ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​SINGHA(SINGHA STADIUM)បាន​នាំ​មក​នូវ​បទ​ពិសោធន៍ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់ទាត់​ជា​លើក​ដំបូង​នៅ​ខេត្តសៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពហុ​កីឡដ្ឋាន​SINGHA (SINGHA STADIUM) នៅ​តែ​បន្ត​នាំ​មក​នូវ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់ ដោយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្តសៀម​រាប កាលពី​ថ្ងៃ​ទី​២ ខែមេសា សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ

ខេត្តសៀមរាប ៖ ពហុ​កីឡដ្ឋាន​SINGHA (SINGHA STADIUM) នៅ​តែ​បន្ត​នាំ​មក​នូវ​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់ ដោយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្តសៀម​រាប កាលពី​ថ្ងៃ​ទី​២ ខែមេសា សម្រាប់​ការ​ប្រកួត​ក្របខ័ណ្ឌ English Premier League រវាង​ក្រុម Chelsea និង​ក្រុម Aston Villa ។ ពហុ​កីឡដ្ឋាន SINGHA(SINGHA STADIUM) ត្រូវ​បាន​ទទួលស្គាល់​ទៀត​ថា ជា​កន្លែង​ដ៏​ល្អ​បំផុត សម្រាប់​ការ​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​កីឡាបាល់ទាត់ ដូច​កំពុង​ទស្សនាការ​ប្រកួត English Premier League ពិត​ៗ​នៅ​លើ​អេ​ក្រង់​ដ៏​ធំ ។ នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ខេត្តសៀមរាប ជាមួយ​បទ​ពិសោធន៍​ពហុ​កីឡដ្ឋាន​SINGHA (SINGHA STADIUM)​ដែល​បាន​ផ្តល់​នូវ​ភាព​រំភើប​រីករាយ​ដល់​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដោយ​បាន​ទស្សនាការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ ។

លោក កែវ សីហា អាយុ​២១​ឆ្នាំ ជា​និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា​៖«​មិត្តភក្តិ​ខ្ញុំ​នៅ​ភ្នំពេញ​ធ្លាប់​ប្រាប់​ខ្ញុំ​ពី​ពហុ​កីឡដ្ឋាន​SINGHA(SINGHA STADIUM)​ហើយ​ខ្ញុំ​តែងតែ​ចង់ទៅ​ចូលរួម ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ពហុ​កីឡដ្ឋាន SINGHA (SINGHA STADIUM)​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​មក​កាន់​ខេត្តសៀមរាប ហើយ​ឥឡូវនេះ ខ្ញុំ​និង​មិត្តភក្តិ​របស់ខ្ញុំ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​រំភើប​នេះ​ដូច​មិត្តភក្តិ​ខ្ញុំ​នៅ​ភ្នំពេញ​ដែរ​» ។

មាន​អ្នកគាំទ្រ​ច្រើន​នាក់​បាន​ទស្សនាការ​ប្រកួត​នេះ និង​បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​គាំទ្រ​ក្រុម​ដែល​ខ្លួន​ពេញចិត្ត ។ ពួក​គាត់​បាន​យល់​ស្រប​ថា ពហុ​កីឡដ្ឋាន​SINGHA(SINGHA STADIUM) គឺជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនាការ​ប្រកួត EPL ហើយ​ពួក​គាត់​ក៏​បាន​រីករាយ​ជាមួយ​ស្រា​បៀរ Singha ផង​ដែរ ។ អ្នកចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ អាច​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ឆ្នោត​ផ្សងសំណាង ហើយ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ឆ្នោត​កោស​ពី​ស្រា​បៀរ SINGHA ដូច​ជា​អាវយឺត Chelsea កន្សែង មួក ព្រមទាំង​បន្តោង​សោ ឆត្រ និង​អាវយឺត SINGHA ។

ហើយ​កាន់តែ​គួរ​ឲ្យ​រំភើប​ទៅ​ទៀត​នោះ​សម្រាប់​ការ​ប្រកួត EPL អ្នកគាំទ្រ​ទាំងអស់​បាន រីករាយ​នឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ពី​តារាចម្រៀង​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា និង​លោក​នី រតនា ។

ពហុ​កីឡដ្ឋាន​SINGHA (SINGHA STADIUM)​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា EPL ៕