ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple មិន​អាច​ស្ថា​រការ​ធ្លាក់​ចុះ​នៃ​ការ​លក់ iPhone

8 ឆ្នាំ មុន

អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន KGI បាន​បង្ហាញ​ឱ្យ​ឃើញ​ជាទី​ទុកចិត្ត​ពី​ប្រភព​ព័ត៌មាន និង​ការ​ព្យាករ​បាន​សន្និដ្ឋាន​ថា ការ​នាំ​ចេញ​ទូរស័ព្ទ iPhone ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នឹង​បន្ត​ធ្លាក់​ចុះ

អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន KGI បាន​បង្ហាញ​ឱ្យ​ឃើញ​ជាទី​ទុកចិត្ត​ពី​ប្រភព​ព័ត៌មាន និង​ការ​ព្យាករ​បាន​សន្និដ្ឋាន​ថា ការ​នាំ​ចេញ​ទូរស័ព្ទ iPhone ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នឹង​បន្ត​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៦ ។ តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple ក្នុងឆ្នាំនេះ​ទំនងជា​ធ្លាក់​ចុះ​ក្រោម​២០០​លាន​គ្រឿង​ដែល​ជា​តួលេខ​ខុស​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​របស់​ក្រុមហ៊ុន ។

លើស​ពី​នេះ​ទៅ​ទៀត​លោក Ming Chi Kuo បាន​ព្យាករ​ថា ក្រុមហ៊ុន Apple នឹង​មិន​អាច​ស្តារ​ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​នេះ​បាន​ទេ ​ព្រោះ​មាន​ក្រុមហ៊ុន​ដៃគូ​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារ ។ ទោះបីជា iPhone SE​ កូនកាត់​ត្រូវ​បាន​កក់​ទិញ​៣,៤​លាន​គ្រឿង​នៅ​ប្រទេស​ចិន​ក៏​ពិតមែន តែ​ក្រុមហ៊ុន​មាន​លទ្ធភាព​តិចតួច​បំផុត​ថា​នឹង​លក់​ឱ្យ​បាន​ច្រើន​ជាង​២០០​លាន​គ្រឿងក្នុង​ការ​រំពឹង​ទុក ។ ជាមួយ​គ្នា​នេះ​ដែរ iPhone 6S និង 6S Plus ធ្លាក់​ចុះ​ដោយសារ​តែ​វត្តមាន Galaxy S7 និង S7 Edge ៕