ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង​​ប្តេជ្ញា​ជួយ​រក្សា​ទំនាក់ទំនង​គ្រប់​ក្រុម​គ្រួសារ​ឲ្យ​កាន់តែ​រឹង​មាំ និង​ជីវភាព​ប្រជាជន​តាម​ជនបទ​កាន់តែ​ប្រសើរ​ឡើង

8 ឆ្នាំ មុន

ចាប់តាំងពី​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​2009 មក វី​ង បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា អាច​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​។​ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត

ចាប់តាំងពី​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​2009 មក វី​ង បាន​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា អាច​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​។​ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដូច​ជា ការ​ផ្ទេរ​ប្រាក់​ក្នុងស្រុក បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ សេវា​ទូទាត់​វិក្កយបត្រ សេវា​វី​ង​គិតលុយ សេវា​បើកប្រាក់​បៀរ​វត្សរ៍ និង​សេវា​ទូទាត់​លើ​អីុនធើរណេត ប្រជាជន​កម្ពុជា​ទាំង​នៅ​ទីក្រុង ​និង​ជនបទ​សុទ្ធតែ​បាន​ទទួល​នូវ​ភាព​រីករាយ​ជាមួយ​នឹង​ជម្រើស​ក្នុង​ការ​ផ្ទេរ​ប្រាក់​យ៉ាង​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​តាម​រយៈ​វី​ង​។ ក្រុម​គ្រួសារ​នៅ​តាម​ជនបទ​អាច​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​មយ៉ាង​ងាយស្រួល និង​ឆាប់រហ័ស​ពី​កូន​ៗ​របស់​ពួក​គាត់​ដែល​ធ្វើការ​នៅ​តាម​ទីក្រុង ឬ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ​។

ដោយសារ​តែ វី​ង មាន​ភាព​ងាយស្រួល​ខ្លាំង និង​ការ​ច្នៃប្រឌិត​ខ្ពស់​បាន​ធ្វើ​ឲ្យ​សន្ទុះ​ចំនួន​អតិថិជន វី​ង កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​មាន​ចំនួន​ប្រតិបត្តិការ ច្រើន​​ជាង​100​លាន ជាមួយ​បណ្តាញ​ភ្នាក់ងារ វី​ង​ដ៏​រឹង​មាំ​ច្រើន​ជាង​3.600​កន្លែង​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ចុង​ក្រោយ​នេះ​។

អ្វី​ដែល​សំខាន់​សម្រាប់​ក្រុមការងារ វី​ង លើស​ពី​ភាព​ជោគជ័យ​នៃ​កេរ្តិ៍ឈ្មោះ​របស់ វី​ង ទៅ​ទៀត​នោះ​ គឺ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​វី​ង ដើម្បី​ផ្តល់​នូវ​សេវា​ធនាគារ​ចល័ត​ឲ្យ​បាន​ពេញលេញ  ដោយ​ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ចល័ត​ជូន​ដល់​អតិថិជន​ដែល​មានការ​លំបាក និង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​។

យោង​តាម​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស វី​ង បាន​ឲ្យ​ដឹង​ថា​​ ការ​ឈរជើង​ដ៏​រឹង​មាំ​របស់ វី​ង នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បម្រើ​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ​ដែល​រស់ នៅ​តំបន់​ដាច់​ស្រយាល​។

លោក​បាន​មាន​ប្រសាសន៍​ថា​ «​តាម​រយៈ​គំនិត​ច្នៃប្រឌិត និង​ការ​បង្កើត​ថ្មី​របស់​វី​ង​ជា​បន្តបន្ទាប់ បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​កាន់តែ​តិច និង​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​។ សេវា​ផ្ទេរ​ប្រាក់ វី​ង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​ផ្ញើ​ប្រាក់​ក្នុង​ករណី​បន្ទាន់​ដល់​ក្រុម​គ្រួសារ ឬ​ផ្តល់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គ្រួសារ​គាត់​នៅ​តាម​ខេត្ត​ប៉ុណ្ណោះ​ទេ ប្រាក់​ដែល​ទទួល​បាន​អាច​ជួយ​សម្រួល​ដល់​ការ​សិក្សា​របស់​បងប្អូន ឬ​ជួយ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​របស់​ពួក​គាត់​បាន​ផង​ដែរ​។ ទាំង​អស់នេះ បាន​ជួយ​លើក​ស្ទួយ​គុណភាព​ជីវិត​របស់​គ្រួសារ​នីមួយ​ៗ និង​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ដែល​ថា​ ពួក​គេ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ការ​ផ្តល់​សេវាកម្ម​ដែល​មាន​ភាព​ច្នៃប្រឌិត​បែប​នេះ វី​ង បាន​ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ជនបទ​មាន​ជីវភាព​ និង​អនាគត​ប្រសើរ​ឡើង​ឲ្យ​សម​ទៅ​តាម​អ្វី​ដែល​ពលរដ្ឋ​ទូទៅ​គួរតែ​ទទួល​បាន​។

ទន្ទឹម​នឹង​ការ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​អតិថិជន វី​ង​មាន​សេវា​គ្របដណ្តប់ 100% តាម​ស្រុក​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ឱកាស​អាជីវកម្ម​សម្រាប់​បណ្តាញ​ភ្នាក់ងារ​ដ៏​រឹង​មាំ​របស់​ខ្លួន​ជាង​៣.៦០០​កន្លែង​។ ដោយ​សហការ​ជា​ដៃគូ​ជាមួយ វី​ង ភ្នាក់ងារ​ទាំងអស់​អាច​បង្កើត​អាជីវកម្ម​ដែល​អាច​រក​ប្រាក់​ចំណូល​តាម​រយៈ​ប្រ​តិ​ប​តិ្ត​ការ​របស់ វី​ង​។

លោក ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ វី​ង បាន​បន្ថែម​ថា «ភាព​ជោគជ័យ​របស់​យើង គឺ​កើត​ចេញពី​ភាព​ជោគជ័យ​របស់​ភ្នាក់ងារ​យើង​។ ហេតុនេះ ទើប​យើង​ចាត់​ទុក​ភ្នាក់ងារ​របស់​យើង​ដូច​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​។ យើង​បាន​ផ្តល់​នូវ​សម្ភារ ​និង​ធនធាន​ល្អ​ៗ​សម្រាប់​ដំណើរការ​គ្រប់គ្រង​របស់​អាជីវកម្ម​ភ្នាក់ងារ​វី​ង និង​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ភ្នាក់ងារ​ផង​ដែរ ។ យើង​បាន​បំពាក់​ឧបករណ៍ និង​ការ​បណ្តុះបណ្តាល​ជា​ចាំបាច់ ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួក​គេ​ទទួល​បាន​ជោគជ័យ​។ ភាព​ជា​ដៃគូ​ដ៏​ល្អ​នេះ គឺ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អាជីវកម្ម​របស់​ភ្នាក់ងារ​យើង និង​ទទួល​បាន​មក​វិញ នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ពី​អតិថិជន​។ នៅ​ពេល​ដែល​អតិថិជន​សប្បាយចិត្ត និង​មាន​ជីវភាព​ប្រសើរ​នោះ​គឺជា​ការ បញ្ចា​ក់​ពី​ភាព​ជោគជ័យ​ពិតប្រាកដ​សម្រាប់​វី​ង​។