត្រូវ​គោរព​វិន័យ​ឱ្យ​បាន​ល្អ មិន​ឱ្យ​លេចឮ​ពាក្យ​ភ្នាល់​ឡើយ​។ ម្យ៉ាងវិញទៀត ប្រសិនបើ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ចាប់​ភស្ដុ​តាង​បាន​នឹង​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ។ លោក​បាន​បញ្ជាក់​ថា ការ​ប្រកួត​នេះ​គឺជា​ព្រឹត្តិការណ៍​ជាតិ ហើយ​លោក​នឹង​ត្រៀម​ប្រមូលផ្ដុំ​ស្ដេច​អុក​គ្រប់​ជំនាន់​រៀបចំ​ចងក្រង​ជា​ឯកសារ​សម្រាប់​ផ្សព្វផ្សាយ​ដល់​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា​វៀតណាម​ជាដើម ដើម្បី​ឱ្យ​គេ​មក​ប្រកួត​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ សព្វ​ថ្ងៃនេះ ប្រទេស​ថៃ​គេ​មាន​កីឡាករ​ខ្លាំង​ៗ​ច្រើន​ព្រោះ​គេ​ដើរ​មុន​យើង ប៉ុន្តែ​សម្រាប់​ប្រទេស
មួយ​ចំនួន​ទៀត​ដូច​ជា​ឡាវ និង​ភូមា គឺ​ប្រហាក់ប្រហែល​នឹង​យើង​ដែរ ដូច្នេះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​យើង​ត្រូវ​តែ​ដណ្ដើម​មេដាយ​ឱ្យ​បាន​ច្រើន​។ លោក​បញ្ជាក់​ថា ទម្រាំ​ដល់​ឆ្នាំ​២០២៣ លោក​អាច​ស្វែងរក​អ្នក​ពូកែ​លេងអុក​បាន​ច្រើន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ដល់​មហាជន​ឱ្យ​ចូលរួម​ទូលំទូលាយ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេស ៕