ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​សង្ឃឹមថា នឹង​មាន​ភ្ញៀវ​ទេសចរ​6​លាន​នាក់​ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ វិស័យ​ទេសចរណ៍​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​ខាង​មុខ នេះ​គួរតែ​អរគុណ​ដល់​ស្ថិរភាព​នយោបាយ​របស់​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​កាលពី​ខែវិច្ឆិកា​កន្លង​មក ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ វិស័យ​ទេសចរណ៍​នឹង​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​ខាង​មុខ នេះ​គួរតែ​អរគុណ​ដល់​ស្ថិរភាព​នយោបាយ​របស់​មី​យ៉ា​ន់​ម៉ា ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​កាលពី​ខែវិច្ឆិកា​កន្លង​មក ។ នេះ​បើ​តាម​ក្រសួងទេសចរណ៍ និង​សណ្ឋាគារ​មី​យ៉ា​ន់​ម៉ា ។

ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​កើនឡើង​៦​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ពោល​គឺ​លើស​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​៤,៦៨​លាន​នាក់​ប៉ុណ្ណោះ ។

លោក​រដ្ឋមន្ត្រី Htay Aung  បាន​ប្រាប់​មី​យ៉ា​ន់​ម៉ា​ថែម​ស៍ កាលពី​ថ្ងៃ​ទី​១៨ មីនា ថា ៖ « លោក​មាន​ជំនឿ​ថា វិស័យ​ទេសចរណ៍​នឹង​កើនឡើង​២៥% នៅ​ក្នុងឆ្នាំនេះ ។ ពួក​យើង​នឹង​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន​៦​លាន​នាក់​ក្នុងឆ្នាំនេះ ប្រសិនបើ​ស្ថានភាព​ទេសចរណ៍​អាច​រក្សា​ជំហរ​របស់​ខ្លួន​ជាមួយនឹង​និរន្តរភាព និង​ស្ថិរភាព​របស់​មី​យ៉ា​ន់​ម៉ា។ វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដ៏​សំខាន់​របស់​មី​យ៉ា​ន់​ម៉ា » ។

ចំណែក​អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ទេសចរណ៍ Mandalay លោក Khin Zaw ថ្លែង​ថា ៖ « មី​យ៉ា​ន់​ម៉ា​គួរតែ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​រួម​មាន ព្រ​លាន​យន្តហោះ និង​ធនធានមនុស្ស​ផង​ដែរ មុន​ពេល​មាន​កំណើន​បដិសណ្ឋារកិច្ច​ដ៏​ច្រើន​នៅ​ព្រ​លាន​យន្តហោះ » ។

« តាម​រយៈ​បទ​ពិសោធន៍​លើ​វិស័យ​ទេសចរណ៍​រយៈពេល​២៨​ឆ្នាំ​របស់ខ្ញុំ គឺ​យើង​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​៦​លាន​នាក់​នោះ​នៅឡើយ​ទេ​។ ដូច្នេះ យើង​ត្រូវ​បន្ថែម​មន្ត្រី​អន្តោប្រវេសន៍ និង​ជ្រើសរើស​មគ្គទេសក៍​ទេសចរណ៍​មក​ហ្វឹកហាត់​បន្ថែម​ទៀត និង​ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​សណ្ឋាគារ​ផង​ដែរ ជា​ជាង​ការ​ផ្តោត​ទៅ​លើ​ចំនួន​ភ្ញៀវ​ទេសចរ ។ ម្យ៉ាងទៀត ក្រសួង​គួរតែ​យកចិត្តទុកដាក់​លើ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ក្នុង​រដូវ​កាលដែល​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ទាប ចាប់ពី​ខែឧសភា ដល់​ខែកញ្ញា » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Khin Zaw ។

លោក​បញ្ជាក់​ទៀត​ថា ៖ « យើង​ត្រូវ​តែ​បង្កើត​ទីផ្សារ​ទេសចរណ៍​ឱ្យ​បាន​ពេញ​មួយ​ឆ្នាំ ដើម្បី​កាត់​បន្ថយ​គម្លាត​តម្លៃ​នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍​ធ្លាក់​ទាប ។ វិស័យ​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា គឺ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរ » ។

លោក​ក៏​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ផង​ដែរ ក្នុង​ការ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​មាន​ប្រយោជន៍​ដល់​សហគមន៍ ។ ជំហាន​សំខាន់​បំផុត គឺ​តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ដែល​ពោរពេញ​ទៅ​ដោយ​បទ​ពិសោធន៍ ។

បើ​តាម​ប្រសាសន៍​របស់​លោកស្រី Daw Aye Sandar អ្នក​រៀបចំ​ប្រតិបត្តិការ​ទេសចរណ៍ និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Mother Irrawaddy ថ្លែង​ថា ៖ « ខ្ញុំ​ជឿជាក់​ថា នៅ​ឆ្នាំ​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​ចំនួន​៦​លាន​នាក់ ដោយសារ​តែ​ស្ថិរភាព​នយោបាយ​របស់​មី​យ៉ា​ន់​ម៉ា​ល្អ​ប្រសើរ ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​អនុវត្ត​គោលនយោបាយ​ល្អ​បំផុត​សម្រាប់​វិស័យ​ទេសចរណ៍​នេះ » ៕