ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប Giant ចាប់​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី៧ មេសា ​២០១៦ នៅ​ផ្សារ​ទំនើប Giant បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​បើក​សាខា​ទី​១ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត​នៅ​កាលពី​ថ្ងៃ​ទី៥

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី៧ មេសា ​២០១៦ នៅ​ផ្សារ​ទំនើប Giant បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​បើក​សាខា​ទី​១ ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​រ៉េ​ត​នៅ​កាលពី​ថ្ងៃ​ទី៥ មេសា ​២០១៦ ។

ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ប្រាយ​វេ​ត លីមីត​ធី​ត គឺជា​ក្រុមហ៊ុន​ដែល​មាន​ហ៊ុន​រវាង​ក្រុមហ៊ុន Dairy Farm International Holding និង Lucky Market Group ។ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​លើ​ផ្នែក​៣​សំខាន់ គឺ​ផ្សារ​ទំនើប​ឡាក់​គី​ឡាក់​គី​បឺ​រ​ហ្គឺ​រ និង​ហ្គា​ឌៀ​ន​ដែល​ផ្តោត​លើ​សុខភាព​ និង​សម្រស់។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន Dairy Farm ជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​អាជីវកម្ម​លក់រាយ​ក្នុង​តំបន់​អាស៊ី ចំណែកឯ​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី​ក៏​ជា​ក្រុមហ៊ុន​ដែល​​ឈានមុខ​គេ​មួយ​ក្នុង​ផ្នែក​អាជីវកម្ម​លក់រាយ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។ គិត​ត្រឹម​ថ្ងៃ​៣០ មិថុនា ​២០១៥ ក្រុមហ៊ុន Dairy Farm នឹង​ក្រុមហ៊ុន​ដែល​បាន​ចូល​ហ៊ុន ជាមួយ​ដទៃ​ទៀត បាន​បើក​ប្រតិបត្តិការ​អាជីវកម្ម​ជាង​៦.៤០០​កន្លែង និង​បង្កើត​ការងារ​ដល់​ប្រជា​ពលរ​ដ្ផ​ជាង​១៨០​ពាន់​នាក់ ។ Dairy Farm International Holding ប្រតិបត្តិការ​លើ​អាជីវកម្ម​ជា​ច្រើន​ផ្នែក​ដូច​ជា​ផ្សារ​ទំនើប​ខ្នាត​ធំ និង​តូច​ហាង​លក់​ផលិតផល​សម្រាប់​សុខភាព និង​សម្រស់​ជាមួយ​ម៉ាក់​យីហោ​ល្បី​ៗ ។

ផ្សារ​ទំនើប Giant បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ប្រ៊ុ​យ​ណេ សិង្ហ​បុរី និង​វៀតណាម ហើយនឹង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដោយ ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី​ប្រាយ​វេ​ត លីមីត​ធី​ត ។ វត្តមាន​របស់​ផ្សារ​ទំនើប Giant នៅ​ប្រទេស​កម្ពុជា​នឹង​នាំ​មក​នូវ​បទ​ពិសោធ​ន៍​នៃ​ភាព​សំបូរ​ក្នុង​ការ​ទំនិញ​នឹង​តម្លៃ​សមរម្យ ។ ការ​បើក​ផ្សារ​ទំនើប Giant សាខា​ទី​១ ​ដែល​មាន​ទំហំ​ប្រហែល​១.៨០០​ម៉ែត្រការ៉េ​នៃ ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល​ជាន់​ទី​ផ្ទាល់​ដី ដែល​មាន​ផលិតផល​មានគុណ​ភាព និង​តម្លៃ​ពិសេស​ជា​ច្រើន​ដូច​ជា ភេសជ្ជ​: បន្លែ ផ្លែ​ឈើ អាហារ​ស្រស់​ៗ គ្រឿងទេស សម្ភារ​បរិក្ខារ​ក្នុងផ្ទះ​នានា និង​ទំនិញ​ប្រើ​ប្រាស់​​ទូទៅ​រាប់​ពាន់​មុខ​ទៀត​ផង​ដែរ ។ ដោយសារ​តែ​ភាព​សំបូរ​បែប​នៃ​ទំនិញ​ទាំង​អស់នេះ​ហើយ ​ទើប​ធ្វើ្ង​​ឱ្យ​ផ្សារ​ទំនើប​ចាយ​អេ​ន មានកេរ្តិ៍ឈ្មោះ និង​ក្លាយជា​ទីផ្សារ​លក់​រាយ​ដ៏​សំបូរ​បែប និង​ផ្តល់​ភាព​ងាយស្រួល ។

ផ្សារ​ទំនើប​យើងខ្ញុំ​រង់ចាំ​ស្វាគមន៍​អ្នក​យ៉ាង​កក់ក្តៅ​ក្នុង​ការ​ទិញ​ទំនិញ​ជាមួយ​ជម្រើស​ផលិតផល​មាន​គុណភាព​តម្លៃ​សមរម្យ​ដ៏​ច្រើន​សំបូរ​បែប​ការ​ភ្លក​ផលិតផល​តាម​បញ្ជរ​ឥត​គិតថ្លៃ ព្រមទាំង​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ៗ​ជា​ច្រើន ។ ផ្សារ​ទំនើប Giant  និង​មានការ​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ មេ​សា ខាង​មុខ​នេះ ។ អ្នក​អាច​ទទួល​បាន​​ព័ត៌​មាន​​បន្ថែម​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក  Giant Supermarket Cambodia ៕