ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​កម្ពុជា​ប្តូរ​ចំណាប់អារម្មណ៍​មក​លើ​ការ​ប្រើប្រាស់​វ៉ា​លី​ស​ដែល​មាន​ម៉ាក​យីហោ​ពិតប្រាកដ​ក្នុង​ការ​ធ្វើ​ដំណើរ

8 ឆ្នាំ មុន

បទ​សម្ភាសន៍​កាលពី​ឆ្នាំ​មុន​របស់ Nikkei Asian ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Samsonite លោក Ramesh Tainwala បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​មើលឃើញ​ជា​វិជ្ជមាន​នូវ​កំណើន​អជីវ​កម្ម​នៅ​អាស៊ី

បទ​សម្ភាសន៍​កាលពី​ឆ្នាំ​មុន​របស់ Nikkei Asian ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Samsonite លោក Ramesh Tainwala បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​មើលឃើញ​ជា​វិជ្ជមាន​នូវ​កំណើន​អជីវ​កម្ម​នៅ​អាស៊ី ពិសេស​គឺ​នៅ​ប៉ែក​អាស៊ី​អាគ្នេយ៍​។

នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ច្រើន​មិន​ថា ជា​លក្ខណៈ​កម្សាន្ត ឬ​ក៏​បំពេញភារកិច្ច​ការងារ ដោយ​ក្រុមហ៊ុន Samsonite បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​ការិយាល័យ​ដើម និង​ការិយាល័យ​របស់ Samsonite នៅ​ប្រទេស​សិង្ហ​បុរី  ផ្តល់​សិទ្ធិ​ផ្តាច់មុខ​ឱ្យ​ក្រុមហ៊ុន Campore Group (Cambodia) មានការ​ចែកចាយ​ផលិតផល​ស្លាក​សញ្ញា​Samsonite នេះ​នៅ​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន Campore Group (Cambodia) Ltd គឺជា​ក្រុមហ៊ុន​ចែកចាយ  ដោយ​ផ្តោត​ទៅ​លើ​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ និង​ជា​ម៉ាក​ដែល​មានគុណ​ភាព​។
ក្រុមការងារ​របស់ Khmer Load/ កោះសន្តិភាព បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ប្រធាន​ចាត់ការ​ទូរ​ទៅ​នៃ​ក្រុមហ៊ុន Campore Group (Cambodia) លោក Kevin Tang ដែល​អញ្ជើញ​មក​ពី​ប្រទេស​សិង្ហ​បុរី​។ លោក​គឺជា​អ្នក​ដែល​មានបទពិសោធន៍ និង​ការ​យល់​ដឹង​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ ដោយ​រូប​លោក​ផ្ទាល់​ក៏​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​ផង​ដែរ​។

តើ​លោក​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​រយៈពេល​យូរ​ប៉ុណ្ណា​ដែរ?
Campore Group (Cambodia) បាន​ចាប់​ដំណើរការ​កាលពី​ខែមិថុនា ឆ្នាំ​២០១៣​។ ហើយ​ក្រុមហ៊ុន​ក៏​បាន​ជ្រើស​យក​ខ្ញុំ​មក​ដឹកនាំ ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដំណើរការ​ទៅ​មុខ​ឱ្យ​កាន់តែ​ប្រសើរ​។ ខ្ញុំ​ធ្វើការ​នៅ Campore Group (Cambodia) បាន​៣​ឆ្នាំ​ហើយ បើ​ទោះបីជា​ខ្ញុំ​ជា​ជនបរទេស​តែ​ម្នាក់ឯង​នៅ​ក្នុង​ក្រុមហ៊ុន តែ​ក្រុមការងារ​នៅ​ក្នុង​ក្រុមហ៊ុន​សុទ្ធតែ​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​សមត្ថភាព​។ ពួក​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា បំពេញការងារ​យ៉ាង​សកម្ម និង​ស្វាហាប់​ជាមួយ​គ្នា​ទាំង​អស់នេះ បាន​ផ្តល់​បទ​ពិសោធន៍​ល្អ​មួយ​ដល់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​។

តើ​ប្រភេទ​ផលិតផល​ស្លាក​សញ្ញា​ពិត​បែប​ណា​ដែល​ក្រុមហ៊ុន​ជ្រើស​យក​នាំ​ចូល​មក​ចែកចាយ​នៅ​ប្រទេស​កម្ពុជា?
ពួក​យើង​ផ្តោត​ទៅ​លើ​ផលិតផល​ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ និង​ជា​ម៉ាក​ដែល​មានគុណ​ភាព ម៉ាក​ដែល​ពួក​យើង​នាំ​ចូល​មាន​ដូច​ជា Samsonite  American Tourister  Tactical 5.11  The North Face    និង​ម៉ាក Victorinox ។ ផលិតផល​ដែល​យើង​នាំ​ចូល​ជា​ប្រភេទ​វ៉ា​លី​ស កាបូបស្ពាយ សម្លៀក​បំពាក់ ស្បែកជើង ជា​លក្ខណៈ​បែប​ធ្វើ​ដំណើរ​បំពេញភារកិច្ច​ការងារ ធ្វើ​ដំណើរ​កម្សាន្ត​ផ្សងព្រេង និង​បែប​ទាហាន​ប៉ូលិស​ជាដើម​។

