ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុបគ្នា​ជូនក្មួយទៅទិញសម្ភារៈសិក្សា ជួបគ្រោះ​ធ្លា.ក់ម្តាយ​មីង​ពីលើម៉ូតូ ត្រូវឡានដឹកសំរាមកិ.ន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​អង្គុយ​​លើ​ម៉ូតូ​ពីក្រោយ​គេ​សុខ​ៗ​ ស្រាប់តែ​ធ្លា.ក់​ពីលើ​ម៉ូតូ​ ហើយ​ត្រូវ​រថយន្ត​ដឹក​សំរាម​បើក​មក​ពីក្រោយ​

​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​អង្គុយ​​លើ​ម៉ូតូ​ពីក្រោយ​គេ​សុខ​ៗ​ ស្រាប់តែ​ធ្លា.ក់​ពីលើ​ម៉ូតូ​ ហើយ​ត្រូវ​រថយន្ត​ដឹក​សំរាម​បើក​មក​ពីក្រោយ​កិ.ន​ បណ្ដាល​រង​របួសធ្ងន់​ ក្រោយមក​ក៏បាន​បាត់បង់ជីវិត​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២១ ជិត​ស្តុ​ប​ផ្សារ​ថ្នល់​បត់ ស្ថិត​​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះឈ្មោះ ភាន ស្សាវតា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ជាមួយ​បងប្អូន នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានីភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ​។

​តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​សង់​ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-9050 ចេញពីផ្ទះ​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ​ក្នុង​គោលបំណង​ជូន​ក្មួយ​ស្រី​ទៅ​ទិញ​សំភារៈ​សិក្សា​​នៅ​ហាង​២៥០០៛ ដោយ​មាន​បុរស​ម្នាក់​ត្រូវជា​បងជីដូនមួយ​ជា​អ្នក​ឌុ​ប ហើយ​ក្មួយ​ស្រី​អង្គុយ​កណ្តាល ចំនែក​​ស្ត្រី​​រង​គ្រោះ​អង្គុយ​ខាងក្រោយ គេ​បង្អស់ ។

​តាម​ប្រភពព័ត៌មានបានបន្ត​ថា ​អ្នកទាំង​​៣ក៏បានជិះម៉ូតូ​មួយគ្រឿង​​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំនុច​កើតហេតុ មិនដឹង​​ជា​យ៉ាង​ម៉េច​នោះ​ទេ ​ស្រាប់តែស្ត្រីរងគ្រោះ​ក៍បាន​ធ្លា.ក់​ពីលើ​ម៉ូតូ​ ហើយ​គាប់​ជួន ពេល​នោះ​​ ក៏​មាន​រថយន្ត​ដឹក​សំរាម​មួយ​គ្រឿង ម៉ាក DONG FIN ពណ៌​បៃតង​លា​យស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​​គ្នា ជាន់​ហ្វ្រាំង​មិន​ទាន់ ក៍​ជ្រុល​ទៅ​កិ.ន​​ជន​​រង​គ្រោះ បណ្ដាល​អោយ​រង​របួស​បែកក្បាល និង​ធ្លាយ​ពោះវៀន សន្លប់​បាត់ស្មារតី ។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ទៀត​ថា ភ្លាម​ៗនោះ​​ដែរ ​ស្ត្រី​​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដែល​នៅ​ក្បែរ​នោះ​ស្រាប់ ជួយ​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​​ដែរ ​ប៉ុន្តែ​ពេល​ទៅ​ដល់​​មន្ទីរពេទ្យ ស្រាប់​តែ​​​ស្ត្រី​​រង​គ្រោះ​ក៍បាន​ដាច់ខ្យល់​ស្លា.ប់​តែ​ម្តង ។ ដោយឡែក​ខាង​រថយន្ត​វិញ ភ្លាម​ៗ​នោះ​ដែរ ក៍​ត្រូវ​សមត្ថកិច្ច ឃាត់​អ្នកបើកបរ​បាន រួចនាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ជាមួយ​និង​បុរស​ជា​អ្នក​បើក​ម៉ូតូ​ផង​ដែរ​។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​សហការ​ជាមួយ​ម្ចាស់ផ្ទះ​​ដែល​​នៅ​ក្បែរ​កន្លែងកើតហេតុ​នោះ ដើម្បី​ឆែក​មើល​តាម​កា​ម៉ា​រ៉ា​សុវត្ថិភាព ឃើញ​ថា​ ​ស្ត្រី​​រង​គ្រោះ​ពិតជា​​ធ្លា.ក់ពីលើ​ម៉ូតូ​ដោយ​ខ្លួនឯង​ប្រាកដ​មែន ។

ក្រោយ​ពេល​​កើតហេតុ សមត្ថកិច្ច​ក៍បាន​ទាក់ទង​សាច់ញាតិ​អោយមក​ទទួលយកស.ពស្ត្រីរងគ្រោះ ដើម្បី​យក​​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី​​នៅ​វត្ត​គោក​បញ្ជាន់ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តាម​ប្រពៃណី ។

​ដោយឡែក អ្នកបើកបរ​រថយន្ត​​​ដឹកសំរាម​ រួម​ជាមួយ​និង​អ្នក​បើក​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ជំនាញ​ប្រគល់​អោយ​សមត្ថកិច្ច​ចរាចរណ៍​ក្រុងភ្នំពេញ ចុះ​ទៅ​ធ្វើការ​វាស់វែង យក​ទៅ​រក្សា​ទុក ​និង​ចាត់ការ​បន្ត នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