ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​2016 បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្តកំពង់ចាម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្តកំពង់ចាម ហើយដោយ​បាន​ប្រារព្ធ​ធ្វើ​នៅ​បឹង​ស្នាយ ជាប់​ធនាគារ​អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ​ទី​១​ដល់​២ មេ​សា ឆ្នាំ​២០១៦​។

ខេត្តកំពង់ចាម ៖ ព្រឹត្តិការណ៍​ដ៏​កក្រើក តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្តកំពង់ចាម ហើយដោយ​បាន​ប្រារព្ធ​ធ្វើ​នៅ​បឹង​ស្នាយ ជាប់​ធនាគារ​អេ​ស៊ី​លី​ដា កាលពី​ថ្ងៃ​ទី​១​ដល់​២ មេ​សា ឆ្នាំ​២០១៦​។

នេះ​គឺជា​ខេត្ត​ទី​៣​ហើយ​ដែល​ស្រា​បៀរ អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់ ។ កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​មណ្ឌល​ខេត្តបាត់ដំបង និង​ខេត្តសៀមរាប​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ ដោយ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុម​បាល់ទះ​ជា​ច្រើន​ក្រុម និង​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ​បាន​ចូល​ទស្សនា​កម្មវិធី​នេះ ។ ចំពោះ​មណ្ឌល​ខេត្តកំពង់ចាម​នេះ​វិញ កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​របា​ន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​ចូល​ទស្សនាការ​ប្រកួត​វគ្គ​ជម្រុះ​បាល់ទះ​ឆ្នេរ​ខ្សាច់ និង​ចូលរួម​កម្មវិធី​ជា​ច្រើន​ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ពិសេស​ដោយ​ស្រា​បៀរ​អាន់​ឆ័​រ ដូច​ជា​លេងល្បែង​កម្សាន្ត​ដើម្បី​ឈ្នះ​រង្វាន់ ជាវ​សម្ភារ​កីឡា​ក្នុង​តម្លៃ​ពិសេស ថតរូប​ទុក​អនុស្សាវរីយ៍ និង​មានកម្ម​វិធី​កម្សាន្ត​ច្រើន​បែប​ទៀត ។ នៅ​ពេល​ល្ងាច ពួក​គេ​បាន​រីករាយ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ ដោយ​មានការ​បញ្ចុះតម្លៃ រួម​ទាំង​ការ​ប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ឲ្យ​កក្រើក​ដល់​ខេត្តកំពង់ចាម​ពីរ​រាត្រី​ជាប់​គ្នា​ជាមួយ​វត្តមាន ឆ​ន សុ​វ​ណា្ណ​រាជ សុគន្ធ នី​សា សុខ ពិសី ពេជ្រ​សោភា និង​តារាចម្រៀង​កំពុង​ពេញ​និយម​ជា​ច្រើន​រូប​ទៀត ។

សម្រាប់​ការ​ប្រកួត​នៅ​មណ្ឌល​កំពង់ចាម​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ដែល​មានការ​ចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន​៣២​ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះ​សីហ​នុ គេ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​បួន​ក្រុម​ដែល​ត្រូវ​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​១៥ ខែមេសា នៅ​ខេត្ត​ព្រះ​សីហ​នុ រួម​មាន​ក្រុម​ម្ចាស់​ជ័យ​លា​ភី​លេខ​១​ប្រចាំ​ខេត្តសៀមរាប បាន​ទៅ​ក្រុម​យុវជន​បុសខ្នុរ ទទួល​បាន​ប្រាក់​រង្វាន់​១.០០០​ដុល្លារ និង​មេដាយមាស ជ័យ​លា​ភី​លេខ​២​បាន​ទៅ​ក្រុម Blue Sky FC ទទួល​បាន​ប្រាក់​រង្វាន់​៥០០​ដុល្លារ និង​មេដាយ​ប្រាក់ ជ័យ​លា​ភី​លេខ​៣​បាន​ទៅ​ក្រុម​ឥន្ទ្រី​ខ្មៅ ទទួល​បាន​ប្រាក់​រង្វាន់​៣០០​ដុល្លារ និង​មេដាយ​សំរឹទ្ធ និង​ជ័យ​លា​ភី​លេខ​៣​ស្ទួន​បាន​ទៅ​ក្រុម​យុវជន​កំពង់ចាម​A ទទួល​បាន​ប្រាក់​រង្វាន់​៣០០​ដុល្លារ​និង​មេដាយ​សំរឹទ្ធ ។

កម្មវិធី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​ចុង​ក្រោយ​មួយទៀត​គឺ ខេត្ត​ព្រះ​សីហ​នុ នៅ​ឆ្នេរ​អូរ​ឈើទាល ពី​ថ្ងៃ​ទី​១៣-១៥ មេ​សា ២០១៦  ។

ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ពិសេស​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​បាន​ច្រើន​កុះករ ។

ព័ត៌មាន​បន្ថែម​អំពី​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ​អាន់​ឆ័​រ​២០១៦​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័​រ https://www.facebook.com/AnchorBeerKH/ ឬ​ទំនាក់ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ 077 777 928/ 012 798 504/ 081 888 779​។