ហេតុ​អ្វី​បានជា​អ្នក​ផ្តោត​ខ្លាំង​ទៅ​លើ​វា​លី​ស និង​សម្ភារ​សម្រាប់​ធ្វើ​ដំណើរ?
ពួក​យើង​ជឿជាក់​ថា លើ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​នឹង​មាន​កំណើន​នៃ​ការ​ធ្វើ​ដំណើរ​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ទាំង​ការ​ធ្វើ​ដំណើរ​បែប​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ដើម្បី​បំពេញភារកិច្ច​ការងារ​។ រាល់ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី ខ្ញុំ​ឃើញ​ភាគច្រើន​មាន​មនុស្ស​ពេញ​ៗ​ក្នុង​យន្តហោះ ហើយ​អ្នក​រួម​ធ្វើ​ដំណើរ​ភាគច្រើន​ជា​ជនជាតិ​កម្ពុជា ។ នេះ​ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍ សមត្ថភាព​ចំណេះដឹង និង​ប្រាក់​ចំណូល​របស់​ប្រជាជន​ក៏​ច្រើន​ជាង​មុន ដូចនេះ​ហើយ​ទើប​ការ​ធ្វើ​ដំណើរ​ក្លាយជា​ការ​ពេញ​និយម​។

តើ​ហេតុ​អ្វី​ក៏​ក្រុមហ៊ុន​Campore Group (Cambodia) ជ្រើសរើស​ក្រុមហ៊ុន​Samsonite​ធ្វើ​ជា​ដៃគូរ?
ជា​ធម្មតា​ពួក​យើង​នាំ​ចូល​តែ​ផលិតផល​ដែល​មានគុណ​ភាពល្អ និង​តាក់តែង​ម៉ូ​ដ​តាម​ចំណូលចិត្ត​របស់​ប្រជាជន​កម្ពុជា​។ ក្រុមហ៊ុន Samsonite ជា​ក្រុមហ៊ុន​ផលិត​វា​លី​ស​ដែល​រឹង​ម៉ាំ និង​មានគុណ​ភាព ហើយ​មាន​បែងចែក​ម៉ាក​ពីរ​បី​ទៀត ដូច​ជា American Tourister   Lipault និង Kamiliant ដែល​ម៉ាក​នីមួយ​ៗ​តម្រូវ​តាម​ជីវភាព តម្រូវការ និង​ចំណូលចិត្ត​របស់​អតិថិជន​ទូ​ទាំង​សកលលោក​។ ការ​នាំ​ចូល​ម៉ាក​ទាំងនេះ មក​កាន់​ប្រទេស​កម្ពុជា ពួក​យើង​អាច​ផ្តល់​ការ​ពេញចិត្ត​ដល់​អតិថិជន​គ្រប់​ជាន់ថ្នាក់​។ អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ដែល​គាត់​ហ៊ាន​ចំណាយ​លើ​វា​លី​ស​ដែល​មាន​ផ្លា​ក​សញ្ញា Samsonite ពិតប្រាកដ អាច​ទទួល​បានការ​ធានា​រ៉ាប់រង​ទូ​ទាំង​ពិភពលោក​។

តើ​ពួក​យើង​អាច​ទិញ​សម្ភារ​ធ្វើ​ដំណើរ​ម៉ាក Samsonite ដែល​មាន​ស្លាក​សញ្ញា​ពិតប្រាកដ​បាន​ហាង​ណា​ដែរ?
ផលិតផល​ម៉ាក Samsonite ដែល​មាន​ស្លាក​សញ្ញា​ពិត គឺ​មាន​ដាក់​តាំង​លក់​នៅ​ហាង Central Mall – Phnom Penh ដែល​មា​នទី​តាំងនៅ​កាច់ជ្រុង​ខាងលិច​ផ្សារ​ធំ​ថ្មី និង​ដៃគូរ​ចែកចាយ​ពីរ​ទៀត​ដូច​ជា ហាង DAH ដែល​មា​នទី​តាំងនៅ​តាម​ណ្តោ​យ​មហាវិថី​ព្រះ​សីហ​នុ និង​ហាង​American Brand ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម​។

តើ​ហេតុ​អ្វី​បានជា​លោក​ចូល​ចិត្តការ​ធ្វើ​ដំណើរ?
ការ​ធ្វើ​ដំណើរ គឺ​វា​ធ្វើ​ឱ្យ​យើង​រំភើប ហើយ​បាន​ផ្តល់​ឦ​ឱ្យ​យើង​នៅ​បទ​ពិសោធន៍​ជា​ច្រើន ដូច​ពាក្យស្លោក​មួយ «​ការ​ធ្វើ​ដំណើរ​ផ្លាស់​ប្តូរ​អ្នក​ពី​មនុស្ស​សូវ​ចេះ​និយាយ​ក្លាយជា​អ្នក​ដែល​ពូកែ​និយាយ​»​។