ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចដុត​លុយ​ចោល​ជាង​២០​លាន​ដុល្លារ​យប់មិញ

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា តាម​រយៈ​ការ​សាកសួរ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា តាម​រយៈ​ការ​សាកសួរ​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង មន្ត្រី​អាជ្ញាធរ​បាន​វាយតម្លៃ​ជា​ជំហាន​ដំបូង ទំហំ​នៃ​ការ​ខូចខាត​បណ្តាល​មក​ពី​ភ្លើង​ឆេះ​ផ្សារ​យប់មិញ​គឺ​សរុប​ជាង​២០​លាន​ដុល្លារ ។

កាលពីយប់ទី៧ ខែមេសា ឆ្នាំ២០១៦ មាន​ករណី​អគ្គិភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ នៅ​ផ្សារ​ថ្ម​ស្ទឹង​ត្រែង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។ ក្នុង​ពេល​កំពុង​កើតហេតុ​នេះ​ដែរ គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត បូក​រួម​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត ។