ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ

8 ឆ្នាំ មុន

ក្រុមហ៊ុន Huawei កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​របស់​ខ្លួន​ដែល​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​គឺ Huawei P9 និង Huawei P9 Plus ។ ក្រុមហ៊ុន​ចិន​ឈរ​លំដាប់ថ្នាក់​ទី​៣

ក្រុមហ៊ុន Huawei កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​របស់​ខ្លួន​ដែល​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​គឺ Huawei P9 និង Huawei P9 Plus ។

ក្រុមហ៊ុន​ចិន​ឈរ​លំដាប់ថ្នាក់​ទី​៣ ក្នុង​លោក​មួយ​នេះ​កំពុង​តែ​សម្លឹង​មើល​ទីផ្សារ​ស្មា​ត​ហ្វូ​ន​យ៉ាង​ក្តៅ​គគុក​ក្នុង​នាម​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេង​ទៀត ។

ងាក​មក​មើល​ទូរស័ព្ទ​ជំនាន់​ថ្មី​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​វិញ​ម្តង Huawei P9 មាន​ទំហំ​៥.២​អីុ​ង អេ​ក្រង់​ប្រភេទ IPS LCD ដែល​មាន​កម្រិត​ភ្លឺ​ច្បាស់​១០៨០ ភិ​ច​ស៊ែ​ល ។ ប្រព័ន្ធ​ប្រ​តិ្ត​ប​ត្តិ​ការ Android 6.0 Marshmallow និង​ភ្ជាប់​ដោយ​បន្ទះ Chip ប្រភេទ HiSilicon Kirin 955  ល្បឿន​១.៨ ជី​ហ្កា​ហឺត ។ RAM ៤​ជី ។ កាមេរ៉ា​មុខ ៨​ម៉េ ចំណែក​កាមេរ៉ា​ក្រោយ​ភ្លោះ​ដល់​ទៅ​១២​ម៉េ ។ ថាមពល​ថ្ម​៣០០០​មី​លី្ល​អំពែ និង​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ក្រយៅ​ដៃ​នៅ​ពីក្រោយ ។ 

រីឯ Huawei P9 Plus មិន​ខុស​ពី P9 ទេ​គ្រាន់តែ​មាន​ទំហំ​ធំ​៥.៥​អីុង អេ​ក្រង់ AMOLED ។ ថាមពល​ថ្ម​៣៤០០​មី​លី្ល​អំពែ ។ កំពូល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​ប្រើ​ស៊ី​មកា​ត​ពីរ ខណៈ​តម្លៃ​ចន្លោះ​ពី​៦៤៩​ដុល្លារ​ទៅ​៦៨២​ដុល្លារ ពេល​ដាក់​លក់​ជា​ផ្លូវកា​នៅ​ថ្ងៃ​ទី​១៦ មេ​សា ២០១៦ ៕