ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យ​ក្សថៃ​ ក្រឡា.ប់ធ្លាក់ផ្លូវ​បុ.កចូលផ្ទះអ្នកលក់គ្រឿងទេស​

2 ឆ្នាំ មុន
  • ព្រះវិហារ

ខេតឧត្តរមានជ័យ ​៖ ​គ្រោះថ្នាក់​ចរាចរណ៍មួយ​កើតឡើង​បាន​បង្ក​ដោយ​ខ្លួនឯង គឺ​​រថយន្ត​ម៉ាក​HINO របស់​​ថៃ​មួយ​គ្រឿង​ពាក់​

ខេតឧត្តរមានជ័យ ​៖ ​គ្រោះថ្នាក់​ចរាចរណ៍មួយ​កើតឡើង​បាន​បង្ក​ដោយ​ខ្លួនឯង គឺ​​រថយន្ត​ម៉ាក​HINO របស់​​ថៃ​មួយ​គ្រឿង​ពាក់​ស្លាកលេខ​៧០.៣៦.៣៤ ​ព​ណ៍​ខៀវលាយ​ស សណ្តោង​រ៉ឺម៉ក​ បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ​ផ្តួលខ្លួន​បោក​រុល​ទៅ​បុ.ក​តូប​អ្នក
លក់​គ្រឿងទេស ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ស្រាល​ចំនួន​​៣​នាក់​។

​ហេតុការណ៍​ខាងលើ​នេះ​​បានកើតឡើង​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​គោក​ចំបក់​ សង្កា
ត់​សំរោង ខេត្តឧត្តរមានជ័យ ។

អ្នក​រង​របួសធ្ងន់​ឈ្មោះ​ផ​ន សុធា​ ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តឧត្តរមានជ័យ​ដោយ​ឡែក​២​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ ។ ជនរងគ្រោះទាំង​​៣នាក់​រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។

បុរស​ម្នាក់​ដែល​នៅ​ក្នុង​ហេតុការណ៍​នេះឈ្មោះ​កួន អី​ម ​អាយុ​៥៥​ឆ្នាំ​ ត្រូវ​​ជា​ប្តី​ស្ត្រីរង​គ្រោះ​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ រថយន្ត​ក្រុមហ៊ុន​ដឹក​កសិផល​ពី​​​ក្នុងទឹកដី​​កម្ពុជា​ចូល​ទៅ​ប្រទេស​ថៃ​ បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ធ្វើ​ដំណើ​មក​ដល់​ចំណុចកើតហេតុ​បាន​រ៉េ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិក្រឡាប់​រួច​ជ្រុល​ម​មក​បុ.ក​តូប​លក់ដូរ ​បណ្តា​​ឱ្យ​ប្រពន្ធរបស់​​គាត់​រង​របួសធ្ងន់ ចំណែក​ទំនិ​ញ​រួម​ទាំង​សំភា​រៈ​ផ្សេងៗ​រងការ​​ខូចខាត​អស់ជា​ច្រើន​។

ប៉ូ​លី​ស​ផ្នែក​ចរាចរណ៍​ក្រុង​បានឱ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​មិន​ទាន់​បានដឹង​អំពី​មូលហេតុ​នៃ​នៅ​ឡើយ​ទេ ខ​ណៈលោក​កំពុង​ជាប់រ​វល់​ស្ទូ​ចរ​ថយន្ត​នោះ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​ រង់ចាំ​ធ្វើការ​ដោះស្រាយ​ ដោយ​មិន​ទាន់​ធ្វើការ​សាកសួរ​​អ្នកបើកបរ​រថយន្ត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