ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ប​ង្តើ​ត​កម្មវិធី​ជួបជុំ​បណ្តាញ​អ្នក​សារព័ត៌មាន​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ជាមួយនឹង​ការ​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT)

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ជាមួយនឹង​ការ​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​របស់​ពិភពលោក បាន​រៀបចំ​នូវ​កម្មវិធី​ពិសេស​មួយ​គឺ «​ជួបជុំ​បណ្តាញ​អ្នក​សារព័ត៌មាន​» ទ្រង់ទ្រាយ​ធំ​នៅ​ភោជនីយដ្ឋាន V-Friend កាលពី​ថ្ងៃ​ទី​៧ មេ​សា ២០១៦​។

ក្នុង​ពិធី «​ជួបជុំ​បណ្តាញ​អ្នក​សារព័ត៌មាន​» នេះ រួម​មាន​វត្តមាន​កំពូល​តារាចម្រៀង​សម្លេង​មាស កញ្ញា មាស សុខ​សោភា ម៉ូ​ដែល​ល្បី កញ្ញា ចាន់ គ​ង្កា​រ ភ្នាក់ងារ​ព័ត៌មាន​រហូត​ដល់​ទៅ​៥០​នាក់ ក្រុមការងារ Huawei សរុប​ប្រមាណ​ជា​៧០​នាក់​។

លោក​អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ផ្តួចផ្តើម​នូវ​កម្មវិធី​នេះ ឡើង បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Huawei រៀបចំ​កម្ម​វី​ធី​នេះ​ឡើង​ក្នុង​គោលបំណង​ថ្លែង​អំណរ​អរគុណ​ដល់​បណ្តា​អ្នក​សារព័ត៌មាន​ជា​ដៃគូ តាម​រយៈ​ការ​ទទួលទាន​ភោជនីយ​អាហារ​រួម​គ្នា ភាតរភាព និង​ការ​ផ្តល់​កាដូ​រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការ​ខិតខំ​ប្រឹង​ប្រឹង និង​ការ​សហការ​កន្លង​មក ដែល​បាន​រួមចំណែក​ឲ្យ​ស្មា​ត​ហ្វូ​ន Huawei ទទួល​បាន​កិត្តិនាម​ល្បីល្បាញ​ធ្វើ​ឲ្យ​មាន​កំណើន​ការ​គាំទ្រ​យ៉ាង​ឆាប់រហ័ស ហើយ​ថែម​ទាំង​បាន​ជម្រុញ​ឲ្យ Huawei ក្លាយជា​ផ្តល់​ដំណោះស្រាយ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា ទូរគមនាគមន៍ (ICT) និង​ស្មា​ត​ហ្វូ​ន​លំដាប់ថ្នាក់​លេខ​៣ និង​លក់ដាច់​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​រាត្រី​ដ៏​វិសេសវិសាល​នេះ បាន​ផ្តល់​ឱកាស​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​អាច​សំណេះសំណាល​គ្នា និង​រឹតចំណង​មិត្តភាព​រវាង​គ្នា​និង​គ្នា​។ ក្រៅពី​នេះ ពួក​គាត់​បាន​សាកល្បង និង​ធ្វើ​ពិសោធន៍​ជាមួយនឹង​ផលិតផល​ស៊េរី​ថ្មី Huawei Mate 8​។ គ្រប់​គ្នា​ប​ង្អូ​ត និង​ជជែក​គ្នា​ពី​លក្ខណៈ​ពិសេស​ៗ​ផ្សេង​ៗ​គ្នា​របស់ Huawei Mate 8 ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​មាន​សភា​អ៊ូអរ​ឡើង​។

«​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ នឹង​រំភើប​ជា​ខ្លាំង​នៅ​ពេល​ដែល​ក្រុមហ៊ុន Huawei អញ្ជើញ​ខ្លួន​ឲ្យ​មាន​វត្ត​មាននៅ​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នេះ​។ កម្មវិធី​នេះ ពិតជា​ជួយ​រឹតចំណង​មិត្តភាព​រវាង​អ្នក​សារ​ព​ត៌​មាន និង​អ្នក​សារ​ព​ត៌​មាន​រវាង​អ្នក​សារព័ត៌ និង​ក្រុមហ៊ុន Huawei» អ្នក​សារព័ត៌មាន Khmerload  បង្ហាញ​ចំណាប់អារម្មណ៍​នៅ​ក្នុង​កម្មវិធី «​ជួបជុំ បណ្តាញ​អ្នក​សារព័ត៌មាន​»​។

ជួបជុំ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​កញ្ញា មាស សុខ​សោភា បាន​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​បំផុត ដែល​ខ្លួន​កំពុង​តែង​ប្រើប្រាស់ គឺ  Huawei Mate 8  ដែល​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ស្កេ​ន​ស្នាម​ម្រាមដៃ​ដ៏​អស្ចារ្យ​។

