ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phnom Penh SEZ បាន​ប្រកាស​ការ​ចាប់ផ្ដើម​ចេញ IPO ជា​ផ្លូវការ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៧ មេសា ២០១៦ នៅ​ថ្ងៃ​ទី​២៣ ខែមីនា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​(SECC) បាន​ផ្តល់​ការ​អនុម័ត​សំខាន់​របស់​ខ្លួន​សម្រាប់ Phnom Penh SEZ ដើម្បី​ប្រកាស​ខ្លួន​ជា​សាធារណៈ ។

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៧ មេសា ២០១៦ នៅ​ថ្ងៃ​ទី​២៣ ខែមីនា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​(SECC) បាន​ផ្តល់​ការ​អនុម័ត​សំខាន់​របស់​ខ្លួន​សម្រាប់ Phnom Penh SEZ ដើម្បី​ប្រកាស​ខ្លួន​ជា​សាធារណៈ ។ ឥឡូវ​សួន​ឧស្សាហកម្ម​នាំមុខ​គេ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​លើ​ដំណើរការ​ចុះបញ្ជី ។ ដើម្បី​បាន​រាយ​ឈ្មោះ​ជា ​PPSP ក្រុមហ៊ុន​មាន​វ័យ​១០ ឆ្នាំ​នេះ​កំពុង​ស្ថិត​លើ​ផ្លូវ​ក្លាយជា​តំបន់ឧស្សាហកម្ម​ធំ​ដំបូង​ដែល​ត្រូវ​បាន​ចុះ​ឈ្មោះ និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ពីរ​បី ដែល​​បាន​ចុះ​ឈ្មោះ​លើ​ផ្សារ​ហ៊ុន​កម្ពុជា ។

លោកស្រី Carie Phou លេខាធិការ​ក្រុមហ៊ុន និង​ជា​នាយក​បង្ហាញ​របស់ Phnom Penh SEZ PLC​បាន​ពន្យល់​ថា​ «​ការ​សម្រេចចិត្ត​នេះ មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ដំណើរការ​រយៈពេល​យូរ ​ដើម្បី​ការ​ប្រកាស​ជា​សាធារណៈ​នោះ ឥឡូវនេះ យើង​បាន​បញ្ចប់​ការ​កំណត់​ពេលវេលា​ជាមួយ SECC ហើយ​យើង​រីករាយ​ក្នុង​ការ​ប្រកាស​រយៈពេល​នៃ​ការ​ប៊ុ​ក​បៀ​ល​ឌី​ង​ចាប់ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​២២ មេសា​ ២០១៦» ។ «​វា​គឺជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​សប្បាយ​រីករាយ​បំផុត​សម្រាប់​ក្រុមហ៊ុន​របស់​យើង និង​ជា​ឱកាស​សម្រាប់​សាធារណៈ​ចូលរួម​ជាមួយ​ពួក​យើង​នៅ​ក្នុង​ការ​សម្ពោធ​IPO ជា​ផ្លូវការ​នេះ​» ។

ព្រឹត្តិការណ៍​ជា​សាធារណៈ​នឹង​កើតឡើង​នៅ​ថ្ងៃ​ទី​២០ មេសា​ ២០១៦ នៅ​សណ្ឋាគារ Raffles Hotel Le Royal ចាប់ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ដែល​មានការ​អញ្ជើញ​​ចូលរួម​ដោយ​លោក​ជំទាវ​ឧកញ៉ា លី​ម ឈី​វ​ហួរ អគ្គនាយក Phnom Penh SEZ PLC  អមដំណើរ​ដោយ​លោក Hiroshi Uematsu ជានា​យក​ប្រតិបត្តិ​ និង​លោក Fong Nee Wai ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​។

ពិធី​សម្ពោធ​បើក IPO របស់​ក្រុមហ៊ុន Phnom Penh SEZ PLC នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០ មេ​សា នៅ​សណ្ឋាគារ​Raffles Le Royal ។

ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​បាន​ជូនដំណឹង​អំពី​ដំណើរការ​លម្អិត​នៃ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ​ដំបូង ផែនការ​អភិវឌ្ឍ​នា​ពេល​អនាគត​នៃ​តំបន់​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​កម្ពុជា និង​ឱកាស​វិនិយោគ​បន្ទាប់​ពី​ការ​ចុះបញ្ជី​នៅ​ពេល​ខាង​មុខ​នៅ​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ បណ្តា​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ នឹង​រង់ចាំ​ឆ្លើយ​តប​នឹង​ច​ម្ង​ល់​របស់​លោក​អ្នក​នៅ​ក្នុង​ថ្ងៃ​កម្មវិធី និង​ដើម្បី​ចុះ​ឈ្មោះ និង​ផ្តល់​នូវ​សេវា​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ដល់​វិនិយោគិន​ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន ។

Phnom Penh SEZ PLC មាន​គោលបំណង​ ដើម្បី​ផ្តល់​ជូន​រហូត​ដល់​ទៅ​១១,៦​លាន​ហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា​ (CSX) ដែល​តំណាង​ឱ្យ​២០​ភាគរយ​នៃ​ភាគហ៊ុន​បាន​ចេញ​ពង្រីក​។

លោក Fong Nee Wai ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​៖ «​សម្រាប់​គម្រោង​ដំបូង យើង​រក្សា​បាន​នូវ​ចំនួន​ហ៊ុន​ដែល​យើង​នឹង​ដាក់​បង្ហាញ​។ ជួរ​តម្លៃ​ត្រូវ​បាន​កំណត់​សម្រាប់​​ប៊ុ​ក​បៀ​ល​ឌី​ង​គឺ​ពី​០,០៧​ដុល្លារ​ទៅ​១​ដុល្លារ ក្នុង​មួយ​ហ៊ុន​ថ្មី​។ មូលធន​ទីផ្សារ​សរុប​របស់ Phnom Penh SEZ PLC នឹង​មាន​ប្រមាណ​40,5 ទៅ​57,88 លាន​ដុល្លារ​»​។

ជាមួយនឹង​ប្រត្តិបត្តិការ​៧៦​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ និង​ទីផ្សារ​មាន​លក្ខខណ្ឌ​អំណោយផល​ក្រុមហ៊ុន ​គឺ​ស្ថិត​នៅ​លើ​ផ្លូវ​កសាង​កិត្តិនាម​បន្ថែម និង​ពង្រីក​ភាព​ជា​ដៃគូ និង​ម្ចាស់​ភាគហ៊ុន​របស់​ខ្លួន និង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ទទួល​បាន​ជោគជ័យ ។ ជា​ពិសេស គម្រោង​អភិវឌ្ឍន៍​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្បែរ​ព្រំដែន​ថៃ​មាន​បំណង​ផ្ដល់​ដី​ផលិត​ជី​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​មានការ​ចាប់អារម្មណ៍ ។

សាធារណជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចុះ​ឈ្មោះ​សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​សម្ពោធ IPO នៅ​លើ​គេហទំព័រ www.ppsez.com  ៕