ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​អន្តរជាតិ​សឹ​ង្ហ​បុរី​រៀបចំ​ពី​ធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី និង​តាំង​បង្ហាញ​ម្ហូប​ខ្មែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ សឹ​ង្ហ​បុរី (SIS) បាន​រៀបចំ​ព្រឹត្តិការណ៍ តាំង​បង្ហាញ​ម្ហូប និង​បង្អែម​ខ្មែរ​ជា​ច្រើន​មុខ នៅ​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ និង​មានការ​សម្ដែង​របាំ​ប្រពៃណី​ទាក់ទង

រាជធានី​ភ្នំពេញ ៖ សាលា​អន្តរជាតិ សឹ​ង្ហ​បុរី (SIS) បាន​រៀបចំ​ព្រឹត្តិការណ៍ តាំង​បង្ហាញ​ម្ហូប និង​បង្អែម​ខ្មែរ​ជា​ច្រើន​មុខ នៅ​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ និង​មានការ​សម្ដែង​របាំ​ប្រពៃណី​ទាក់ទង​នឹង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ផង​ដែរ ។ ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មេ​សា ២០១៦ នៅ​សា​សា​អន្តរជាតិ សឹ​ង្ហ​បុរី ។

តំណាង​សាលា​អន្តរជាតិ សឹ​ង្ហ​បុរី បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ សាលា​អន្តរជាតិ​តែងតែ​រៀបចំ​អោយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ដឹកនាំ ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ​ខ្មែរ ផ្នែក​ភាសា​អង្គ​គ្លេ​ស ទាំង​ពីរ​សាខា បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​តាំងពិព័រណ៍ ម្ហូបអាហារ​ខ្មែរ និង​បង្អែម​ជាតិ ដោយ​មាន​ម្ហូប​ខ្មែរ ចំនួន​៦៦​មុខ និង បង្អែម​ខ្មែរ​ចំនួន​៦៦​ផង​ដែរ ។

តំណាង​សាលា​រូប​នេះ បន្ត​ថា កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​លើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ដែល​ស្រឡាញ់​មុខ​វិជ្ជា​ធ្វើ​ម្ហូប​ខ្មែរ និង​បង្អែម​ជាតិ និង​បង្កើត​នូវ​ឱកាស​សប្បាយ​រីករាយ​ដល់​សិស្ស និង បុគ្គលិក​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ក៏​ដូច​ជា​ពង្រឹង​នូវ​ភាព​សាមគ្គីភាព រវាង​លោកគ្រូ​អ្នកគ្រូ សិស្ស​នុ​សិស្ស បុគ្គលិក និង​ទទួល​នូវ​ពរ​ជ័យ​ឆ្នាំ​ថ្មី ឆ្នាំវក ឱ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា ។

នៅ​ក្នុង​នោះ​ដែរ លោកស្រី​បណ្ឌិត ងឿ​ន ផ​ល្លី​ន​ពោធិ​តា នាយិកា​សាលា​អន្តរជាតិ សឹ​ង្ហ​បុរី (SIS) ក៏​បាន​ចូលរួម និង​ទស្សនា​នូវ​មុខម្ហូប​ជា​ច្រើន ដាក់​តាំងនៅ​ក្នុង​ពិធី​នោះ ដែល​ជា​ស្នាដៃ​របស់​សិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​ក្នុង​សាលា​អន្តរជាតិ សឹ​ង្ហ​បុរី ។

លោកស្រី​បណ្ឌិត មាន​ប្រសាសន៍​ថា លោកស្រី​ពិតជា​មាន​សេចក្តី​រំភើប និង​សប្បាយ​រីករាយ​ណាស់ ដែល​បានឃើញ សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ សហការ​គ្នា ក្នុង​ការ​រៀបចំ​មុខម្ហូប​ជា​ច្រើន មក​ដាក់​តាំង​បង្ហាញ​នា​ឱកាស​ពេល​នេះ ។ នេះ​ជា​ការ​បង្ហាញ​ពី​ការ​សាមគ្គីភាព​គ្នា​រវាង គ្រូ និង​សិស្ស​ហើយ​ក៏​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​គ្រូ និង​សិស្ស​ផង​ដែរ ៕