ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អភ័ព្វ តី​តី បញ្ជូន​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ

7 ឆ្នាំ មុន

បន្ទាប់​ពី​ទៅ​សួរសុខទុក្ខ​ក្មេង​ស្រី តី​តី ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក គុ​ជ ប៊ុ​ណ្ណា​រ៉ា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នោះ​រួច​មក លោកស្រី​អគ្គ​នាយិកា ជឹ​ង សុ​គ​ន្ធា​រី ក៏​សម្រេចចិត្ត​ភ្លាម​ៗ​បញ្ជូន​ក្មេង​ស្រី តី​តី

បន្ទាប់​ពី​ទៅ​សួរសុខទុក្ខ​ក្មេង​ស្រី តី​តី ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​លោក គុ​ជ ប៊ុ​ណ្ណា​រ៉ា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នោះ​រួច​មក លោកស្រី​អគ្គ​នាយិកា ជឹ​ង សុ​គ​ន្ធា​រី ក៏​សម្រេចចិត្ត​ភ្លាម​ៗ​បញ្ជូន​ក្មេង​ស្រី តី​តី ទៅ​ព្យាបាល​បន្ត​ទៀត​នៅ​ប្រទេស​ថៃ គោលបំណង​រួម​ទាំង​ក្រុមហ៊ុន វី​តា​ល់ និង​ឪពុក​គេ គឺ​ចង់​ឃើញ​តី​តី ទទួល​បានការ​ព្យាបាល​បាន​កាន់តែ​ល្អ​។

ទំនុកបម្រុង​ការ​ព្យាបាល​បន្ត​នៅ​ប្រទេស​ថៃ​នេះ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើសិនជា​គ្មាន​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​បាន​មក​ពី​ការ​ចូលរួម​របស់​អតិថិជន​ដែល​គាំទ្រ វី​តា​ល់ ។

ការ​បញ្ជូន​ក្មេង​ស្រី តី​តី ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ នា​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ព្យាបាល​ខួរក្បាល​នៅ​វៀតណាម មិនសូវ​ទទួលផល​វិជ្ជមាន ។

ចំពោះ​ដំណើរការ​ព្យាបាល​នៅ​ប្រទេស​ថៃ មាន​ស្ថាន​ភាពល្អ​ប្រសើរ​យ៉ាងណា វី​តា​ល់ នឹង​ផ្តល់​ដំណឹង​បន្ត​ដល់​សប្បុរសជន​ទាំងអស់​បន្ត​ទៀត​។