ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Galaxy S7 លក់ដាច់​ខ្លាំង​ជាង​ការ​រំ​ពឹ​ក​ទុក

7 ឆ្នាំ មុន

យោង​តាម​លោក Jay Yoo អ្នកវិភាគ​ឧស្សាហកម្ម​ប្រចាំ​ក្រុមហ៊ុន​វិនិយោគ និង​សន្តិសុខ​កូរ៉េ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​គ្រប់គ្រង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន Galaxy S7 ចំនួន​៩,៥​លាន​គ្រឿង​ទៅ​កាន់​ពិភពលោក

យោង​តាម​លោក Jay Yoo អ្នកវិភាគ​ឧស្សាហកម្ម​ប្រចាំ​ក្រុមហ៊ុន​វិនិយោគ និង​សន្តិសុខ​កូរ៉េ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​គ្រប់គ្រង​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន Galaxy S7 ចំនួន​៩,៥​លាន​គ្រឿង​ទៅ​កាន់​ពិភពលោក បន្ទាប់​ពី​ប្រកាស​កាលពី​ចុងខែ​មីនា​កន្លង​ទៅ ។ ជាមួយ​គ្នា​ដែរ​ក្រុមហ៊ុន​បាន​បន្ថែមចំនួន​៧​លាន​គ្រឿង​ទៀត​ទៀត​ផង​ដែរ ។
តាម​រយៈ​តួលេខ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ព្យាករ​មួយ​ចំនួន​ត្រូវ​គិតគូរ​ឡើង​វិញ​ពី​ការ​ព្យាករ​របស់​ខ្លួន​ពី​មុន ។ តួលេខ​នោះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កើនឡើង​នូវ​តម្លៃ​ភាគហ៊ុន​ប្រមាណ​ជា​២,៤​ភាគរយ​ក្នុង​រយៈពេល​១៨​ស​ប្តា​ហ៍​ដែល​ស្ថិត​នៅ​ខ្ទង់​អត្រា​ខ្ពស់​បំផុត ។

ទន្ទឹម​គ្នា​នេះ​ដែរ បណ្តា​ក្រុមហ៊ុន​ដែល​ចុះ​កិច្ចព្រមព្រៀង​លក់​ទូរស័ព្ទ Galaxy S7 បន្ត​ទៅ​កាន់​ទីផ្សារ​ទាំង​លក់រាយ និង​លក់ដុំ​សម្តែង​មតិ​ថា «​យើង​ត្រេកអរ​ក្នុង​ចិត្ត​ពេល​កំណើន​ការ​លក់​មាន​តម្រូវការ​ច្រើន​ពី​អតិថិជន​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង ពោល​គឺ​ដរាបណា​ក្រុមហ៊ុន Apple មិន​ទាន់​បញ្ចេញ iPhone 7 នោះ​ទេ Galaxy S7 នៅ​តែ​បន្ត​វាយលុក​ទីផ្សារ​ដដែល​» ៕