«​មើលទៅ​ស្អាត​សក្តិ​សមតែ​ម្តង​» កញ្ញា​សុភា និយាយ​ដោយ​បន្ត​ថា «Mate 8 ហ្នឹង​មិន​ត្រឹមតែ​ស្តើង​ស្រួល ហើយ​ស្អាត​ទាក់ភ្នែក​ប៉ុណ្ណឹង​ទេ បើ​និយាយ​ពី​កាមេរ៉ា​រឹតតែ​អស្ចារ្យ មិន​ថា ថត Selfie ឬ ចង់​ថតរូប​ទេសភាព​ទេ គឺ​ស្រស់​ស្អាត​ពណ៌​ធម្មជាតិ​តែ​ម្តង​»​។

ពេល​សួរ​ថា ពេញចិត្ត​នឹង Mate 8 កម្រិត​ណា កញ្ញា​សុភា ញញឹម​យ៉ាង​ស្រស់ ហើយ​ឆ្លើយ​ថា «​មិនបាច់​និយាយ​ពី​សមត្ថភាព​ដំណើរការ​ដ៏​ខ្លាំង​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​ទេ តែ​នៅ​ពេល​ឲ្យ​ចង់​ថតរូប គឺ​នឹកឃើញ Mate 8 ហើយ​មាន​អារម្មណ៍​ថា ដូច​កាន់​កាមេរ៉ា DSLR ធំ​ៗ​របស់​អ្នក​អាជីព​ថតរូប​អ៊ីចឹង​។ មានមុខ​ងារ​ច្រើន​សម្រាប់​កំណត់​តាម​តម្រូវការ​យើង​។ និយាយ​ទៅ​ទាល់តែ​បាន​ប្រើ​នៅ​ក្នុង​ដៃ​បានដឹង​ថា ពេញចិត្ត​យ៉ាងណា​»​។

ស្រ​ដៀង​គ្នា​នេះ​ដែរ ពិធី​ការិនី​ល្បីឈ្មោះ ខៀវ សាន​សា​ណា បាន​ឲ្យ​ដឹង​ថា «​បើ​និយាយ​ពី​លក្ខណសម្បត្តិ​របស់ Mate 8 មើលទៅ និយាយ​យូរ​ប៉ុណ្ណា​ក៏​មិន​អស់​ដែរ​។ សម្រាប់​ខ្ញុំ ខ្ញុំ​ស្រឡាញ់​ភាពរឹងមាំ​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​។ វា​អត់​ធ្ងន់​ទេ តែ​ពេល​ដែល​ខ្ញុំ​កាន់​វា​នៅ​ក្នុង​ដៃ ខ្ញុំ​ដឹង​តែ​ម្តង​ថា ស្មា​ត​ហ្វូ​ន​ហ្នឹង​មានគុណ​ភាព​ខ្ពស់ ហើយ​រចនា​បាន​ផ្ចិតផ្ចង់​ល្អ​ណាស់​»​។ អ្នក​នាង​បន្ត​ទៀត​ថា «​ខ្ញុំ​ជា​មនុស្ស​ម៉ឺងម៉ាត់ ហើយ​ចូល​ចិត្ត​ធ្វើ​អ្វីមួយ​ប្រកបដោយ​ភាព​ច្បាស់លាស់ ហើយ​ពេល​ដែល​បាន​ប្រើ Mate 8 ហ្នឹង គឺ​ពេញចិត្ត​តែ​ម្តង ទាំង​រូបរាង អេ​ក្រង់ កាមេរ៉ា និង​សមត្ថភាព​របស់​វា គឺ​អស្ចារ្យ​មិនបាច់​ថ្លែង​ច្រើន​ទេ​»​។

ចុងបញ្ចប់​នៃ​កម្មវិធី «​ជួបជុំ​បណ្តាញ​អ្នក​សារព័ត៌មាន​» ក្រុមហ៊ុន Huawei បាន​ផ្តល់​រង្វាន់​ផ្សងសំណាង​ពិសេស គឺ GR5 1​គ្រឿង GR3 1​គ្រឿង Y6 Pro 1​គ្រឿង  និង​អំណោយ​ជា​ច្រើន​ដូច​ជា កន្ត្រៃ​កាត់​ក្រចក អាវយឺត Mate8 និង​មួក និង​កាដូ​ជា​ច្រើន​ទៀត ជូន​ដល់​បណ្តា​មិត្ត​សារព័ត៌មាន​។

«​នាង​ខ្ញុំ​សូម​ជូនពរ​បណ្តា​អ្នក​សារព័ត៌មាន ពុក​ម៉ែ បងប្អូន និង​ប្រជាជន​ខ្មែរ​ទាំងអស់ ឱ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ សេចក្តីចំរើន រក​ទទួលទាន​មានបាន​គ្រប់​ទិវារាត្រី ពី Huawei» កញ្ញា មាស សុខ​សោភា បាន​និយាយ «​ឆ្នាំ​ថ្មី អ្វី​ក៏​ថ្មី Huawei នឹង​នាំ​មក​អ្វី​ដែល​ថ្មី និង​រឹតតែ​ទំនើប​មក​កាន់​ទីផ្សារ​កម្ពុជា​»​។